ប្រាសាទចុងស្រុក
Appearance
ប្រាសាទចុងស្រុកមានទីតាំងស្ថិតនៅក្នុងភូមិចុងស្រុក ឃុំចុងស្រុក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានចម្ងាយប្រហែល ៣៨គ.ម ពីទីរួមខេត្តព្រៃវែង។ ប្រាសាទនេះមានសភាពទ្រុឌទ្រោម បាក់បែក ធ្វើពីឥដ្ឋ និង ថ្មភក់ កសាងឡើងនៅសតវត្យរ៍ទី៧។ នៅក្នុងប្រាសាទគេឃើញមានសល់នូវរូបព្រះគោមួយអង្គធ្វើអំពីថ្មភក់ ជាប្រភេទពោធិសាត់មួយដ៏មានអំណាចខ្លាំងពូកែនាសម័យកាលនោះ។