ប្រធានាធិបតីឥណ្ឌូនេស៊ី

ពីវិគីភីឌា

 

ទង់ប្រធានាធិបតីដែលប្រើក្នុងសម័យរបស់ស៊ូកាណូ
ស៊ូកាណូ ប្រធានាធិបតីទី ១ នៃប្រទេសឥណ្ឌូនេស៊ី
វិមានមឺរដេកា ដែល ជាលំនៅដ្ឋានផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី

ប្រធានាធិបតីនៃសាធារឥណរដ្ឋឥណ្ឌូនេស៊ី ( ឥណ្ឌូនេស៊ី: Presiden Republik Indonesia ) ជា ប្រមុខរដ្ឋ និងជា ប្រមុខរដ្ឋាភិបាលនៃ សាធារណរដ្ឋឥណ្ឌូនេស៊ី ។ ប្រធានាធិបតី​ដឹកនាំ​ផ្នែក ​ប្រតិបត្តិ ​នៃ ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី និង​ជា ​អគ្គមេបញ្ជាការ ​នៃ ​កងកម្លាំងប្រដាប់អាវុធ​ជាតិ​ឥណ្ឌូនេស៊ី ។ ចាប់តាំងពី ឆ្នាំ ២០០៤ មក ប្រធាន និង អនុប្រធាន ត្រូវ បានជ្រើសរើសដោយផ្ទាល់ សម្រាប់អាណត្តិ ៥ ឆ្នាំម្តងដែលអាចបន្តបាន ដែលអនុញ្ញាតឱ្យមានអាណត្តិអតិបរមា ១០ ឆ្នាំ។

ចូកូ វីដូដូ គឺជាប្រធានាធិបតី ទីប្រាំពីរ និងបច្ចុប្បន្នរបស់ប្រទេសឥណ្ឌូនេស៊ី។ លោក​បាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃ ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៤