ប្លូក
គឺជាគេហទំព័រមួយ ដែលបង្កើតអាស័យដ្ឋានសេរីនិង មានលក្ខណះងាយស្រួល ដូចជាទនានុប្ឃវត្តិ (សៀវភៅប្រចាំថ្ងៃ) របស់រនរណានាក់បោះពុម្ភនលើអ៊ីនធឺណេត។ ពាក្យ «ប្លូក»នេះ មកពីភាសាអង់គ្លេស ជាពីពាក្យ៖ «វេប» (web) និង «លូក» (log) ទៅជា «វេបលូក» (weblog) ប៉ុន្តែគេបានខ្លីវាជា «ប្លូក» (ភាសាអង់គ្លេស «blog») នៅភាសាខ្មែរ ហៅតែ «ប្លូក» ឬ «គេហទំព័រផ្ទាល់ខ្លួន»។ អ្នកដែលអភិបាលប្លូក មានឈ្មោះ «អ្នកធ្វើប្លូក» ឬ «អ្នកនិពន្ទប្លក» ប្លក់អាចប្រើជាកិរិយាសព្ទ័ដែលមានន័យថា ការតំហែទាំនិងបង្កើតអត្ថបទ។ ការដុះដាលនិងការរីចចំរើនរបស់ប្លូកនៅស.វ១៩៩០ថ្មីៗនេះព្រមទាំងការមកដល់នៃឧបករណ៍សំរាប់បោះពុម្ភផ្សាយ ដែលបានធ្វើអោយការចុះព័ត៌មានមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាច្រើន ដែលមិនទាន់មានបច្ចេកទេស ចំនេះដឹងខាងកូដ ដូចជា HTML FTP ដែលសុទ្ធទាមទាអោយអ្នកប្រើ ប្រាស់ត្រូវតែចេះ។ រាល់អ្នកទស្សនាប្លូកទាំងអស់ អាចធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមកនៅខាងក្នុងប្លូកដោយ ផ្តល់ជាមតិចូលរួម ផ្ញើរសារអោយគ្នាទៅវិញទៅមក តាមរយៈវីចជិត(Widgets) ជាច្រើននៅក្នុងប្លូកនោះ។ អ្នកបង្កើតប្លូកមិនត្រឹមតែអាចអោយអ្នកប្រើប្រាស់ចុះបានតែព័ត៌មាននោះទេ តែថែមទាំងបន្ថែមនូវបណ្តាញទំនាក់ទំនង(The Social Network) សំរាប់អោយយើងបង្កើតការទំនាក់ ទំនងគ្នាពីប្លូកមួយទៅអ្នកអានរបស់យើង។ មានប្លូកជាច្រើនផ្តល់នៅប្រយោគពិសេសមួយនៅលើពាក្យអត្ថាធិប្បាយ ។ ជាតួយ៉ាងប្លូកផ្ទុកទៅ ដោយ អក្សរ រួបភាព និងតំណភ្ជាប់ទៅកាន់ប្លូកដទៃទៀត ទំព័រផ្សេងៗ ឬប្រធានបទផ្សព្វផ្សាយណា មួយដែលមានការទាក់ទង។ អ្នកអានដែលមានសមត្ថភាពជាមនុស្សម្នាក់ដែលចេះផ្តល់មតិសំរាប់ ធ្វើអន្តរកម្មជាមួយអ្នកបង្កើតប្លូក។ ប្លូកភាគច្រើនសំដៅទៅលើផ្នែក សីល្បៈ (Art Blog) រូបថតPhotoblog) វីដេអូ(Video blogging) តន្ត្រី ការផ្សាយសំលេង (Podcasting blogging) និងការចុះព័ត៌មានខ្លីៗ ។
ប្រវត្តិ
[កែប្រែ]ការព្រមព្រៀងពាក្យ (weblog) ត្រូវបានបង្កើតថ្មីដោយលោក [បេខឺ(Jorn Barger)] នៅសហរដ្ឋអាមេរិក កើតនៅឆ្នាំ១៩៥៣ ដែលបានបង្កើតពាក្យថាweblog នេះនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៩៧។ ទំរង់ពាក្យកាត់ថា blog ត្រូវបានបង្កើតដោយលោក ពីតឺ មឺហូល(Peter Merholz) ដែលបាននិយាយលេងថា ចោលពាក្យថា we blog ហើយដូរទៅជាblog នៅក្នុងប្លូក គាត់ឈ្មោះថា Peterme.com ក្នុងខែមេសា ឆ្នាំ១៩៩៩។ មិនយូប៉ុន្មានលោក [វីលាម (Evan Villiams)] ជនជាតិអាមេរិចកាំង កើតនៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ១៩៧២ ដែលជាអ្នកផ្តើមបង្កើតប្លូក នៅក្រុមហ៊ុន [លែប (Pyra Labs)] ជាក្រុមហ៊ុនបង្កើតប្លូក ហើយ បានអោយដំណើរការនៅក្នុង ថ្ងៃទី២៣ ខែ សីហា ឆ្នាំ ១៩៩៩ ដែលកុ្រមហ៊ុនGoogle ទិញដាច់មុខ នៅក្នុងខែ កុម្ភះ ឆ្នាំ ២០០៣ ។ ពាក្យថាប្លូកមានទាំងនាមនិងកិរិយាស័ព្ទ បើជាកិរិយាស័ព្ទ មានន័យថា បន្ថែមរឺចុះផ្សាយព័ត៌មានទៅក្នុងប្លូក។ ហើយបានព្រមព្រៀងបែងចែក អោយអ្នកបង្កើតប្លូក ដោយប្រើប្រាស់អន្តរកម្មជាមួយនិងក្រុមហ៊ុន ពីរ៉ា លែប ដែលជាអ្នកបង្កើតប្លូកកំពុងដឹកនាំអោយមនស្ស ទាំងអស់ដឹងពីការព្រមព្រៀងរបស់គាត់។
មកំណើត
[កែប្រែ]មុនពេលដែលប្លូកបានល្បីឈ្មោះ សមាគមន៍បានយកបែបបទជាច្រើន ដែលរួមទាំង [[១]] ទំនងដូចជា បណ្តាញអគ្គិសនីទួទៅសំរាប់ផ្លាស់ប្តូរព័ត៌មាន សេវាកម្មពានិជ្ជ កម្មធំដំបូងគេបង្អស់។ ក្នុងឆ្នាំ១៩៩០ កម្មវិធីសំរាប់ទំនាក់ទំនងគ្នានៅលើអ៊ីនធឺណិត បានបង្កើតអោយ មានការសន្ទនាគ្នាជាមួយនិងការរំខាន។ ការរំខាននេះកើតឡើងនៅពេលដែលផ្ញើរសារអោយគ្នាទៅ វិញទៅមក។ ប្លូកដែលទំនើបវិវត្តិ មកពីវិបសាយព័ត៌មានផ្តល់ខ្លូន ដែលជាគេដាក់ចូលនូវជីវិតផ្ទាល់ខ្លួនរបស់គេ។ វិបសាយទាំងអស់នោះហើយដែលគេហៅថាវិបសាយផ្ទាល់ខ្លួន ផ្សាយព័ត៌មាន ឬអ្នកកាសែត។ ចាស្ទីហល(Justin Hall) ជាអ្នកដែលចាប់ផ្តើមបង្កើតប្លូកផ្ទាល់ខ្លួន នៅឆ្នាំ១៩៩៤ នៅពេលដែលគាត់ ជាសិស្សនៅសកលវិទ្យល័យ [[២]] នៃសហរដ្ឋអាមេរិក ដែលបានគេទទូលស្គាល់ថា ជាជាកន្លែងទីមួយដែលបាននង្កើតប្លូកដំបូងគេ ដូចជាលោក ជឺរី ភូមឺលី(Jerry Poumelle) អ្នកវិទ្យសាស្រ្ត ជាតិអាមេរិក កើតនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ១៩៣៣ ។ លោក [វីនឺ(Dave Winer)] ធ្នកបង្កើតកម្មវិធីជាតិអាមេរិ បានទទួលកិត្តិយសដែលជាជើងចាស់ម្នាក់ដែលប្រើប្រាស់ប្លូក។
ប្រជាប្រិយភាព
[កែប្រែ]បន្ទាប់ពីមានបច្ចេកទេសធ្វើអោយប្លូកមានដំនើរការលឿនមក ការប្រើប្រាស់ប្លូកកើនប្រជាប្រិយភាព។ ការប្រើប្រាស់ប្លូកសាយភាយឡើលនៅឆ្នាំ ១៩៩៩ និងឆ្នាំបន្តបន្ទាប់ទៀត ក៏ក្លាយទៅជាវិបសាយពេញ និយម័នៅពេលអនាគត់ដំណាលគ្នានិងការមកដល់នូវឧបករណ៍ដែលសំរាប់បង្កើតប្លូកអោយ ងាយស្រួល។
- លោក [[៣]] អ្នកបង្កើតវិបសាយនិងកម្មវិធីកុំព្យូទ័រ បង្កើតកម្មវិធី [Diary]ដែលសំរាប់អោយអ្នកអានមានទំនាក់ទំនងនិងគ្នា នៅខែតុលា ឆ្នាំ១៩៩៨ ដែលថ្មីៗនេះបានកើនឡើងដល់រាប់ពាន់អ្នកដែលបានបង្កើតវិបសាយផ្ទាល់ខ្លួន។ Open Diary បានកែ ប្រែអោយមតិរបស់អ្នកអាន ក្លាយទៅជាកន្លែងមួយដែលអាចមតិផ្ញើរទៅកាន់អ្នកបង្កើតប្លូកទាំងអស់។
- លោក ប្រេដ ថហ្វីសផាតធ្រីក([Fitzpatrici]) បានចាប់ផ្តើមបណ្តាញទំនាក់ទំនងសង្គម នៅខែមិនា ឆ្នាំ១៩៩៩។
- លោក អេនដ្រួ ស្មេល(Andrew Smales) បានបង្កើតវិបសាយមួយឈ្មោះ Pitas.com ក្នុងខែមិថុនា ឆ្នាំ១៩៩៩ ។
- លោក អ៊ីវាន់ វីលលាម([Willin]s) និងលោក [Hourihan] នៅក្រុមហ៊ុន Pyra Labs ចាប់ផ្តើមវិបសាយ blogger.com នៅខែសីហា១៩៩៩ ត្រូវបាន Google ទិញនៅខែគុម្ភៈ ២០០៣។