ព្យញ្ជនៈខ្មែរ
ក្នុងនាមជាកូនខ្មែរមួយរូប កើតនៅលើទឹកដីពិសិដ្ឋនៃជ្រោយសុវណ្ណភូមិ សូមចែករំលែកនូវចំណេះដែលខ្លួនបានដឹងដល់ កូនខ្មែរជំនាន់ក្រោយ អោយចេះ ដឹង ស្គាល់ អំពីឫសគល់នៃវប្បធម៌ និង អ្វីៗទាំងអស់ដែលដូនតាខ្មែរ ដែលជាកំពូលអ្នកប្រាជ្ញក្នុងលោកនេះអោយបានដឹងសាវតាខ្លួន។
ក្នុងខណៈនេះខ្ញុំសូមចែកចាយចំណេះស្ដួចស្ដើង ដែលទើបប្រទះថ្ងៃនេះ តែជាចំណេះដ៏ពិសិដ្ឋដែលស្ទើរនឹងបាត់បង់ទៅតាម កំពូលអ្នកប្រាជ្ញខ្មែរអស់ទៅហើយ ដោយសង្គ្រាម ដោយការច្រណែនពីប្រទេសជិតខាង បំផ្លាញទាំងឯកសារ ទាំងធនធានរបស់ខ្មែរស្ទើរលែងមានឈ្មោះលើលោកនេះ។ សូមផលដែលកើតមកពីការចែករំលែកនេះ ហុចផលអោយប្រទេសខ្មែរ ក្លាយជាអាណាចក្រខ្មែរឡើងវិញម្ដងទៀតក្នុងសតវត្សន៍នេះ ហើយសូមអោយទួលបង្គំខ្ញុំ បានជួបកំពូលអ្នកប្រាជ្ញខ្មែរបន្ដទៀត ដើម្បីស្វែងយល់អំពីខ្មែរអោយកាន់តែស៊ីជំរៅ។
ភាសាខ្មែរល្អរកថ្លែងពុំបាន ភាសាខ្មែរអាចប្រកបសូរសំលេងនៃភាសាទូទាំងពិភពលោកនេះបាន ផ្ទុយទៅវិញភាសាបរទេសខ្លះ ប្រកបពាក្យ និង សូររបស់ខ្មែរមិនបានទេ។ នេះជាមោទនភាពមួយដែលកូនខ្មែរគួរដឹង នឹងមានមោទនភាពលើខ្លួនឯង។
ស្រ:បម្រុងទាំង៥តួអង្គឬស្រ:បន្ថែមមានអត្ថន័យដូចតទៅ
[កែប្រែ]ពរជ័យទាំង៥តួអង្គ
១,អាយុ
២,វណ្ណៈ
៣,សុខ:
៤,ពល:
៥,បដិភាណ:
ទិសធំមាន៤រីឯទិសក្នុងចំណុចកណ្ដាលមាន១
១,ទិសខាងកើត(ធាតុទឹក&អាវុធត្រីសូល៍)
២,ទិសខាងលិច(ធាតុដី&អាវុធកងចក្រ)
៣,ទិសខាងជើង(ធាតុភ្លើង&អាវុធដមូល)
៤.ទិសខាងត្បូង(ធាតុខ្យល់&អាវុធខ្ចងទិព្វ)
៥.ទិសកណ្តាល(ធាតុពិសេស&អាវុធពិហុរួម)
ស្រ:បម្រុង/ស្រ:បន្ថែម(ស្រ:នៃភាសាបាលី&ភាសាសំស្ក្រឹត)មាន៦តួរអង្គ
[កែប្រែ]| | ិះ ីះ ឹះ ែះ ឺះ ៈ
ស្រៈពេញតួមាន ២៨តួអង្គ|ស្រៈពេញតួមាន ២៨តួអង្គ
[កែប្រែ]|ន មោ ពុ ទ្ធា យ សិ ទ្ធំ អ អា ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ្យ (ឲ្យ) ឳ អុំ អំ អាំ អះ អុះ អេះ អោះ។
ន ធាតុទឹកមានគុណ ១២តំណាងម្ដាយ
មោ ធាតុដីមានគុណ ២១តំណាងឪពុក
ពុ ធាតុភ្លើងមានគុណ ៦តំណាងស្ដេច ឬ បង
ទ្ធា ធាតុខ្យល់មានគុណ ៧តំណាងញាតិ
យ ធាតុមាសមានគុណ ១០តំណាងគ្រូ
សរុបគុណទាំង៥ មាន ