Jump to content

ផ្កាចំបុី

ពីវិគីភីឌា
ផ្កាចំបុី
Magnolia stellata flower (Khmer: Chompey)

ផ្កាចំបុី (អង់គ្លេស: Magnolia stellata) ភាសាតាមិលនៃ ឥណ្ឌា ភាគខាងត្បូង (Tamil: Champei) (ថៃ: Champi) វាមានដើមកំណើតនៅតំបន់ត្រូពិក ពាក្យ​ផ្កាចំបុីកើតឡើងដោយ ផ្កានោះមានសណ្ឋានដូចបុី នៅពេលដែលវាមិនទាន់រីក និងនៅពេលដែលវារីក វាមានសណ្ឋានស្រដៀងនិង ផ្ការំចង់ ។ ផ្កាចំបុី ស្ថិតក្នុងអំបូរផ្កា មេកណូលា (Magnolia) ឬហៅថា ផ្កាយុីហុ៊ប វាមានក្លិនក្រអូបឈ្ងុប និងជាប់បានយូផងដែរ ។ []

ផ្កាចំបុី ក្នុងរង្វង់សិល្បៈខ្មែរ

[កែប្រែ]
ផ្កាចំបុីក្នុងសណ្ឋានពេលកំពុងរីក
ផ្កាចំបុីមាស ប្រើប្រាសជាការក្រង កម្រងផ្កាជាមួយនិងផ្កាម្លិះ
ភ្លុកដំរីឆ្លាក់ជាបន្តោងខ្សែរកផ្កាចំបុី

ផ្កាចំបុី ជានិមិត្តរូបតំណាងឲ្យភាពបរិសុទ្ធ នៅក្នុងសិល្បៈខ្មែរ រូបរាង្គផ្កាចំបុីត្រូវបានឆ្នៃជា កម្រងផ្កាផ្សេងៗ ដូចជា៖ ភួងផ្កាម្លិះ ល្បាក់ផ្ការាក់ និងល្បាក់ផ្ការំយោល ដែលពាក់លើនាដការបាំ ផងដែរ ។ ជាទូទៅពលរដ្ឋកម្ពុជាមួយចំនួនធំ តែងយល់ច្រឡំនិងហៅផ្កាចំបុីថា ជាផ្កាចំប៉ា ពីព្រោះពួកគេច្រឡំតាមជនបរទេសមួយចំនួនដោយហៅវាថា Champaca ដែលស្រដៀងនិងផ្កាយុីហ៊ុប ឬ ផ្កាមន្ថា ជាសំនៀងថៃ ដូចនេះផ្កាចំបុី គឺវាមានសណ្ឋានដូចបុី ពីមុនកម្ពុជាចាត់ទុកវាជាផ្កាតំណាងជាតិ ដែលយករូបរាង្គរបស់វានៅពេលមិនទាន់រីក ។ []

  • ផ្កាចំបុី សៀតព្រះកាណ៌ (ត្រចៀក) នាង "មណ្ឌាទេវី" ជាបុត្រីទី៤ នៃព្រះ កុបិលមហាព្រហ្ម ។

ឯកសារយោង

[កែប្រែ]
  1. Family Magnoliaceae. Guangzhou, China 2000.
  2. The meaning of the name “Champey” is: a “flowers”.