ខេត្តព្រៃវែង
ខេត្តព្រៃវែង | |
---|---|
ខេត្ត | |
A rice field in Prey Veng | |
Map of Cambodia highlighting Prey Veng | |
កូអរដោនេ: 11°29′N 105°20′E / 11.483°N 105.333°ECoordinates: 11°29′N 105°20′E / 11.483°N 105.333°E | |
ប្រទេស | ![]() |
ទីរួមខេត្ត | ក្រុងព្រៃវែង |
ផ្ទៃក្រឡា | |
• សរុប | ៤៨៨៣ គម2 (១៨៨៥ ម៉ាយ ការ) |
ប្រជាជន (2008)[១] | |
• សរុប | ៩៤៧៣៥៧ |
• សន្ទភាព | ១៩០/km2 (៥០០/sq mi) |
ល្វែងម៉ោង | UTC+07 |
Dialing code | +855 |
ក្រមអ.ម.អ. ៣១៦៦ | KH-14 |
ស្រុក | 12 |
ឃុំ | 116 |
ភូមិ | 1139 |
ផ្ទៃដី[កែប្រែ]
ខេត្តព្រៃវែង ជាខេត្តដែលមានទីតាំងស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ មានព្រំប្រទល់ខាងកើតជាប់ខេត្តស្វាយរៀង និងវៀតណាម ខាងជើងជាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ខាងលិចជាប់ខេត្តកណ្តាល និងខាងត្បូងជាប់វៀតណាម។ ខេត្តព្រៃវែង មានច្រកអន្តរជាតិចំនួន ៣ កន្លែងគឺ ទី១ ច្រកអន្តរជាតិម៉ឺនជ័យ (ស្រុកកំចាយមារ) ទី២ ច្រកអន្តរជាតិបន្ទាយចក្រី (ស្រុកព្រះស្តេច) ទី៣ ច្រកអន្តរជាតិកោះរការ (ស្រុកពាមជរ) នឹងមានផ្ទៃដីសរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុបនៃប្រទេសកម្ពុជា (១៨១ ០៣៥ គម²), ដែលក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទីលំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃតំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជាដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន្ធ និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។
ចំនួនប្រជាជន[កែប្រែ]
ចំនួនប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុបនៃប្រទេសកម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើនប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុងចំនួនខាងលើនេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជាអ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។
ដង់ស៊ីតេជាមធ្យមនៃខេត្តនេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។
បំណែងចែករដ្ឋបាល[កែប្រែ]
ខេត្តនេះត្រូវបានបែងចែកជា ក្រុងចំនួន ១ និង ស្រុកចំនួន ១២ ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖ ខេត្តព្រៃវែង ស្ថិតនៅ ប្រទេសកម្ពុជា មាន ស្រុក÷
ខេត្តព្រៃវែង | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះស្រុក-ក្រុងជាអក្សរខ្មែរ | ឈ្មោះស្រុក-ក្រុងជាអក្សរឡាតាំង | ចំនួនឃុំ-សង្កាត់ |
១៤០១ | ស្រុកបាភ្នំ | Ba Phnum District | ៩ |
១៤០២ | ស្រុកកំចាយមារ | Kamchay Mear District | ៨ |
១៤០៣ | ស្រុកកំពង់ត្របែក | Kampong Trabaek District | ១៣ |
១៤០៤ | ស្រុកកញ្ជ្រៀច | Kanhchriech District | ៨ |
១៤០៥ | ស្រុកមេសាង | Me Sang District | ៨ |
១៤០៦ | ស្រុកពាមជរ | Peam Chor District | ១០ |
១៤០៧ | ស្រុកពាមរក៍ | Peam Ro District | ៨ |
១៤០៨ | ស្រុកពារាំង | Pea Reang District | ៩ |
១៤០៩ | ស្រុកព្រះស្ដេច | Preah Sdach District | ១១ |
១៤១០ | ក្រុងព្រៃវែង | Krong Prey Veng | ៤ |
១៤១១ | ស្រុកពោធិ៍រៀង | Pur Rieng District | ៦ |
១៤១២ | ស្រុកស៊ីធរកណ្ដាល | Sithor Kandal District | ១១ |
១៤១៣ | ស្រុកស្វាយអន្ទរ | Svay Antor District | ១១ |
តំបន់ទេសចរណ៍[កែប្រែ]
