ប្រទេសអ៊ីស្លង់

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រទេសអាយឡែន)
តំបន់ដែនទឹកកក(គំនូរពណ៌បៃតង)

ប្រទេសអ៊ីស្លង់ (ភាសាអ៊ីស្លង់៖ Ísland, អ៊ីស្ល័ន្ដ) ជាប្រទេសមួយនៅទ្វីបអឺរ៉ុប ដែលជាកោះមួយនៅភាគខាងលិចអឺរ៉ុប ហើយនៅខាងជើងមហាសមុទ្រអាត្លង់ទិក ។ ឈ្មោះប្រទេសនេះ មានន័យថា ដីទឹកកក ពីព្រោះ ជាប្រទេសដែលជិតតំបន់ប៉ូលខាងជើងជាងគេ ហើយមានផែនទឹកកកច្រើនគ្រប់ដណ្តប់នៅផ្ទៃប្រទេសទាំងមូល ។

ប្រទេសអ៊ីស្លង់ ជាប្រទេសអឺរ៉ុបមួយ ដែលនៅជិតទ្វីបអាមេរិកខាងជើងជាងគេ ។ ប្រទេសនេះមានចំនួនប្រជាជន ៣១៧ ៥៩៣ [១] ហើយមនុស្សទាំងអស់រស់នៅខាងត្បូងប្រទេស ។ ប្រទេសអាយឡែន មានភ្នំភ្លើងច្រើន ដែលផ្តល់នូវថាមពលអគ្គីសនី និងជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើន ។

គេនិយាយភាសាអ៊ីស្លង់ ដែលជាភាសាមកពីអឺរ៉ុបខាងជើង ។

សេចក្តីបញ្ជាក់[កែប្រែ]

  1. "Statistics Iceland:Key figures". www.statice.is. 1 October 2002