Jump to content

ប្រាសាទភ្នំទទឹង

ពីវិគីភីឌា

ប្រវត្តិ

[កែប្រែ]

thumb នៅក្នុងខេត្តកំពត មានប្រាសាទឥដ្ឋក្នុងរូងភ្នំចំនួន៣ ដែលយើងខ្ញុំបានទៅដល់ និងឃើញមានរចនាបថប្រហាក់ប្រហែលគ្នាដូចជា ប្រាសាទភ្នំឈ្ងោក ប្រាសាទភ្នំខ្យង និងប្រាសាទភ្នំទទុងនេះឯង។ ចំណែកប្រាសាទមួយទៀត ដែលស្ថិតនៅក្នុងវត្តប្រាសាទ ឃុំតានី ស្រុកអង្គរជ័យ គឺជាប្រាសាទថ្មបាយក្រៀម សង់នៅលើដីរាបស្មើធម្មតាប៉ុណ្ណោះ។ ប្រាសាទភ្នំទទុង ស្ថិតនៅក្នុងស្រុកបន្ទាយមាស ចូលតាមច្រកផ្លូវរោងចក្រ K.ស៊ីមែន អតីតរោងចក្រស៊ីម៉ងត៍ចក្រីទីង តាមផ្លូវបេតុងដោយប្រកាន់ខាងស្តាំដៃរហូតដល់បរិវេណវត្តមួយឈ្មោះ "វត្តកោះទង់" គឺដល់ជើងភ្នំ ដែលជាតំបន់ប្រាសាទនេះហើយ។ លោកអ្នកត្រូវបន្តដំណើរឡើងភ្នំតាមជណ្តើរថ្មប្រមាណជាង២០០កាំ ហើយដើរចូលក្នុងរូងភ្នំនោះ នឹងឃើញប្រាង្គប្រាសាទភ្នំទទុងនេះហើយ។ សូមលោកអ្នកកុំភ្លេចយកពិល ឬភ្លើងហ្វា ដើម្បីបំភ្លឺផ្លូវ និងសម្រាប់ថតរូបផង។ យើងខ្ញុំមិនធ្លាប់នឹកស្មានដល់សោះថា ខេត្តកំពត មានប្រាង្គប្រាសាទបុរេអង្គរ ដែលសាងសង់ក្នុងរូងភ្នំថ្មកំបោរគួរឱ្យចាប់អារម្មណ៍បែបនេះសោះ។ ពិតជាគួរឱ្យស្ញប់ស្ញែងដល់ហត្ថវិស្វកម្មរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកមរតកដ៏មានតម្លៃនេះ ដល់កូនចៅខ្មែរជំនាន់នេះបានសិក្សាស្វែងយល់ និងទៅលេងកម្សាន្តដូចយើងខ្ញុំដែរ។ ខេត្តកំពត ពិតជាមានតំបន់ទេសចរណ៍សម្បូរបែប និងមិនសាមញ្ញដូចអ្នកផ្សេងនិយាយនោះទេ។

ឯកសារយោង

[កែប្រែ]