Jump to content

បំពង់សុញ្ញកាស

ពីវិគីភីឌា

បំពង់សុញ្ញកាស ជាបំពង់អេឡិចត្រុងមួយប្រភេទ ដែលផ្នែកខាងក្នុងជាសុញ្ញកាស។ វាជាគ្រឿងអេឡិចត្រូនិច ដែលគេប្រើសំរាប់ តំរឹមភ្លើង យោលភ្លើង ធ្វើម៉ូឌុឡាស្យុង ធ្វើដេម៉ូឌុឡាស្យុង ពង្រីកភ្លើង ជាដើម។ បច្ចុប្បន្ន បំពង់សុញ្ញកាស​មិនសូវមានការនិយមប្រើទេ​ តាំងពីគេរកឃើញត្រង់ស៊ីស្ទ័រមក។

សញ្ញាណ

[កែប្រែ]

ជាទូទៅ បំពង់សុញ្ញកាសធ្វើពីកែវ លោហៈសេរ៉ាមិច ដែលនៅក្នុងនោះជាសុញ្ញកាសឬមានផ្ទុកឧស្ម័នកំរនិងចំហាយបារ៉តតិចតួចក្រោមសំពាធទាប។ នៅក្នុងកែវនោះ គេដាក់អេឡិចត្រូតដែលអាចធ្វើបន្សាយអេឡិចត្រុងពេលគេកំដៅវាទៅសីតុណ្ហភាពខ្ពស់មួយ (ផលអេឌីសុង)។ គេអាចគ្រប់គ្រងចលនាអេឡិចត្រុង​នេះដោយប្រើដែនអគ្គីសនីដែនម៉ាញេទិចបាន។