Jump to content

ផ្អាវ

ពីវិគីភីឌា
Licuala spinosa
Scientific classification edit
Kingdom: Plantae
Clade: Tracheophytes
Clade: Angiosperms
Clade: Monocots
Clade: Commelinids
Order: Arecales
Family: Arecaceae
Tribe: Trachycarpeae
Genus: Licuala
Species:
L. spinosa
Binomial name
Licuala spinosa

ផ្អាវជារុក្ខជាតិបន្លាមួយប្រភេទសម្បូណ៌ដុះតាមព្រៃនៅក្នុងប្រទេសកម្ពុជា។

ការពិពណ៌នា

[កែប្រែ]

ផ្អាវមានគល់ខ្លីជាប់ដី និងមានធាងវែងៗដុះចេញពីគល់ ប្រវែងជាមធ្យម១ម៉ែត្រ២០សង់ទីម៉ែត្រ ឬ អាចវែងជាងនោះទៅតាមអាយុកាលរបស់វា។

សព្វនាម

[កែប្រែ]

មានទីប្រជុំជនល្បីមួយនៅក្នុងទឹកដីខេត្តកំពង់ចាម មានឈ្មោះថា ផ្សារផ្អាវ ក្នុងឃុំផ្អាវ ស្រុកបាធាយ។ កាន់តែបង្ហាញឲ្យច្បាស់ថា ដើមផ្អាវ មានប្រយោជន៍ប៉ុណ្ណា ក្នុងសហគមន៍មនុស្ស រហូតគេយកមកធ្វើជាអត្តសញ្ញាណមួយ សម្គាល់តំបន់នោះ។  

ការប្រើប្រាស់

[កែប្រែ]

ស្ទើរតែគ្រប់ផ្នែកទាំងអស់របស់ដើមផ្អាវ គេប្រើជាប្រយោជន៍ខុសៗគ្នា។

ឧទាហរណ៍ ធាងផ្អាវ គេអាចសកសម្បកជាបន្ទះវែង យកមកត្បាញកន្ទេលធំៗសម្រាប់ក្រាលដេកអង្គុយ ហើយគុណភាពនោះល្អ រលោង ត្រជាក់ខ្នងស្រួល។

ចំនែកស្លឹករបស់វា គេតែងយកមកវេចអន្សមស្ងោរ ក្នុងពេលមានបុណ្យប្រពៃណីផ្សេងៗសម្រាប់សែន និងហូប។ អន្សមបែបនេះគេហៅថា អន្សមផ្អាវ ឬ ភ្លៅកង្កែប ត្បិតមានរាងប្រហែលនឹងភ្លៅសត្វកង្កែប។

ផ្នែកគល់ ដែលមានបណ្តូលខ្ចីខាងក្នុង គេអាចយកមកស្លកកូរ ម្ជូរ និង ដុតហាន់ធ្វើជ្រក់ ហូបបាន ហើយនរណាក៏ទទួលស្គាល់ថារសជាតិនោះឆ្ងាញ់ប៉ុណ្ណា។

វិចិត្រសាល

[កែប្រែ]

តំណ​ភ្ជាប់​ខាងក្រៅ

[កែប្រែ]