ប៉ាវ ចិន
អត្ថបទនេះអាចនឹងត្រូវការការរៀបរយដើម្បីឱ្យត្រូវនឹងបទដ្ឋានគុណភាពរបស់វិគីភីឌា។ សូមពិចារណាការប្រើប្រាស់សេចក្ដីណែនាំធ្វើឱ្យមានសណ្ដាប់ធ្នាប់ឱ្យចំកន្លែង។) សូមកែលម្អអត្ថបទនេះ បើសិនជាអ្នកអាច។ ទំព័រពិភាក្សានៃអត្ថបទនេះអាចនឹងមានសេចក្ដីណែនាំមួយចំនួន។ |
យុត្តិធម៌លោកប៉ាវ (包青天) ប៉ាវ ចិន | |
---|---|
包拯 | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | សិនស៊ាន, ខេត្តហេហ្វ៊ៃ, លូចូវ, រាជវង្សសុងខាងជើង | 5 មីនា 999
ស្លាប់ | 3 កក្កដា 1062 កៃហ្វឹង, រាជវង្សសុងខាងជើង | (អាយុ 63 ឆ្នាំ)
កន្លែងបញ្ចុះសព | ទីបញ្ចុះសពប៉ាវកុង, ស្រុកលូយ៉ាង, ហឺហ្វ៊ៃ, អានហ៊ុយ, ចិន 31°51′27.17″N 117°17′56.39″E / 31.8575472°N 117.2989972°ECoordinates: 31°51′27.17″N 117°17′56.39″E / 31.8575472°N 117.2989972°E |
ពន្ធភាព |
|
ដៃគូក្នុងស្រុក | នាងស៊ុន (孙氏) |
កូន | |
ឪពុកម្តាយ |
|
ការអប់រំ | ជីនស៊ឺ |
អាជីព | អ្នកនយោបាយ |
ស្គាល់ | លក្ខណៈវប្បធម៌ចិននៃយុត្តិធម៌ |
ឈ្មោះពេញ | នាមត្រកូល: ប៉ាវ (Bāo, 包) ឈ្មោះដែលបានផ្តល់ឱ្យ: ចិង/ហ្សេង (Zhěng, 拯) ឈ្មោះគួរសម: ស៊ឺរិន (Xīrén, 希仁) Posthumous name: ស៊ាវស៊ូ (Xiàosù, 孝肅) |
ឈ្មោះផ្សេង |
|
ប៉ាវ ចិន (包拯) ជាបុគ្គលល្បីល្បាញនៃភាពយុត្តិធម៌ និងមានពិតប្រាកដនៅក្នុងប្រវត្តិសាស្ត្ររបស់ចិន។
ជីវប្រវត្តិ
[កែប្រែ]ប៉ាវចិន កើតនៅទីក្រុងហឺហ៊្វៃ ខេត្តអានហ៊ុយ ប្រទេសចិន។ គាត់រស់នៅពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ៩៩៩ ដល់ថ្ងៃទី ២០ ឧសភា ឆ្នាំ ១០៦២ ជាងមួយពាន់ឆ្នាំមុន ក្នុងកំឡុងរាជវង្សសុង ។កើតនៅទីក្រុងហឺហ៊្វៃ ខេត្តអាន់ហ៊ុយ ប្រទេសចិន។ គាត់រស់នៅពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ៩៩៩ ដល់ថ្ងៃទី ២០ ឧសភា ឆ្នាំ ១០៦២ ជាងមួយពាន់ឆ្នាំមុន ក្នុងកំឡុងរាជវង្សសុង ។
កើតពីវណ្ណៈទាប ដល់ថ្នាក់កណ្ដាល ប៉ាវចិន បានធំដឹងក្ដីក្រោមស្ថានភាពអាណិតអាសូរ ទុក្ខលំបាក ដែលមនុស្សសាមញ្ញគ្រប់គ្នាបានឆ្លងកាត់។ ប៉ុន្តែគាត់មានភាពឧស្សាហ៍ព្យាយាម ហើយនៅអាយុ ២៩ ឆ្នាំ គាត់បានទទួលសញ្ញាប័ត្របណ្ឌិតនៅប្រទេសចិន។
