ប្រវត្តិសាស្ត្រ

ពីវិគីភីឌា

សេចក្តីផ្តើម[កែប្រែ]

ប្រវត្ដិសាស្ត្រគឺជាវិទ្យាសាស្ដ្រដែលរៀនហេតុការណ៍របស់មនុស្ស។ មានពីរគំនិតអំពីប្រវត្តិមួយដែល និយាយថាប្រវត្តិដើម នៅពេលមនុស្សបានបង្កើតអក្សរ (១០០០០ឆ្នាំហើយនៅ ទ្វីបអាស៊ីខាងលិច)។ ប្រវត្តិមុនមនុស្សស្គាល់អក្សរគេហៅពេលនោះ បុរេប្រវត្តិសាស្ដ្រ។ មួយទៀតដែលគិតថាប្រវត្តិដើមនៅប្រទេសមួយពេលមាននិវេទន៏របស់ប្រទេសមួយ។ ស្គាល់​ប្រវត្តិគឹជាសារះសំខាន់សំរាប់ស្វែងយល់បច្ចុប្បន្នកាល​​ពីព្រោះសង្គមបច្ចុប្បន្នគឹជាលទ្ធផលរបស់អតីត។​ហើយនិង​ពេលគេស្គាល់ប្រវត្ត​ិគេបានគិតដល់អនាគតកាល។

ប្រវត្តិសាស្រ្តកម្ពុជា[កែប្រែ]

ជនជាតិខ្មែរកើតចេញពីអំបូរខ្មែរ មនជាម្ចាស់ទឹកដីលើជ្រោយសុវណ្ណភូមិ(អាស៊ីអាគ្មេយ៍)តាំងពីជាង៦០០ពាន់ឆ្នាំមុនគ.ស។ ខ្មែរបានបង្កើតអាណាចក្រភ្នំ ឬនគរភ្នំ(ហ្វូណន) រួចអាណាចក្រចេនឡារហូតដល់ចក្រភពអង្គរ។ ការសិក្សាពីបុរេប្រវត្តិសាស្រ្តកម្ពុជា តម្រូវឱ្យយើងសិក្សាពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលជាប់ទាក់ទងនឹងប្រវត្តិអាស៊ីអាគ្នេយ៍ទាំងមូល។ នៅស័កទី១ ភូមិភាគអាស៊ីអាគ្នេយ៍បានប្រទះនឹងពំនើងផ្នត់ពីរគឺ កាឡេដូន្យា និងអ៊ែរស៊ីន្យាង ដែលបង្កើតឱ្យមានជួរភ្នំ និងខ្ពង់រាបនានានៅពាសពេញទឹកដីខ្មែរពីបុរាពរហូតដល់សព្វថ្ងៃ។ ប៉ុន្តែពំនើងផ្នត់ទាំងពីរស័កនេះត្រូវបានលិចទៅវិញរហូតដល់ចុងស័កទី៣។ នៅដើមស័កទី៤ ពំនើងផ្នត់នេះក៏ត្រូវងើបឡើងម្តងទៀតបង្កើតបានជាជួរភ្នំខ្ពង់រាប វាលរាប និងទន្លេ បឹងបួរដែលសណ្តូកពីជួរភ្នំហិមាល័យរហូតដល់ភូមិភាគអាស៊ីអាគ្នេយ៍ទាំងមូល។ នៅស័កទី៤នេះដែរ ដោយសារតែមានជំនោរ និងលំនាចទឹកនាំឱ្យទឹកដីខ្មែរខ្លះងើបឡើង ខ្លះលិចទៅក្នុងទឹកសមុទ្រ។ នៅសតវត្សរ៍ទី៣មុនគ.សទឹកសមុទ្របាននាចបន្តិចម្តងៗ រីឯទន្លេមេគង្គបានហូរដីល្បាប់មកចាក់បង្កើតបានជាដីសណ្តរចុះទៅទិសខាងត្បូង[១]

ប្រវត្តិសាស្រ្តភូមា[កែប្រែ]

