Jump to content

ប្រាសាទទ

ពីវិគីភីឌា

ប្រាសាទទមានទីតាំងស្ថិតនៅឦសាននៃបារាយណ៍ខាងកើត។ ប្រាសាទនេះមានតួប៉មពីរសង់អំពីឥដ្ឋបែរមុខទៅទិសខាងកើត មាន​សិលាចារឹក​មួយ​និយាយ​អំពី​ប្រព័ន្ធ​ទឹកធម្មជាតិ​ជា​ភាសាសំង្រ្កឹត​។ អ្នកស្រុកហៅប្រាសាទនេះថា ប្រាសាទទដោយគិតថាការហៅនេះគឺសំដៅទៅលើទំនប់ទ ដែលមានន័យថាទបង្ហូរទឹក ធ្នារទឹកភ្លៀងដែលធ្លាក់ពីអាកាស វាត្រូវនឹងទីតាំងកន្លែងនេះ​គឺជាកន្លែងទប់ទឹកភ្លៀង​ដែលធ្លាក់មកតាមភ្នំគូលេន​ (ទំនប់នេះត្រូវបានបិទនៅឆ្នាំ១៩៧៥)។