រូបរាងរាងកាយ
[កែប្រែ]នៅក្នុងរឿងព្រេងនិទានចិន និងស្នាដៃអក្សរសិល្ប៍បច្ចុប្បន្ននេះ គេបានលាបមុខតួអង្គដែលសម្ដែងជាប៉ាវចិនឲ្យខ្មៅ ដើម្បីបង្កប់នូវបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់ ប៉ាវចិន និងបានគូសរូបព្រះចន្ទនៅលើថ្ងាស តំណាងឲ្យចរិតសុចរិត និងភាពទៀងត្រង់របស់គាត់នាសម័យនោះ។
ប៉ាវចិន ត្រូវបានគេនិយាយថា ជាអធិបតីលើបញ្ហាតុលាការនៅពេលថ្ងៃ និងនៅក្នុងពិភពលោក នៅពេលយប់ផងដែរ។ គាត់ជាចៅក្រមនៃភាពអយុត្តិធម៌ និងតម្លាភាពសម្រាប់ប្រជាជនទូទៅគោរព និងឲ្យតម្លៃលើភាពត្រឹមត្រូវរបស់គាត់៕
គាត់មានភាពល្បីល្បាញដោយសារជំហរមិនចុះសម្រុងរបស់គាត់ប្រឆាំងនឹង អំពើពុករលួយ ក្នុងចំណោមមន្ត្រីរដ្ឋាភិបាលនៅពេលនោះ។ គាត់បានគាំទ្រយុត្តិធម៌ ហើយបានបដិសេធមិនព្រមប្រគល់អំណាចខ្ពស់ៗ រួមទាំងបិតាក្មេករបស់អធិរាជ (國丈)។[១]
កិត្តិនាម
[កែប្រែ]ដោយសារតែអារម្មណ៍យុត្តិធម៌ដ៏ខ្លាំងរបស់គាត់ គាត់មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសចិន ជាពិសេសក្នុងចំណោមកសិករ និងអ្នកក្រ។ គាត់បានក្លាយជាប្រធានបទនៃអក្សរសិល្ប៍ និងរឿងភាគទូរទស្សន៍ចិនទំនើប ដែលការផ្សងព្រេង និងករណីរបស់គាត់ត្រូវបានបង្ហាញ។
ខ្សែភាពយន្ត
[កែប្រែ]កាលពីឆ្នឆំ ១៩៩៣ មហាជនអ្នកទស្សនាប្រាកដជាស្គាល់ហើយនូវតួអង្គលោកម្ចាស់ ប៉ាវ ឬ ប៉ាវចិន ដែលមានការសម្តែដោយលោក Jin Chao Chun ។ ក្នុងនោះដែរ គេសង្កេតឃើញថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនឃើញវត្តមាន ប៉ាវចិន ក្នុងវិស័យខ្សែភាពយន្តទៀតនោះទេ ។[២]
ឯកសារយោង
[កែប្រែ]- ↑ សាង, ស្រីល័ក្ខ (ថ្ងៃពុធ ១៩ មករា ២០២២). "តើ ប៉ាវចិន ក្នុងប្រវត្តិសាស្ត្រពិត មានមុខមាត់ខ្មៅ និងចំណិតលោកខែលើថ្ងាស ដូចភាពយន្តសម្ដែងបច្ចុប្បន្ន ?". កម្ពុជាថ្មី. https://www.kampucheathmey.com/kpt-plus/263995/.
- ↑ វត្តី (ថ្ងៃពុធ ៩ ធ្នូ ២០២០). "បែកធ្លាយរូប តួអង្គ ប៉ាវចិន ដើរកាន់ឈើច្រត់ក្នុងសភាពទ្រុឌទ្រោមខ្លាំង មិនគួរឱ្យជឿ!". ប្រជាប្រិយ. https://www.popular.com.kh/entertainment/272424.html/.