Jump to content

ប្រាសាទបាយ៉ង

ពីវិគីភីឌា

ប្រាសាទ​ភ្នំ​បាយ៉ង់​ស្ថិត​នៅ​ភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ ១២១ គីឡូម៉ែត្រ ពី​ភ្នំពេញ ដោយ​ធ្វើដំណើរ​តាម​ផ្លូវជាតិលេខ ២ កាត់ស្រុកបាទី ស្រុកសំរោង កាត់​ទី​រួម​ខេត្តតាកែវ និង កាត់ស្រុកទ្រាំង ។ បើ​យើង​ធ្វើ​ដំណើរ​ពី​ទី​រួមខេត្ត​តាកែវ​មាន​ចម្ងាយ​តែ ៤៣ គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ ប្រាសាទបាយ៉ង់​ស្ថាបនា​ឡើង​នៅ​លើ​កំពូលភ្នំបាយ៉ង់ មានកម្ពស់ ៣១៣ ម៉ែត្រ និង មានជណ្តើរឡើងចំនួន ៣ ដែលជណ្តើរនីមួយៗមាន ៩០ កាំ ។ ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សរ៍ទី ៧ ពីឆ្នាំ ៦១៥ ដល់ ៦៣៥ ដោយ ព្រះបាទភវរ្ម័នទី ២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មស៊ីស្ត (ថ្មស្រទាប់) ដែលមានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និង កម្ពស់ ១២ ម៉ែត្រ ក្រៅពីប្រាសាទបាយ៉ង់ មានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះដែរ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង ដែលឧទ្ទិសដល់ព្រហ្មញសាសនា ពីព្រោះនៅចំកណ្តាល ប្រាសាទមានតម្កល់នូវលិង្គ ព្រះឥសូរសម័យបុរាណ ៕