ប្រទេសភូមាស្ថិតនៅផ្នែកពាយ័ត្យនៃតំបន់ឥណ្ឌូចិន។ ប្រទេសនេះមានព្រំដែនជាប់ប្រទេសឥណ្ឌា បង់ក្លាដែស ចិន ឡាវ ថៃ និងជាប់សមុទ្របេងកាល់ប៉ែកខាងត្បូង។ ប្រទេសនេះសម្បូរភ្នំច្រើន។ ក្នុងសម័យបុរាណពួកព្យូកើតមកពីអំបូរទីបេ ភូមាជាប្រជាជនដំបូងបង្អស់នៃដែនដីភូមា។ រវាងសតវត្សរ៍ទី៣ ពួកព្យូបង្កើតរដ្ឋមួយគឺអាណាចក្រព្យៅ ដែលមានរាជធានីឈ្មោះ ប្រូម។ ព្រះរាជាណាចក្រព្យៅស្ថិតនៅតាមដងទន្លេអ៊ីរ៉ាវាទី។ ពួកព្យូទទួលឥទ្ធិពលអរិយធម៌ឥណ្ឌា ព្រាហ្មណ៍និយម ពុទ្ធនិយម។ រវាងពាក់កណ្តាលសតវត្សរ៍ទី២នៃសតវត្សរ៍ទី៨ថៃនៅយូណាន ក្នុងរដ្ឋណាមជីវបានរាតត្បាតតំបន់តាមដងទន្លេអ៊ីរ៉ាវ៉ាទីផ្នែកខាងលើ ហើយបានដាក់រាជាណាចក្រព្យៅជាចំណុះ។ នៅឆ្នាំ៨៣២នៃគ.ស ពលទាហានថៃប្លន់ប្រជាជន បំផ្លិចបំផ្លាញប្រទេស និងកៀរយកជនជាតិព្យូប្រមាណ ៣០០០០នាក់ទៅយូណានសម្រាប់បម្រើការងារធ្ងន់ៗ។ បន្ទាប់មកទីក្រុងប្រូមចុះអន់ថយរួចវិនាសអន្តរាយអស់។ ប្រជាជនភូមាបានដកថយទៅភាគខាងត្បូង ដើម្បីគេចចេញពីការត្រួតត្រារបស់ណាមជីវ ដែលធ្វើឱ្យភាគកណ្តាល និងភាគខាងក្រោមទន្លេអ៊ីរ៉ាវ៉ាទីក្លាយជាតំបន់មានមនុស្សរស់នៅកោះករ។ ទីក្រុងផាហ្គនស្ថិតនៅភាគកណ្តាលនៃដងទន្លេអ៊ីរ៉ាវ៉ាទី ចាប់ផ្តើមរីកចម្រើនរួចក្លាយជារាជធានីថ្មីមួយគឺរាជាណាចក្រផាហ្គន(១០៤៤ដល់១២៨៧)។

ប្រវត្តិសាស្រ្តចិន[កែប្រែ]

