Jump to content

ប្រាសាទត្រាវ

ពីវិគីភីឌា

ប្រាសាទត្រាវមានទីតាំងស្ថិតនៅក្នុង ភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ចំងាយ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទត្រាវសាងបែរមុខទៅទិសខាងកើត ស្ថិតនៅលើទីទួលមួយដោយមានកសិណទឹក ព័ទ្ធជុំវិញ និងជ្រកពីក្រោមរុក្ខា ចោលម្លប់ត្រឈឹងត្រឈៃ។ នៅពីមុខប្រាសាទ មានផ្លូវចូលមានជណ្តើរខ្លោងទ្វារ និងមានរូបសំណាក​តោទ្វារ១គូ​ដែល​នៅ​សល់​តែដងខ្លួនប៉ុណ្ណោះ ឯក្បាលត្រូវជនទុច្ចរិត លួចដាប់យកទៅបាត់។ នៅតាមជញ្ជាំងក៏មានក្បូរក្បាច់រចនា លើថ្មភក់ យ៉ាងវិចិត្រ ប៉ុនែ្តបានជ្រុះរប៉ាត់រប៉ាយរបេះក្បាច់ ដោយសារ​តែសង្រ្គាម​អូសបន្លាយ ខ្វះកិច្ចអភិរក្ស និងត្រូវឈ្មួញរកស៊ីជួញក្បាលអ្នកតាចាំតែបំផ្លាញគ្មានស្រណោះ។ តាមការពិនិត្យល្អិតល្អន់ទៅប្រាសាទនេះ នៅតែរក្សាបានលក្ខណៈស្ថាបត្យកម្មខែ្មរសុទ្ធសាធ ប៉ុនែ្តពុំដឹងថា បានកសាងនៅក្នុងរជ្ជកាលសេ្តចអង្គណាឡើយ គ្រាន់តែឭតាមរយៈការតំណាលតៗ គ្នាប៉ុណ្ណោះថា កកើតឡើងនៅដើមសម័យអង្គរ បើគិតទៅមានអាយុជាង ១ពាន់ឆ្នាំហើយ ។

សូមមើលផងដែរ

[កែប្រែ]