Jump to content

បេះដូង កម្លំាងចិត្ត មនសិកា ខ្មែរ

ពីវិគីភីឌា

បេះដូង កម្លំាងចិត្ត មនសិកា ខ្មែរ (បទ ពាក្យ៨)

បេះដូង កម្លំាងចិត្ត មនសិកា ខ្មែរ (បទ ពាក្យ៨)


(១) ដួងវិញ្ញាណខ្មែរបង្កប់ក្នុងប្រាណ បានប្រតិស្ឋានមកពីកំណើត

ស្រឡាញ់ទាំងអស់វប្បធម៌ល្អឆើត ជើងត្បូងលិចកើតស្មោះស្ម័គ្រមេត្រី។


(២) វិញ្ញាណក្នុងរូបទំាងអំបាលម៉ាន ចក្ខុចង់បានឃើញខ្មែរល្បាញល្បី

សោតៈចង់លឺសម្រែកជោគជ័យ ជិវ្ហាចង់ឆីប្រហុកត្រីខ្មែរ។


(៣) កាយាចង់ប៉ះសាច់ហូលផាមួង ឃានចង់ស្រូបបួងក្លិនរំដួលស្រែ

ចង់នៅកៀកកិតរាល់យប់ថ្ងៃខែ ស្រឡាញ់ជាតិខ្មែរមិនប្រែកាឡៃ។


(៤) ទឹកចិត្តមួយដួងដែលស្រឡាញ់ខ្មែរ ស៊ូរក្សាថែលុះត្រាក្សិណក្ស័យ

ទាំងកំលាំងចិត្តមនសិកាថ្លៃ គតិកែច្នៃអភិវឌ្ឍជាតិ។

និពន្ធដោយ សុខគឹមហេង ២២ វិច្ឆិកា ២០១០