Jump to content

ផ្សារ​ណាត់​ចតុចក្រ

ពីវិគីភីឌា

ផ្សារ​ណាត់​ចតុចក្រ (Thai : ตลาดนัดจตุจักร ) នៅលើផ្លូវកំផែងព្រេជ២ ​​ចតុចក្រ រាជធានីបាងកក គឺជាទីផ្សារធំជាងគេនៅក្នុងប្រទេសថៃ ។  ត្រូវបានគេស្គាល់ផងដែរថាជាផ្សារដ៏ធំទី២ វាមានតូបជាង 15 000 និងអាជីវករ 11 505  ចែកចេញជា ២៧ ផ្នែក។ ផ្សារ​ណាត់​ចតុចក្រ ផ្សារនេះគឺលក់ប្រភេទផ្សេងគ្នាជាច្រើននៃទំនិញ រួមទាំង រុក្ខជាតិ វត្ថុបុរាណ គ្រឿងអេឡិចត្រូនិច គ្រឿងសំអាង សត្វចិញ្ចឹម ស្រស់និងស្ងួត ម្ហូបអាហារ និង ភេសជ្ជៈ សេរ៉ាមិច គ្រឿងសង្ហារឹម សម្លៀកបំពាក់ ផ្សេងទៀតជាច្រើន ។ ផ្សារនេះនៅចុងសប្តាហ៍ដ៏ធំ និងចម្រុះបំផុតរបស់ពិភពលោក ដែលមានអ្នកទស្សនាជាង 200,000 នាក់រៀងរាល់ចុងសប្តាហ៍។