ប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ
ប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ | |||||
|---|---|---|---|---|---|
| בִּנְיָמִין נְתַנְיָהו | |||||
| នាយករដ្ឋមន្ត្រីអ៊ីស្រាអែល | |||||
| ក្នុងការិយាល័យ ២៩ ធ្នូ ២០២២ | |||||
| ប្រធានាធិបតី | យីតសាក់ ហ៊ែរហ្សូក | ||||
| មុន | យ៉ាអៀរ ឡាពីដ | ||||
| ក្នុងការិយាល័យ ៣១ មីនា ២០០៩ – ១៣ មិថុនា ២០២១ | |||||
| ប្រធានាធិបតី | ស៊ីម្មន ប៉េរ៉េស វីវវែន រីហ្វលីន | ||||
| ប្ដូរវេន | បេន្នី ហ្កាំនស៍ (២០២០–២០២១) | ||||
| មុន | អេហ៊ូដ អូលមឹត | ||||
| បន្ទាប់ | ណាហ្វតាលី ប៊ែនណេត | ||||
| ក្នុងការិយាល័យ ១៨ មិថុនា ១៩៩៦ – ៦ កក្កដា ១៩៩៩ | |||||
| ប្រធានាធិបតី | អេហ្ស៊ែរ វ៉ៃស្មាំន | ||||
| មុន | ស៊ីម្មន ប៉េរ៉េស | ||||
| បន្ទាប់ | អេហ៊ូដ បារ៉ាក់ | ||||
| ប្រធានបក្សប្រឆាំង | |||||
| ក្នុងការិយាល័យ ២៨ មិថុនា ២០២១[១] – ២៩ ធ្នូ ២០២២ | |||||
| នាយករដ្ឋមន្ត្រី |
| ||||
| មុន | យ៉ាអៀរ ឡាពីដ | ||||
| បន្ទាប់ | យ៉ាអៀរ ឡាពីដ | ||||
| ក្នុងការិយាល័យ ១៦ មករា ២០០៦ – ៣១ មីនា ២០០៩ | |||||
| នាយករដ្ឋមន្ត្រី |
| ||||
| មុន | អាមៀរ ប៉េរ៉េតស៍ | ||||
| បន្ទាប់ | ត្ស៊ីភី លីហ្វនី | ||||
| តាមព្រឹទ្ធន័យ ២៤ មីនា ១៩៩៣ – ១៨ មិថុនា ១៩៩៦ | |||||
| នាយករដ្ឋមន្ត្រី |
| ||||
| មុន | យីតសាក់ ឆាមៀរ | ||||
| ប្រធានគណបក្សលីគុដ | |||||
| ក្នុងការិយាល័យ ២០ ធ្នូ ២០០៥ | |||||
| មុន | អារីយ៉ែល ឆារ៉ន | ||||
| ក្នុងការិយាល័យ ២៤ មីនា ១៩៩៣ – ៦ កក្កដា ១៩៩៩ | |||||
| មុន | យីតសាក់ ឆាមៀរ | ||||
| បន្ទាប់ | អារីយ៉ែល ឆារ៉ន | ||||
| តំណាងអចិន្ត្រៃយ៍អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ | |||||
| ក្នុងការិយាល័យ ១ កញ្ញា ១៩៨៤ – ១ មីនា ១៩៨៨ | |||||
| នាយករដ្ឋមន្ត្រី |
| ||||
| មុន | យេហ៊ូដា ស្វ៊ី ប៊្លូម | ||||
| បន្ទាប់ | យ៉ូហាណាំន បេអ៊ីន | ||||
| សមាជិកឃ្នេសេត | |||||
| ក្នុងការិយាល័យ ១៧ កុម្ភៈ ២០០៣ | |||||
| ក្នុងការិយាល័យ ២១ វិច្ឆិកា ១៩៨៨ – ៦ កក្កដា ១៩៩៩ | |||||
| តួនាទីរដ្ឋមន្ត្រី | |||||
| ១៩៩៦–១៩៩៧ | ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា | ||||
| ១៩៩៦–១៩៩៩ | ក្រសួងគេហកិច្ច និងសំណង់ | ||||
| ២០០២–២០០៣ | ក្រសួងការបរទេស | ||||
| ២០០៣–២០០៥ | ក្រសួងហិរញ្ញវត្ថុ | ||||
| ១០០៩–២០១៣ | |||||
| ២០១២–២០១៣ | ក្រសួងការបរទេស | ||||
| ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |||||
| កើត | 21 តុលា 1949 តែលអាវីហ្វ, អ៊ីស្រាអែល | ||||
| គណបក្សនយោបាយ | លីគុដ | ||||
| ពន្ធភាព |
| ||||
| កូន | ៣ នាក់ រួមមានយ៉ាអៀរ | ||||
