Jump to content

ប្រាសាទណងឃូ

ពីវិគីភីឌា

រូបភាពតូច ប្រាសាទនេះ ជាប្រាសាទមួយស្ថិតនៅលើកូនភ្នំកំពស់ប្រហែល៧០ម ចំងាយពីផ្លូវជាតិ៦៤ប្រហែល២គមទៅ៣គមតែប៉ុណ្ណោះ ហើយស្ថិតនៅក្នុងមួយដែលមានឈ្មោះថាណងឃូ បើយើងគិតលើស្ថតិគ្រួសារវិញនោះភូមិនេះគួរតែចំនុះអោយអង្គ្រងដែលស្ថិតក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ បើយើងធ្វើដំណើរពីទីរួមស្រុកស្វាលើទៅកាន់កោះកែរត្រង់ចំនុចភូមិអង្គ្រងយើងបាត់ស្តាំនោះយើងនឹងឃើញកូនភ្នំជាច្រើនថែមទាំងចំការចន្ទី ចំការដំឡូងមីជាច្រើន ហើយពិបាកនឹងចំណាំកូនភ្នំដែលមានប្រាសាទទៀត តែមិនអីទេ យើងប្រើផែនទីមាត់វិញ សួរអ្នករស់នៅទីនេះទៅគេបានស្កាល់ប្រាសាទនេះហើយ, ព្រោះថាទីនេះពុំមានផ្លូវពិតប្រាកដឡើយចឹងហើយយើងអាចច្រឡំដោយុថាហេតុ ។ យើងអាចឃើញទេសភាពខៀវស្រងាត់ចំការស្រែរបស់បងប្អូនពលរដ្ឋហើយដើររុកព្រៃកូនភ្នំទៅកាន់ប្រាសាទនេះ ហើយប្រាសាទទៀតសោតមានលក្ខណៈសមសួនពូនកណ្តាលព្រៃជ្រៅនិងការបោះបង់ចោលវាតាំងពីសតវត្សទី១៥នៃគ.សរហូតដល់បច្ចុប្បន្ននេះ ហើយក្នុងសម័យសង្ក្រាមក៏ត្រូវបានគេបំផ្លាញយ់ាងដំណំទៀត ។ ប្រាសាទណងឃូត្រូវបានស្ថាបនាពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ហើយមានកំពែងថ្មបាយក្រៀមព៏ទ្ធជុំវិញប្រហែល១០០ម គុណនឹង៥០ម ហើយនៅផ្នែកគោបុរៈទីរាងកាកបាទភ្ជាប់ដោយរោងថែវថ្មបាយក្រៀមស្លាបស្តាំឆ្វេងប្រហែល១០មម្ខាងៗ ចំនុចកណ្តាលមានយ៉សរសរថ្មភក់បាក់បែកអន្លើរៗ, ចំនុចកណ្តាលជាគោបុរៈទី២ដែលខ័នចែកតួប៉មមួយផ្នែកនិងទីធ្លាខាងមុខមួយផ្នែក គោបុរៈរាងជាកាកបាទដែរហើយមានសរសរថ្មភក់ធំៗឈរនៅដែលមានចាប់ជ្រីក្បាលសរសរផងដែរ ។ ចំណែកតួប៉មមួយដែលត្រូវបានស្ថាបនាពីឥដ្ឋដែលមានកំពស់ប្រហែល១០ម និងរាងប្លង់បាតបួនជ្រុងស្មើរប្រហែល២ម ហើយតួប៉មនេះត្រូវបានភ្ជាប់ដោយបណ្ឌបមួយ និងគោបុរៈទី១ ។ ដោយឡែកប្រាសាទនេះបែរមុខតំរង់ទៅទិសខាងកើត ទៅកាន់ជំរសលដីទំនាប។ ដោយការពិនិត្យលើការតុបតែងនោះ វាត្រូវបានគេស្ថាបនាឡើងនាចុុងសតវត្សទី១០ និងដើមសតវត្សទី១១ នៃគ.ស ដើម្បីឩទ្ទិសថ្វាយដល់សាសនាហិណ្ឌូ[]

រូបភាព

[កែប្រែ]

ឯកសារ

[កែប្រែ]
  1. Discovery Khmer Temples