នៅសតវត្សរ៍ទី៣មុនគ.ស រាជវង្សមួយពោរពេញដោយអំណាច និងចូលចិត្តសង្គ្រាមបានងើបឡើងនៅភាគពាយ័ព្យ។ នៅឆ្នាំ២២១មុនគ.សរាជវង្សនេះវាយយកទឹកដីរដ្ឋជិតខាងបង្កើតជាចក្រភពធំមួយដែលជាប្រទេសចិនសព្វថ្ងៃ។ នៅឆ្នាំ២៤៦ មុនគ.ស ស្តេចឆេងជាស្តេចថ្មីនៃអាណាចក្រសុិន(ខេត្តចិនស៊ី)ទ្រង់មានព្រះជន្ម១២ឆ្នាំ។ ក្នុងរជ្ជកាលរបស់ស្តេចគឺប្រកបដោយសន្តិសុខ។ លុះដល់ឆ្នាំ២៣៤មុនគ.ស រាជាណាចក្រសុិនចាប់ផ្តើមធ្វើសង្គ្រាមពង្រីកទឹកដី។ ព្រះអង្គត្រូវបានគេប៉នប៉ងធ្វើឃាតតែមិនបានសម្រេច។ ចាប់តាំងពីឆ្នាំ២៣០ ដល់២២១មុនគ.ស សង្គ្រាមពង្រីកទឹកដីរឹតតែមានភាពខ្លាំងក្លាឡើងទៀត។ លទ្ធផលចុងក្រោយរាជាណាចក្រសុិនក៏បានវាយកំទេចរដ្ឋសក្តិភូមិឯទៀតៗ ហើយទន្ទ្រានយកបានប្រទេសចិន ចាប់តាំងពីវាលស្មៅម៉ុងហ្គោល និងវាលទំនាបម៉ាន់ជូនៅជាប់នឹងតំបន់ភ្នំ ដែលឋិតនៅខាងត្បូងទន្លេយ៉ង់សេ។ ឯកភាពនៃចក្រភពចិនបានចាប់បដិសន្ធិឡើង។ ស្តេចឆេងក៏បានទទួលគោរមងារជា សុិនសឺហង់ទី។

ប្រវត្តិសាស្រ្តម៉ុងហ្គោល[កែប្រែ]

ចក្រភពម៉ុងហ្គោលកើតឡើងនៅចុងសតវត្សរ៍ទី១២ ហើយដួលរលំនៅសតវត្សរ៍ទី១៤។ ចក្រភពនេះបង្កើតឡើងដោយព្រះចៅអធិរាជសង់ស៊ីខាន់។ ចក្រភពនេះធ្វើជំនួញជាប្រពៃណីរវាងបស្ចឹមប្រទេស និងបូព៌ាប្រទេស បន្ទាប់ពីបញ្ឈប់សកម្មភាពជាច្រើនឆ្នាំមកហើយ។ នៅពេលចក្រភពនេះរលំរលាយទៅវិញ ផ្លូវជំនួញអឺរ៉ុបអាស៊ីក៏ត្រូវវិនាសបាត់បង់ទៅវិញដែរ។ មហាចក្រភពព្រះចៅសង់ស៊ីខាន់បង្កើតឡើងបាន អាស្រ័យដោយមហិទិ្ធឬទិ្ធនៃទ័ពសេះម៉ុងហ្គោល ដែលមានកម្លាំងខ្លាំងមហិមា។ ការធ្វើសង្គ្រាមពង្រីកទឹកដីបង្កើតចក្រភពបានប្រព្រឹត្តទៅតាមពីរដំណាក់កាល។ ដំណាក់កាលទី១ ការត្រួតត្រាភូមិភាគម៉ុងហ្គោលទាំងមូល។ ដំណាក់កាលទី២ ការវាយលុកយករដ្ឋនានា។

ប្រវត្តិសាស្រ្តនៅតំបន់មជ្ឈិមបូព៌ា[កែប្រែ]

មជ្ឈិមបូព៌ាជាតំបន់ដែលចាស់ជាងគេ ក្នុងចំណោមតំបន់ដទៃទៀតនៅក្នុងពិភពលោក។ អរិយធម៌នៅតំបន់នេះ បានចាប់កំណើតតាំងពី ៥០០០ឆ្នាំមុនគ.ស និងបានបន្សល់ដល់សម័យបច្ចុប្បន្ននូវសក្ខីកម្មនៃអរិយធម៌ដ៏ត្រចះត្រចង់ដូចជាពីរ៉ាមីត ផ្នូរស្តេច និងទីក្រុងជាច្រើនដែលលេចត្រដែតកណ្តាលវាលខ្សាច់។ នៅពាក់កណ្តាលសតវត្សរ៍ទី៧ ពួកអារ៉ាប់បានសញ្ជ័យលើប្រទេសនានា និងជះឥទ្ធិពលខាងសម្ភារៈ និងខាងផ្លូវចិត្តជាខ្លាំងមកលើភូមិភាគនេះ ដូចជាការផ្សព្វផ្សាយសាសនាអ៊ីស្លាម ឯកភាពកម្មបណ្តោះអាសន្ននៃតំបន់នេះក្រោមការត្រួតត្រានៃពួកអារ៉ាប់។ ក្រោយមកទៀតពួកតួកគីក៏បានចូលមកដល់តំបន់នេះដែរ។ ចក្រភពអូតូម៉ង់(ចក្រភពតួក)បានត្រួតត្រាលើភូមិភាគនេះអស់រយៈបួនសតវត្សរ៍ ហើយត្រូវបានបញ្ចប់ក្រោយសង្គ្រាមលោកលើកទី១ ឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។ ការត្រួតត្រាបានបន្សល់ទុកនូវលក្ខណៈទោលនៅមជ្ឈិមបូព៌ាគឺជាភាពដូចគ្នានៃលក្ខន្តិកៈដីធ្លី ឋាននានុក្រុមខាងសង្គមនយោបាយ និងមុខងារនៃសាសនា។