| សាច់ញាតិ | សូមមើល ត្រកូលណេតាន់យ៉ាហ៊ូ | ||||
| សាលាមាតា | |||||
| អាជីព |
| ||||
| គណៈរដ្ឋមន្ត្រី | |||||
| ពានរង្វាន់ | បញ្ជីពេញ | ||||
| ហត្ថលេខា | |||||
| គេហទំព័រ | netanyahu.org.il | ||||
| ឈ្មោះហៅក្រៅ | ប៊ីប៊ី | ||||
| សេវាយោធា | |||||
| សាខា/សេវាកម្ម | កងកម្លាំងការពារជាតិអ៊ីស្រាអែល | ||||
| ឆ្នាំកាន់តំណែង | ១៩៦៧–១៩៧៣ | ||||
| ឋានៈ | សេរ៉េន (អនុសេនីយ៍ឯក) | ||||
| អង្គភាព | សីយ៉ារ៉េតម៉ាត់កាល់ | ||||
| សមរភូមិ/សង្គ្រាម | |||||
| |||||
ប៊ីនយ៉ាមីន "ប៊ីប៊ី " ណេតាន់យ៉ាហ៊ូ (ភាសាហេប្រឺ៖ בִּנְיָמִין נְתַנְיָהוּ, កើតថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៤៩) គឺជាអ្នកនយោបាយ និងអ្នកការទូតអ៊ីស្រាអែលមួយរូប ដែលកំពុងបម្រើការជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលតាំងពីខែធ្នូ ឆ្នាំ២០២២។ លោកធ្លាប់កាន់តំណែងនេះដល់ទៅពីរដងរួចមកហើយ ពោលគឺចាប់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ១៩៩៩ និងម្តងទៀតពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២១ ដោយបាននាំឱ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។[២][៣]
លោកណេតាន់យ៉ាហ៊ូបានកើតនៅទីក្រុងតែលអាវីហ្វ ហើយបានធំធាត់ដឹងក្តីនៅយេរូសាឡឹមប៉ែកខាងលិច និងសហរដ្ឋអាមេរិក។ លោកបានត្រឡប់មកប្រទេសអ៊ីស្រាអែលវិញនៅក្នុងឆ្នាំ១៩៦៧ ដើម្បីចូលបម្រើកងកម្លាំងការពារជាតិអ៊ីស្រាអែល ពោលគឺនៅក្នុងអង្គភាពកងកម្លាំងពិសេសសីយ៉ារ៉េតម៉ាត់កាល់។ នៅក្នុងឆ្នាំ១៩៧២ លោកបានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ហើយបន្ទាប់ពីបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត រូបលោកបានចូលបម្រើការងារឱ្យក្រុមហ៊ុនប្រឹក្សាយោបល់បូស្តុន។ គាត់បានត្រឡប់មកអ៊ីស្រាអែលវិញនៅក្នុងឆ្នាំ១៩៧៨ ហើយបានស្ថាបនាវិទ្យាស្ថានយ៉ូណាថាំនឡើង។ នៅចន្លោះឆ្នាំ១៩៨៤ និងឆ្នាំ១៩៨៨ លោកណេតាន់យ៉ាហ៊ូបានបម្រើការជាឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ។ លោកណេតាន់យ៉ាហ៊ូបានទទួលប្រជាប្រិយភាពបន្ទាប់ពីត្រូវបានជាប់ឆ្នោតក្លាយជាប្រធានគណបក្សលីគុដនៅក្នុងឆ្នាំ១៩៩៣ និងជាមេដឹកនាំបក្សប្រឆាំងនាកាលនោះ។ នៅក្នុងការបោះឆ្នោតសកលឆ្នាំ១៩៩៦ លោកណេតាន់យ៉ាហ៊ូបានក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេ ដែលត្រូវបានជ្រើសរើសដោយផ្ទាល់តាមរយៈសន្លឹកឆ្នោតមហាជន។ បន្ទាប់ពីរូបលោកបានបរាជ័យក្នុងការបោះឆ្នោតឆ្នាំ១៩៩៩ លោកក៏បានងាកទៅធ្វើការក្នុងវិស័យឯកជនវិញ។ ក្រោយបន្តិចមក លោកបានប្រឡូកចូលឆាកនយោបាយម្ដងទៀតដោយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុ ដោយបានផ្តួចផ្តើមកំណែទម្រង់សេដ្ឋកិច្ចបានមួយចំនួន មុនពេលលាលែងពីតំណែងជុំវិញផែនការដកខ្លួនពីហ្កាហ្សាក្នុងឆ្នាំ២០០៥។
