ប្រាសាទមានជ័យ
បា្រសាទមានជ័យមានទីតាំងនៅភូមិចាន់ផែ្អម ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប និងស្ថិតនៅចំងាយប្រមាណ ១៥គីឡូម៉ែត្រពីប្រាសាទបឹងមាលាទៅទិសខាងកើត។ ប្រាសាទមានជ័យស្ថិត នៅកណ្តាលព្រៃជ្រៅគ្មានផ្លូវលំចូលទៅដល់ទេ តែបើចង់ទៅលុះត្រាតែដើរកាត់ព្រៃ ទាក់ជើងនឹងវល្លិបន្លាយ៉ាងក្រាស់ស្ទើរងាកខ្លួនមិនរួច ទើបទៅដល់ ។ ប្រាសាទនេះចែកជា ២ផែ្នកគឺប្រាសាទមានជ័យខាងកើត និងប្រាសាទមានជ័យខាងលិច ដោយឃ្លាតពីគ្នាប្រហែល៥០០ម៉ែត្រ។ ប្រាសាទទាំងពីរនេះសង់នៅលើដីរាបស្មើ ក្នុងនោះប្រាសាទខាងលិចមាន ទំហំ៥០ម៉ែត្របួនជ្រុង កំពែងព័ទ្ធជុំវិញ ធ្វើពីថ្មបាយកៀ្រមខាងក្រោមថ្មភក់ ខាងលើ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ។ ប្រាសាទនេះមានប្រាង្គចំនួន៥សង់ពីថ្មភក់ សុទ្ធតែប្រកបដោយក្បាច់ ចម្លាក់រស់រវើក នៅលើផែ្តរ និងសសរពេជ្រប៉ុនែ្តមានស្នាមដាប់យករូបចម្លាក់ដោយជនទុច្ចរិតបំផ្លាញបេតិកភណ្ឌជាតិ។ នៅតាមប្រាង្គនីមួយៗមានរណ្តៅបួនជ្រុងជម្រៅ ៣ទៅ៤ម៉ែត្រដូចរណ្តៅសីមា ប៉ុនែ្តអ្នកស្រុកបានហៅរណ្តៅនេះថា "អណ្តូងតាព្រេង" ទៅវិញ។ ចំណែកប្រាសាទមានជ័យខាងកើតមានទំហំ២០ម៉ែត្រ គុណ ៧ម៉ែត្រមានប្រាង្គ១ កំពូល ១ ដែលតភ្ជាប់ពីកំពូលប្រាង្គ ដោយរោងទងដែលគេជឿថាជាគុក ឬទីឃុំឃាំង សម្រាប់ដាក់អ្នកទោស ដែលអ្នកស្រុកហៅថាប្រាសាទគុក។