ខេត្តព្រៃវែងមានតំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍កែច្នៃ មួយចំនួនដែលអាចទាក់ទាញភ្ញៀវក្នុងស្រុក ភ្ញៀវមកពីខេត្តក្រុងផ្សេងៗ និង ភ្ញៀវទេសចរណ៍បរទេស ។ ខាងក្រោមនេះគឺជាតំបន់ទេសចរណ៍ដែលទេសចរជាតិ និង អន្តរជាតិអាចមកទស្សនាកំសាន្តបាន ៖
- រមណីយដ្ឋាននគរភ្នំ : រមណីយដ្ឋានគំរូស្ថិតនៅក្នុងស្រុកបាភ្នំ គឺជារមណីយដ្ឋានមួយដែលមានទេសចរជាច្រើនមកពីតំបន់ផ្សេងៗជួបជុំគ្នាដើម្បីប្រារព្ធធ្វើពិធីសាសនាតាមលទ្ធិព្រាហ្មណ៍មួយ គឺ បុណ្យឡើងអ្នកតាមេសរ ដែលមានរយៈពេល ៣ ថ្ងៃ ។ ប្រជាជនតែងប្រារព្ធធ្វើបុណ្យឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះពិធីនេះគឺជាទំនៀមទម្លាប់មានតាំងពីបុរាណ ។ ប្រជាជនខ្មែរតែងនាំគ្នាប្រារព្ធធ្វើពិធីនេះដើម្បីរំលឹកគុណបុព្វបុរស ដើម្បីសុំសេចក្ដីសុខ សុំទឹកភ្លៀង និង ជាពិសេសដើម្បីសុំអ្នកតាមេសរជួយការពារសុវត្ថិភាព និង សន្តិសុខជូនប្រជាជន ។
- ប្រាសាទព្រះវិហារច័ន្ទ : ស្ថិតនៅក្នុងស្រុកបាភ្នំ ។
- ទំនប់ស្នេហ៍ : ស្ថិតនៅក្នុងស្រុកបាភ្នំ ប៉ុន្តែទីនេះមិនទាន់មានការរៀបចំកែច្នៃឲ្យក្លាយទៅជារមណីស្ថានគួរជាទីទាក់ចិត្តនៅឡើយទេ ។
- មជ្ឈមណ្ឌលភ្ញាស់កូនត្រីពូជភូមិបាទី : ឃុំពាមរក៍ ស្រុកពាមរក៍ ។
- បូជនីយដ្ឋានបារមីបារាយណ៍អណ្តែត : ភូមិបារាយណ៍ សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
- តំបន់ចុងប៉ម : ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។
- ប្រាសាទព្រៃដើមស្រុក : ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
- កន្លែងតម្កល់ទូក ង វែងជាងគេលើពិភពលោក។
- កន្លែងមើលសត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡី ស្រុកបាភ្នំ។
- ស្ពានអ្នកលឿង
- រមណីយដ្ឋានដីដុះ (ស្វាយភ្លោះ ពាមជរ)។
- សួនសត្វតាដា
- វាលស្រែក្បែរស្ពានអ្នកលឿង
- ភូមិសុខារាវី។
សេដ្ឋកិច្ច[កែប្រែ]
រាល់ឆ្នាំខេត្តព្រៃវែងទទួលដីភក់ដែលទន្លេ ស្ទឹង និង ព្រែកមួយចំនួននាំយកមកចាក់ក្នុងស្រែចម្ការនានានៅក្នុងរដូវវស្សា ដូច្នោះហើយទើបធ្វើឲ្យតំបន់នេះមានជីជាតិល្អងាយស្រួលដាំដុះស្រូវនិងដំណាំផ្សេងៗនៅក្នុងវិស័យកសិកម្ម និង ប្រមូលជលផលផ្សេងៗ ។ ខេត្តនេះត្រូវបានទទួលស្គាល់ជាទូទៅថាជា "ខ្សែក្រវាត់បៃតងធំ" នៃប្រទេសកម្ពុជា ។ ធញ្ញជាតិសំខាន់ជាងគេរបស់ខេត្តព្រៃវែងគឺស្រូវ ដែលខេត្តនេះចូលរួមចំនួន ១០ ភាគរយនៃផលិតផលស្រូវសរុបរបស់ប្រទេស ។ លើសពីនោះទៀត ប្រជាកសិករនៅក្នុងខេត្តព្រៃវែងក៏ប្រមូលផលថ្នាំជក់ សណ្តែកបាយ ស្ករអំពៅ ស្ករត្នោត ដំឡូងឈើ (ដំឡូងមី ឬ ដំឡូងបារាំង) ល្ង និង ផ្លែឈើច្រើនប្រភេទទៀត ដូចជា ដូង ស្វាយ ស្វាយចន្ទី ។ កាលពីអតីតកាល ដើមកៅស៊ូក៏បានដើរតួសំខាន់ផងដែរនៅក្នុងសេដ្ឋកិច្ចនៃខេត្តនេះ ក៏ប៉ុន្តែចម្ការកៅស៊ូត្រូវបានបោះបង់ចោលនៅក្នុងសម័យសង្គ្រាមបង្ហូរឈាមជាច្រើនទសវត្សកន្លងទៅ៕ ផ្សារសំខាន់ៗនានានៅក្នុងខេត្តព្រៃវែងមានដូចជា ៖
- កញ្ជ្រៀច
- កន្ទួត
- កអណ្ដើក
- កំចាយមារ
- ផ្សារកំពង់ពពិល
- កំពង់ត្របែក
- កំពង់សិង្ហ
- ក្របៅ
- ច្រេស
- ជើងទឹក
- ឈើកាច់
- ទ្រា
- បន្ទាយចក្រី
- បាភ្នំ
- បេងបុរី
- ពាមមន្ទារ
- ព្រៃវែង
- ភូមិរោង
- មេសាង
- ល្វា
- សាលាឃុំ
- ស្នាយពល
- ស្នេហ៍
- ស្វាយសុខា
- ស្វាយអន្ទរ
- ស្វាយអាង៉ោង
- អ្នកលឿង
- អ្នកលឿងក្រោម
- ដីក្រហម
- តាហ៊ុយ
តំណភ្ជាប់ក្រៅ[កែប្រែ]
- វ៉ែបសាយ គ្រប់គ្រងរដ្ឋបាល Archived 24 December 2008[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
ឯកសារពិគ្រោះ[កែប្រែ]
- គណកម្មការជាតិរៀបចំការបោះឆ្នោត Archived 11 September 2010[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
- ក្រសួងទេសចរកម្ពុជា
|