លោកណេតាន់យ៉ាហ៊ូបានវិលត្រឡប់ទៅដឹកនាំគណបក្សលីគុដវិញនៅក្នុងឆ្នាំ២០០៥ និងជាមេដឹកនាំបក្សប្រឆាំងម្ដងទៀតនៅរវាងឆ្នាំ២០០៦ និងឆ្នាំ២០០៩។ ក្រោយការបោះឆ្នោតនីតិបញ្ញត្តិឆ្នាំ២០០៩ លោកណេតាន់យ៉ាហ៊ូបានបង្កើតរដ្ឋាភិបាលចម្រុះមួយ និងបានក្លាយជានាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀត។ ចាប់តាំងពីឆ្នាំ២០១៦ មក រូបលោកបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយលោកដូណាល់ ត្រាំ ហើយនៅក្នុងអាណត្តិប្រធានាធិបតីដំបូងរបស់ត្រាំ សហរដ្ឋអាមេរិកបានទទួលស្គាល់ក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ក៏ដូចជាអធិបតេយ្យភាពអ៊ីស្រាអែលលើកំពូលហ្កូឡាន និងព្រមទាំងបានជួយសម្របសម្រួលទៅដល់កិច្ចព្រមព្រៀងអាប្រាហាមរវាងអ៊ីស្រាអែល និងពិភពអារ៉ាប់ផងដែរ។ លោកណេតាន់យ៉ាហ៊ូត្រូវបានគេរិះគន់ចំពោះការពង្រីកទីតំណាំងលំនៅអ៊ីស្រាអែលនៅក្នុងតំបន់វ៉េសប៊ែង ដែលគេបានចាត់ទុកថាជាសកម្មភាពខុសច្បាប់ក្រោមនីតិអន្តរជាតិ។ នៅក្នុងឆ្នាំ២០១៩ លោកណេតាន់យ៉ាហ៊ូត្រូវបានចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ការទទួលសំណូក និងការក្លែងបន្លំ ដោយបង្ខំឱ្យលោកលះបង់តំណែងរដ្ឋមន្ត្រីទាំងអស់ លើកលែងតែតំណែងជានាយករដ្ឋមន្ត្រី។ វិបត្តិនយោបាយនៅអ៊ីស្រាអែលក្នុងកំឡុងឆ្នាំ២០១៨–២០២២ បាននាំឱ្យកើតមានកិច្ចព្រមព្រៀងប្តូរវេនអំណាចគ្នារវាងលោកណេតាន់យ៉ាហ៊ូ និងលោកបេន្នី ហ្កាំនស៍។ កិច្ចព្រមព្រៀងនេះបានដួលរលំនៅក្នុងឆ្នាំ២០២០ ដែលនាំឱ្យកើតមានការបោះឆ្នោតមុនអាណត្តិក្នុងឆ្នាំ២០២១។ នៅក្នុងខែមិថុនា ឆ្នាំ២០២១ លោកណេតាន់យ៉ាហ៊ូត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែយ៉ាងណា លោកបានវិលត្រឡប់មកកាន់តំណែងនេះវិញ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២២។
រដ្ឋាភិបាលណេតាន់យ៉ាហ៊ូត្រូវបានគេរិះគន់យ៉ាងកំរោលចំពោះការថយចុះនៃលទ្ធិប្រជាធិបតេយ្យ និងការរសាត់ទៅរកប្រព័ន្ធផ្តាច់ការ។ សំណើកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលចម្រុះរបស់លោកនៅក្នុងឆ្នាំ២០២៣ បានបង្កឱ្យផ្ទុះចេញនូវបាតុកម្មទ្រង់ទ្រាយធំ ខណៈដែលការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់នៅថ្ងៃទី៧ ខែតុលា និងការផ្ទុះឡើងនៃសង្គ្រាមហ្កាហ្សាបាននាំឱ្យកើតមានបាតុកម្មតវ៉ានៅទូទាំងប្រទេស ពាក់ព័ន្ធនឹងចន្លោះប្រហោងផ្នែកសន្តិសុខ និងការបរាជ័យក្នុងការធានាដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលស្ថិតក្នុងដៃក្រុមហាម៉ាស់។ នៅក្នុងឆ្នាំ២០២៤ អ៊ីស្រាអែលនិងអ៊ីរ៉ង់បានវាយប្រហារគ្នាទៅវិញទៅមក ខណៈរូបលោកបានបញ្ជាឱ្យមានការចូលឈ្លានពានប្រទេសលីបង់ និងស៊ីរី។ នៅក្នុងឆ្នាំ២០២៥ គាត់បានធ្វើជាអធិបតីលើការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ដែលនាំឱ្យផ្ទុះសង្គ្រាមដប់ពីរថ្ងៃឡើង ហើយនៅឆ្នាំ២០២៦ គាត់បានសហការជាមួយសហរដ្ឋអាមេរិកបំផ្ទុះសង្គ្រាមអ៊ីរ៉ង់ឡើងជាមួយនឹងគោលដៅផ្លាស់ប្តូររបបដឹកនាំនៅអ៊ីរ៉ង់។
រដ្ឋាភិបាលណេតាន់យ៉ាហ៊ូបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា[៤] រហូតឈានទៅដល់ការដាក់ពាក្យបណ្តឹងដោយប្រទេសអាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិនៅខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់ខ្លួនលោកណេតាន់យ៉ាហ៊ូពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ក្រោមការដឹកនាំរបស់ណេតាន់យ៉ាហ៊ូ មតិសាធារណៈអន្តរជាតិដែលមានចំពោះប្រទេសអ៊ីស្រាអែលបានធ្លាក់ចុះយ៉ាងរអា។
ដើមជីវិត
[កែប្រែ]| ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
គ្រឿងឥស្សរិយយស និងពានរង្វាន់
[កែប្រែ]| ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ឯកសារយោង
[កែប្រែ]- ↑ Leader of the Opposition Archived 26 March 2023 at the វេយប៊ែខ ម៉ាស៊ីន., Knesset
- ↑ Picheta, Rob; Gold, Hadas; Tal, Amir (29 December 2022). "Benjamin Netanyahu sworn in as leader of Israel's likely most right-wing government ever". CNN. Retrieved 29 December 2022.
- ↑ Williams, Dan (18 July 2019). "Bruised but driven, Netanyahu becomes Israel's longest-serving PM". Reuters. https://www.reuters.com/article/us-israel-netanyahu/bruised-but-driven-netanyahu-becomes-israels-longest-serving-pm-idUSKCN1UD1GV.
- ↑ មានប្រភពជាច្រើនដូចជា៖
- "A genocide is unfolding before our eyes: History will not forgive our inaction, UN Special Committee warns General Assembly in report". OHCHR. 19 November 2024. Archived from the original on 2 October 2025. Retrieved 5 November 2026.
- "Israel has committed genocide in the Gaza Strip, UN Commission finds". OHCHR. 16 September 2025. Archived from the original on 6 December 2025. Retrieved 5 November 2026.
- "Report of the Independent International Commission of Inquiry on the Occupied Palestinian Territory, including East Jerusalem, and Israel". UN Human Rights Council. 14 August 2025. Archived from the original on 18 November 2025. Retrieved 5 November 2026.
para. 76: ...Israeli authorities deliberately inflicted conditions of life on the Palestinians in Gaza calculated to destroy, in whole or in part, the Palestinians in Gaza, which is an underlying act of genocide...