ប្រវត្តិទ្វីបអាស៊ី[កែប្រែ]

ប្រវត្តិទ្វីបអាស៊ី អាចនិយាយថា ជាសំណុំមួយនៃប្រវត្តិសាស្ត្រច្រើនតំបន់ឆ្នេរនៅដាច់ពីគ្នា៖ អាស៊ីខាងកើត, អាស៊ីខាងត្បូង និងមជ្ឍឹមបូព៌ាដែលជាតំបន់ដ៏ធំមួយថិតនៅចន្លោះទ្វីបអ៊ឺរ៉ុប-អាស៊ី។ តំបន់ជុំវិញឆ្នេរជាទីកំណើតនៃអរិយធម៌បូរាណបំផុតលើពិភពលោក។ តំបន់ទាំងបីនោះសុទ្ធសឹងបានអភិវឌ្ឍអរិយធម៌ដំបូងបំផុតនៅលើដី មានជីរជាតិនៃខ្ពង់រាបក្បែរទន្លេ។ អរិយធម៌នៅតំបន់មេសូប៉ូតាមី, ខ្ពង់រាបនៃប្រទេសឥណ្ឌា និង នៅប្រទេសចិន មានលក្ខណះប្រហាក់ប្រហែលគ្នាផ្លាស់ប្តូរទៅវិញទៅមកនូវ បច្ចេកវិទ្យានិងគំនិត ដូចជា គណិតវិទ្យា និងផលប្រយោជន៍។ សញ្ញាណផ្សេងទៀតដូចជាអក្សរ អាចត្រូវបានអភិវឌ្ឍនៅតាមតំបន់នីមួយៗ ដាច់ដោយឡែកពីគ្នា។ បណ្តាទីក្រុង, បណ្តារដ្ឋ និងបណ្តាអាណាចក្រផងដែរ ត្រូវបានអភិវឌ្ឍន៍លើវាលរាបទាំងនោះ។ទ្វីបអាស៊ីមានប្រវត្តិមួយយ៉ាងចាស់។អារិយធម៌ធំដំបូងចាប់កំណើតនៅទ្វីបនេះដូចជាប្រទេចិនប្រទេសឥណ្ឌានិងភូមិភាគមេសូប៉ូតាមី។ ពីព្រោះទ្វីបនេះជាទ្វីបមួយធំអ្នកប្រាជ្ញចែកវាជាបួនផ្នែក៖

ប្រវត្តិរបស់ទ្វីបអាមេរិកផ្តើមឡើងបាន៨០០០ឆ្នាំជាមួយប្រជាជនTolteca។ នៅសតវត្សន៍ទី ៩គ.ស. មានប្រជាជនថ្មីហៅថា Mayaដែលមានការសរសរ និងប្រតិទិនមួយដែលល្អបំផុតក្នុងប្រវត្តិរបស់ពិភពលោក។ គេបានរកឃើញលេខ០ដែលជួយដល់ការអភិវឌ្ឃ។

ឯកសារយោង[កែប្រែ]

  1. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ ទំព័រទី១២៤