ផ្វានយ៉ាងម៉ាយទី២
Appearance
ផ្វានយ៉ាងម៉ាយទី២ រឺ ផាំជឿញម៉ៃទី២ (យួន:Phạm Dương Mại, ចិន:范陽邁, ភិងអ៊ិង:Fànyáng mài) គឺជាស្ដេចចាមសោយរាជ្យពីឆ្នាំ ៤២១ ដល់ប្រហែល ៤៤៦។ នៅឆ្នាំ ៤៣១ ស្ដេចអង្គនេះបដិសេធការជួយពីក្សត្រវ្នំកំឡុងសង្គ្រាមជាមួយចៅហ្វាយខេត្តចិននៅឈាំវចូវ។[១] នៅឆ្នាំ ៤៣៣ ផ្វានយ៉ាងម៉ាយទី២ បន្ទាប់ពីការបដិសេធមិនព្រមឱ្យទឹកដីទៅចិនហើយ បែរជាប្រឆាំងនឹងខ្មែរវិញ ហើយថែមទាំងដាក់បញ្ចូលស្រុកបណ្ឌុរង្គរបស់ខ្មែរចូលជាទឹកដីរបស់ខ្លួនទៀត។[២]
ក្នុងឆ្នាំ ៤៤៦ ចៅហ្វាយខេត្តតុងកឹងចាប់ផ្ដើមវិធានការបង្ក្រាបយ៉ាងខ្លាំងក្លាប្រឆាំងនឹងចាម្ប៉ា។ សមរភូមិបានរំកិលទៅដល់ព្រះអង្គនៅរាជធានី។ ស្ដេចអង្គនេះបានសោយទិវង្គតដោយខូចព្រះហឫទ័យ។[៣]
មុនដោយ ផ្វានយ៉ាងម៉ាយទី១ ៤២០–៤២១ |
ព្រះមហាក្សត្រចាម្ប៉ា ៤២១–៤៤៦ |
តដោយ ផ្វានឝឹនឆឹង ៤៤៦–៤៨៤ |
គន្ធនិទ្ទេសន៍
[កែប្រែ]- G.Coedès (1968), The Indianized States of Southeast Asia, Honolulu: University of Hawaii Press
ឯកសារយោង
[កែប្រែ]អត្ថបទនេះស្ដីពីសមាជិកនៃរាជវង្សអាស៊ីមួយអង្គគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |