បេះដូងកំលោះ
ការរចនា
បេះដូងកំលោះ
[កែប្រែ]បេះដូងកំលោះ ក្រមុំស្រណោះ ដណ្តើមចង់បាន
ខ្ញុំមិនព្រមឪ្យ ដង្ហោយស្គមប្រាណ ខ្ញុំឪ្យម្តេចបាន
បេះដូងខ្ញុំថ្លៃ ។
ខ្ញុំរក្សាទុក តទៅថ្ងៃមុខ ពេលស្រុកនិរភ័យ
ខ្ញុំនឹងប្រគល់ ជូនដល់ដៃស្រី ណាដែលយល់ន័យ
តំលៃវប្បធ៌ម ។
ស្រីខ្លះឥឡូវ ប្រៀបដូចគួរស្រូវ ត្រូវខ្យល់បក់ញ័រ
បត់បែនឯនរេ វេតាមវប្បធម៌ ដែលមិនមានព័ណ
សំប្បុរជាតិឯង ។
ស្រីខ្លះឥឡូវ បើរគិតឲ្យជ្រៅ ប្រៀបបានដូចខ្លែង
ឆាប់ធ្វើរតាមគេ ភ្លេចកេរិ៍ជាតិឯង ចូលចិត្តគ្រឿក្លែង
ជាគ្រឿងបរិសុទ្ធ ។
ដកស្រង់ចេញពីសៀរភៅ បណ្តាំលវី របស់លោកគង់ប៊ុនជឿន