Jump to content

ប្រាសាទរកាជន្លឹង

ពីវិគីភីឌា
ប្រាសាទរកាជន្លឹង

ឈ្មោះ:
ប្រាសាទរកាជន្លឹង
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: ១០០២-១០៥០
ឧទ្ទិសថ្វាយ: ព្រហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថឃ្លាំង
ទីតាំង: ភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ប្រាសាទរកាជន្លឹង មានទីតាំងនៅភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។​ តាមលោក ឡាហ្សង់ហ្គីយ៉េ ពិពណ៌នាថា ប្រាសាទនេះមានប្រាង្គចំនួន៣ ធ្វើពីថ្មបាយក្រៀម មានប្លង់រាងជាការ៉េ បែរមុខទៅទិសខាងកើត និងឈរជាជួរត្រង់តាមអ័ក្សជើងត្បូង។ ជាក់ស្តែង ប្រាង្គរបស់ប្រាសាទនេះនៅឃើញមាន២ គឺខាងត្បូង និងកណ្តាល ដែលធ្វើពីថ្មបាយក្រៀម (លីម៉ូនីត) លំអដោយគ្រឿងស្ថាបត្យកម្មជាថ្មភក់ពណ៌ប្រផេះ។ នៅខាងជើងបង្អស់មានគ្រឹះរបស់ប្រាង្គមួយទៀតធ្វើពីឥដ្ឋ និងស៊ុំទ្វារនៅខាងកើតធ្វើពីថ្មភក់ពណ៌ប្រផេះ។ សំណង់ខាងជើងនេះរលំបាក់ស្ទើរអស់ទៅហើយ។