Jump to content

ជ័យវរ្ម័នទី៥

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទជ័យវរ្ម័នទី៥)

ជ័យវរ្ម័នទី៥

Jayavarman V Les temples d'Angkor La Statue du Bouddha couché au temple de Baphûon.
រជ្ជកាល ៩៦៨-១០០១ (ចក្រភពខ្មែរ)
គ្រងរាជ ​ ៩៦៨
ព្រះនាមពេញ ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីជ័យវរ្ម័នទេវៈ
មរណៈនាម បរមវីរៈលោក []
ក្សត្រមុន រាជេន្ទ្រវរ្ម័នទី២
រាជបន្ត ឧទ័យទិត្យវរ្ម័នទី១
សន្តិវង្ស កៅណ្ឌិន្យ (អំបូរខ្មែរជ្វា)
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១០០១ (ជន្មាយុ)

មិនមានកំណត់ត្រា

ជំនឿសាសនា ហិណ្ឌូសាសនា លទ្ធិ

ព្រះសិវៈ និយម និង ពុទ្ធសាសនាមហាយាន

ជ័យវរ្ម័នទី៥ (អង់គ្លេស: Jeyvaraman V) (សំស្ក្រឹត: Jayavarman V) (ប្រ.ស|គ.ស ០០០-១០០១) រជ្ជកាលគ្រងរាជ (គ.ស ៩៦៨-១០០១) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ៩៦៨ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីជ័យវរ្ម័នទេវៈ" ​មិនមានកំណត់ត្រារៀបអភិសេករបស់ព្រះអង្គឡើយ តាមពង្សសាវតា គេដឹងត្រឹមថា ព្រះអង្គជាបុត្រាព្រះបាទ "រាជេន្ទ្រវរ្ម័នទី២" ហើយព្រះអង្គក៏ជាស្ដេចសឹកសង្គ្រាមដ៏ខ្លាំងពូកែផងដែរ ។[]

ការកសាងរាជវាំងថ្មី

[កែប្រែ]
New Royal Palace of Jayavarman V between Baphoun, Phimeanakas temples 10th century.

ក្នុងរាជព្រះបាទ "ជ័យវរ្ម័នទី៥" ព្រះអង្គ​បានចាប់ផ្ដើមសាងសង់ ប្រាសាទភិមានអាកាស ដែលជាទីចាប់ផ្ដើមរបស់ព្រះអង្គក្នុងការកសាងរាជវាំងថ្មី ដើម្បីពង្រីកឥទ្ធិពលអំណាចរបស់ព្រះអង្គក្នុងការគ្រប់គ្រងព្រះនគរ ចំណែករាជដំណាក់របស់ អង្គព្រះមហាក្សត្រ សុទ្ធតែ​ស្រោបទៅដោយមាស ដែលបង្ហាញពីកិត្យានុភាព និងភាពថ្លៃថ្នូរខ្ពង់ខ្ពស់ក្រោមការដឹកនាំរបស់ព្រះអង្គ រាជវាំងថ្មីរបស់ព្រះអង្គត្រូវបានប្រសិទ្ធនាមថា "ជ័យឥន្ទ្រនាគគិរី" (អង់គ្លេស: Jayendranagarī) ដែលមានន័យថា រាជវាំងភ្នំនាគរបស់ព្រះឥន្ទ្រ ហើយព្រះអង្គក៏ស្ថាបនារាជធានីបន្ថែមផងដែរ ។​[] []

ការីកចម្រើនផ្នែកសិល្បៈរបាំ

[កែប្រែ]

ល្ខោនខោល (Lakhon Khol Mask Dance)

Cambodian Mask Dance C.20th Century Image 1928 by Jules Gervais-Courtellemont - National Geographic Society US Corbis Image.

ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ ការរីកចម្រើនផ្នែកសិល្បៈរបាំ ដែលប្រែសម្រួលចេញពីសិល្បៈ​របាំ ល្ខោនណាំងស្បែក ឬ ល្ខោនស្បែកធំ មកជាទម្រង់សិល្បៈមុខខ្មុក នៃការសម្ដែងសាច់រឿងដោយពាក់របាំងមុខរាំក្នុងទម្រង់ជាតួអង្គផ្សេងៗ ដែលត្រូវបានគេសម្គាល់ឈ្មោះរបាំនេះថា "ល្ខោនខោល" យោងតាមរយៈសិលាចរឹក តំបន់ស្ទឹងស្រែង ខេត្តសៀមរាប ​K.566 គ.សករាជ ៩៧៩ បានពណ៌នាថា៖ ​អង្គម្ចាស់​ម្នាក់​​នាម "វ្រៈកម្រៈតេងឥសានសិវៈ" លោកគឺ ជា​ប្រធាន​ក្រុម​នាដ​ខោល ដែលត្រូវនាំយកមនុស្សមួយក្រុមពី "ខេត្រវ្យាធៈបុរៈ" ឱ្យទៅបម្រើនារាជវាំង "ជ័យឥន្ទ្រនាគគិរី" នាផ្ទះនាដខោល ។[]

ទំនាក់ទំនង ពុទ្ធសាសនា​មហាយាន

[កែប្រែ]

Jayavarman V Buddha Mahayana

Les temples d'Angkor Baphuon.- Statue du Bouddha couché Siem Reap, Built by Jayavarman V.

ក្នុងរាជព្រះបាទ ​"ជ័យវរ្ម័នទី៥" ការហូរចូលនៃទំនាក់ទំនង ពុទ្ធសាសនា មហាយាន បានធ្វើឱ្យព្រះអង្គទទួលយកសាសនាព្រះពុទ្ធមកបន្ថែមទៀត ដោយព្រះអង្គបានសាងសង់ប្រាសាទមួយបូជាចំពោះពុទ្ធសាសនា ប្រាសាទនោះគឺ ប្រាសាទបាពួន[] នៅក្នុងរាជរបស់ព្រះអង្គ តែងមានជម្លោះរវាងអ្នក ព្រហ្មញ្ញ សាសនា និង អ្នកពុទ្ធសាសនា ជារឿយៗ ដូចនេះហើយទើបប្រាសាទបាពួន មិនត្រូវបានសាងសង់បញ្ចប់ឡើយ យ៉ាងណាវិញ ព្រះអង្គនៅតែមានទំនោរច្រើនទៅលើព្រះពុទ្ធសាសនា តែព្រះអង្គក៏មិនបានបោះបង់និងការគោរពប្រតិបត្តិទៅលើព្រហ្មញ្ញសាសនាផងដែរ ។[]

ស្ថាប័ត្យកម្ម​ដែលទ្រង់បានកសាង

[កែប្រែ]
Ta Keo temple 10th century built by Jayavarman V, origin name Hemasringagiri.

សេចក្ដីជំរាប

[កែប្រែ]

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[១០]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់

[កែប្រែ]

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ

[កែប្រែ]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
ជ័យវរ្ម័នទី៥
(គ.ស ០០០-១០០១)
មុនដោយ
រាជេន្ទ្រវរ្ម័នទី២
ចក្រភពខ្មែរ
៩៦៨–១០០១
តដោយ
ឧទ័យទិត្យវរ្ម័នទី១

ឯកសារយោង

[កែប្រែ]
  1. Bijan Raj Chatterjee (1964) Indian Cultural Influence in Cambodia, Publisher: University of Calcutta, Original from the University of Michigan p.288
  2. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  3. Société asiatique (Paris, France), Centre national de la recherche scientifique (France) (1932) Journal asiatique, Publisher: Société asiatique, Original from the University of California
  4. Helen Ibbitson Jessup, Sāramandīr Jāti Kambujā (2006) Chefs d'œuvre du Musée national du Cambodge , Publisher: Contributor Friends of Khmer Culture p.112 ISBN: 9995083604
  5. Dr. Vong Sotheara (2003) Inscriptions of Cambodia: Pre-Angkorian period, Website: ckslibrary.khmerstudies.org, Publisher: Royal University of Phnom Penh p.216 ISBN : 9789996328244
  6. Deane H. Dickason (1937) Wondrous Angkor , Publisher: Kelly & Walsh, Original from the University of Michigan p.147
  7. Sākalvidyālăy Bhūmin Bhnaṃ Beñ (14-16 November 2006) Proceedings: 9th Socio-Cultural Research Congress on Cambodia, Publisher: Royal University of Phnom Penh, Original from University of California, Berkeley p.1058 ISBN: 9995084740
  8. George B. Walker (1955) Angkor Empire, Publisher: Signet Press, Original from the University of Michigan p.132
  9. Charles Higham (2004) The Civilization of Angkor, Publisher: University of California Press p.192 ISBN: 0520242181
  10. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan