Jump to content

ប្រាសាទចារ

ពីវិគីភីឌា

រូបភាពតូច ប្រាសាទនេះស្ថិតនៅភូមិចារ ប្រហែល៥គីឡូម៉ែត្រទិសពាយព្យនៃក្លោងទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ តួប្រាសាទទាំងមូលដួលរលំដោយកត្តាធម្មជាតិ និងមនុស្ស។ សព្វថ្ងៃយើងឃើញមាននៅសល់តែស៊ុំទ្វារដែលមានសិលាចារឹកពីរផ្ទាំង។ សិលាចារឹកជាភាសាខ្មែរទាំងពីរផ្ទាំងនេះ គេចុះលេខ K-២៥៧។ តាមសិលាចារឹកនេះ មានចុះកាលបរិច្ឆេទឆ្នាំ៩០១ (គ.ស៩៧៩)ដែលសរសេរថាព្រះបាទជ័យវរ្ម័នទី៥បានបង្គាប់ដល់វ្រះគ្រូ និងមន្ត្រីជាន់ខ្ពស់បីនាក់ទៀតមានឈ្មោះវិរិន្ទ្រវរ្ម័ន វិរិន្ទ្រធិបតិវរ្ម័ន និងមហិធរវរ្ម័ន ឲ្យមានសន្តានចិត្តផ្ដល់ដីដល់ព្រះអង្គម្ចាស់៤អង្គ ដើម្បីបង្កើតភូមិ និងដម្កល់រូបព្រះ។ លោក ហ្ស៊ស ដែស យល់ថាព្រះអង្គម្ចាស់ទាំងបួនអង្គមានជាប់ខ្សែស្រឡាយទៅនឹងព្រះបាទឧទយាទិត្យវរ្ម័នទី១ ដែលគ្រោងរាជ្យនៅគ.ស១០០១ ដែលមាននិយាយនៅសិលាចារឹកប្រាសាទខ្នារលេខK-៣៥៦។