មណ្ឌាទេវី
Jump to navigation
Jump to search
មណ្ឌាទេវី (អង់គ្លេស: Mundia Devi) ជាបុត្រីទី៤ របស់កុបិលមហាព្រហ្ម (អង់គ្លេស: Maha Brahma) ដែលប្រសូត្រចេញដោយ ការផឹកអង្កាំ ៧គ្រាប់ដោយនាង "កាយ៉ាទ្រី មន្ទ្រា" (អង់គ្លេស: Gayatri Mantra) ដែលជាព្រះមហេសី១ របស់ ទេវៈព្រហ្ម ។ ទេវតានាង មណ្ឌាទេវី មានមណ្ឌលនៅស្ថាន ភពពុធ ដែលតំណាងឲ្យថ្ងៃពុធ ជាថ្ងៃប្រចាំ សប្ដាហ៍នៅលើផែនដី នាងប្រកាន់ យកពណ៌សុីលាប ។ [១] [២]
- សៀតព្រះការណ៍ (ត្រចៀក) ដោយ ផ្កាចំប៉ា ឬ ផ្កាចំបុី
- អម្ពរសម្ពត់ពណ៌សុីលាប (Olive Color)
- សំលៀកបំពាក់ពណ៌ពណ៌សុីលាប
- គ្រឿងប្រដាប់កែវពិទូរ្យ (ត្បូងពណ៌លឿង ដូចភ្នែកឆ្មា)
- សោយទឹកដោះសិប្បិ (ទឹកដោះថ្លា)
- សាស្ត្រាវុធក្នុងព្រះហស្បឆ្វេងស្ដាំ (ដៃ) ឆ្វេងកាន់ ឈើច្រត់ ស្តាំកាន់ម្ជុល
- យាន្តជំនិះ គៈទ្រភៈ ទេពនិករ (សត្វលា) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃពុធ ។ [៣] [៤]
មើលផងដែរ[កែប្រែ]
ឯកសារយោង[កែប្រែ]
- ↑ Pich Sal (1966) Bidhi pracam tap bir khae University of California, Berkeley p. 107 ISBN 1012856319
- ↑ Pitur Chhem Krasem Prakratidin kambujā Bhnaṃ beñ : Association Sutharot, 1947 p. 118
- ↑ ពេជ្រសល់ ការស្លៀកពាក់តាមថ្ងៃ នៃពណ៌មង្គល ពិធីបុណ្យទាំង១២ខែ 1966
- ↑ មើលផងដែរ អ្នកគ្រងឈុទទេវតា មណ្ឌាទេវី ពណ៌សុីលាប ឆ្នាំ 2000