Jump to content

ប្រាសាទគោករកា

ពីវិគីភីឌា
ប្រាសាទគោករកា

ឈ្មោះ: ប្រាសាទគោករកា
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី១២
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: ភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ប្រាសាទគោករកាមានទីតាំងស្ថិតនៅក្នុងភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ប្រាសាទនេះត្រូវបានកសាយឡើងក្នុងសម័យអង្គរ ក្នុងរាជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងអំឡុងចុងសតវត្សរ៍ទី១២ ដែលជាមន្ទីរពេទ្យនៅក្នុងសម័យនេះ។ នៅក្នុងឯកសារមុនៗដែលសិក្សាដោយអ្នកស្រាវជ្រាវជនជាតិបារាំង គេច្រើនហៅប្រាសាទនេះថា “គោករកា” ប៉ុន្តែឈ្មោះនេះសព្វថ្ងៃពុំមានអ្នកស្រុកណាម្នាក់ស្គាល់ឡើយ ព្រោះអ្នកស្រុកហៅតៗគ្នាថា “ព្រះធាតុ” ឬ “ព្រះធាតុរកា”។ ពាក្យ “ព្រះធាតុ” ច្រើនតែជាពាក្យដែលគេហៅសំណង់ប្រាសាទប្រៀបប្រដូចទៅនឹងចេតិយ។ ព្រះធាតុរកា មានទីតាំងស្ថិតនៅភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងមានចម្ងាយ៥០០ម៉ែត្រ ខាងត្បូងទួលដំរីស។ កន្លងមក ប្រាសាទនេះបានទាក់ទាញអ្នកស្រាវជ្រាវជាតិ និងបរទេសមកសិក្សាច្រើនណាស់ ចាប់តាំងពីដើមស.វ.ទី២០មក ដែលអ្នកស្រាវជ្រាវទាំងនោះមានដូចជា លោក Goerge Groslier ឆ្នាំ១៩២៤ លោក Henri Parmentier ឆ្នាំ១៩៣៥ លោក Goerge Coedès ឆ្នាំ១៩៥៣ លោក​ស្រី Mireille Bénisti ឆ្នាំ១៩៧៤, ១៩៧៧ លោក ម៉ក់ ភឿន ឆ្នាំ១៩៩៥ លោក បេ តៃសែ ឆ្នាំ២០០៣ និងលោក ភុំ រតនៈពិសិដ្ឋ ឆ្នាំ២០១៤។