Jump to content

ប្រទីបបំភ្លឺវិញ្ញាណ

ពីវិគីភីឌា

ប្រទីបបំភ្លឺវិញ្ញាណ (បទ កាកគតិ)

ប្រទីបបំភ្លឺវិញ្ញាណ (បទ កាកគតិ)

(១) ទឹកចិត្តជាស្ពាន នាំដួងវិញ្ញាណ ទៅសុគតិភព

ដោយអំណាចចិត្ត ញាតិមិត្តប្រារព្ធ បន់ប្រាំពីរយប់

ឧទ្ទិសមផល។


(២) ខ្មែរមួយនគរ នាំគ្នាជូនពរ រួមទុក្ខដំកល់

ក្នុងសន្តានចិត្ត គំនិតខ្វាយខ្វល់ ហេតុចលាចល

វិនាសកម្ម។


(៣) រួមគ្នាបួងសួង ទេវតាទាំងពួង ជួយស្ដាប់បណ្ដាំ

សូមដួងវិញ្ញាណ បានឈានផុតកម្ម កូនខ្មែរចងចាំ

រំលឹកគ្រប់គ្រា។


(៤) សូមជៀសអោយឆ្ងាយ គ្រោះអន្តរាយ   ដែលមកយីយា

ប្រជាបានសុខ ស្រណុកធូរធា គ្រប់ពេលវេលា

សំណើចក្អាកក្អាយ។

និពន្ធដោយ សុខគឹមហេង ២៣ វិច្ឆិកា ២០១០