- "Legal analysis of the conduct of Israel in Gaza pursuant to the Convention on the Prevention and Punishment of the Crime of Genocide" (PDF). UN Human Rights Council. 16 September 2025. Archived (PDF) from the original on 10 December 2025. Retrieved 5 November 2026.
- ""More than a human can bear": Israel's systematic use of sexual, reproductive and other forms of gender-based violence since 7 October 2023" (PDF). UN Human Rights Council. 13 March 2025. Archived (PDF) from the original on 19 October 2025. Retrieved 5 November 2026.
- "UN Independent International Commission of Inquiry, legal analysis and recommendations on the implementation of the International Court of Justice Advisory Opinion, Legal Consequences arising from the Policies and Practices of Israel in the Occupied Palestinian Territory" (PDF). UN Human Rights Council. 18 October 2024. Archived (PDF) from the original on 10 October 2025. Retrieved 5 November 2026.
- "Application of the Genocide Convention (Order 26 I 24)" (PDF). International Court of Justice. 26 January 2024. Archived (PDF) from the original on 26 September 2025. Retrieved 5 November 2026.
Para. 54: In the Court's view, the facts and circumstances mentioned above are sufficient to conclude that at least some of the rights claimed by South Africa and for which it is seeking protection are plausible. This is the case with respect to the right of the Palestinians in Gaza to be protected from acts of genocide and related prohibited acts identified in Article III, and the right of South Africa to seek Israel's compliance with the latter's obligations under the Convention.
- "Application of the Genocide Convention (Order 28 III 24)" (PDF). International Court of Justice. 28 March 2025. Archived (PDF) from the original on 12 March 2025. Retrieved 5 November 2026.
- "Application of the Genocide Convention (Order 24 V 24)" (PDF). International Court of Justice. 24 May 2025. Archived (PDF) from the original on 15 June 2025. Retrieved 5 November 2026.
Para. 31-32: [reaffirms para. 25 Order of 28 March 2024 of para. 54 & 59 of Order of 26 January 2024 that there was/is a plausible case of genocide in Gaza]. Para. 47: the Court finds that the current situation arising from Israel's military offensive in Rafah entails a further risk of irreparable prejudice to the plausible rights claimed by South Africa [in their genocide case against Israel]
| អត្ថបទជីវប្រវត្តិនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Articles with hAudio microformats
- Articles to be expanded
- All articles to be expanded
- Articles with empty sections
- All articles with empty sections
- អត្ថបទខ្លី ជីវប្រវត្តិ
- ប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ
- កវីនិពន្ធប្រុសជ្វីហ្វប្រចាំសតវត្សរ៍ទី២០
- កវីនិពន្ធនយោបាយអ៊ីស្រាអែល
- កំណើតឆ្នាំ១៩៤៩
- ត្រកូលណេតាន់យ៉ាហ៊ូ
- តំណាងអចិន្ត្រៃយ៍អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ
- ទាហានអ៊ីស្រាអែល
- នាយករដ្ឋមន្ត្រីជ្វីហ្វ
- នាយករដ្ឋមន្ត្រូីអ៊ីស្រាអែល
- នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រចាំសតវត្សរ៍ទី២០
- នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រចាំសតវត្សរ៍ទី២១
- បុគ្គលនៅរស់
- ប្រធានគណបក្សនយោបាយនៅអ៊ីស្រាអែល
- ប្រធានគណបក្សប្រឆាំង (អ៊ីស្រាអែល)
- ប្រធានលីគុដ
- អ្នកការទូតអ៊ីស្រាអែលប្រចាំសតវត្សរ៍ទី២០
- អ្នកការទូតអ៊ីស្រាអែលប្រចាំសតវត្សរ៍ទី២១
- អ្នកជាតិនិយមអ៊ីស្រាអែល
- អ្នកដែលត្រូវបានចោទដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ
- អ្នកនយោបាយជ្វីហ្វអ៊ីស្រាអែល
- អ្នកនយោបាយលីគុដ
- ឧបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល
