Jump to content

ប្រាសាទភ្នំក្អែកពង

ពីវិគីភីឌា

រូបភាពតូច ប្រាសាទភ្នំក្អែកពងមានទីតាំងស្ថិតនៅលើចង្កេះភ្នំក្អែកពង ក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រាសាទនេះមានចម្ងាយ ៧០គ៉ឡូមែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ និងមានចម្ងាយ ២៣គីឡូម៉ែត្រពីក្រុងច្បារមននៃខេត្តកំពង់ស្ពឺ។ ប្រាសាទភ្នំក្អែកពង សាងបែរមុខទៅទិសខាងកើត លើចង្កេះភ្នំក្អែកពងមានចម្ងាយត្រឹមតែ១៥០ម៉ែត្រពីជើងភ្នំ។ យើងតាមរចនាបថ គ្រឿងបង្គំ សម្ភារៈសំណង់ប្រាសាទនេះស្ថិតនៅចុងសតវត្សរ៍ទី៧ ឬដើមសតវត្សរ៍ទី៨។ នៅទីប្រាសាទនេះមានបំណែកសិលាចារឹកជាភាសាសំស្រ្កឹតចំនួន ៥បន្ទាត់បាក់បែករលុបជាអន្លើ តែអាចកំណត់ទម្រង់អក្សរបានថានៅចន្លោះនៅសតវត្សរ៍ទី៧ និងទី៨។ ប្រាសាទនេះកសាងមិនទាន់ហើយនោះទេ គ្រឿងលម្អមួយចំនួនដូចជាក្បាច់ជាដើមមិនទាន់ស្រេច។ ប្រាសាទនេះជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា ចំពោះព្រះឥសូរ។ នៅក្បែរប្រាសាទធំនៅឃើញមានគ្រឹះប្រាសាទចាស់មួយទៀត ដែលបានបាក់បែកអស់រៀបស្មើនឹងដី តែទ្រងទ្រាយសង់អំពីឥដ្ឋតែតូច អាចជាប្រាសាទអមសងខាងប្រាសាទធំ ឬក៍អាចជាប្រាសាទទោលមួយសាងមុនប្រាសាទធំ។ ផ្នែកខាងមុខប្រាសាទមានគាំជណ្តើរថ្មចុះទៅខាងក្រោម ផ្នែកខាងក្រោមមានស្រះបុរាណមួយ ដែលជារចនាសម្ព័ន្ធរបស់ប្រាសាទនេះ។ តែស្រះទឹកបុរាណនេះ ត្រូវបានកាយបន្ថែម ធ្វើឱ្យខូចទ្រង់ទ្រាយដើមបាត់ទឿហើយ។ ប្រាសាទភ្នំក្អែកពងថែរក្សាទ្រង់ទ្រាយដើមយ៉ាងច្រើន តែក្បាច់មិនទាន់ឆ្លាក់រួចរាល់ជាស្ថាពរនោះទេ។ តួប្រាសាទទាងមូលមានរាងជាការ៉េបួនជ្រុងមានច្រកចូលតែមួយ ហើយបីជ្រុងទៀតលម្អដោយទ្វារបញ្ឆោតមានលម្អដោយប្រាសាទអណ្តែងពីសងខាងទៀត[]

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. ឯកសារដោយលោក អ៊ុក សុខា អគ្គនាយករងបេតិកភណ្ឌនៃក្រសួងវប្បធំ៌ និងវិចិត្រសិល្បះ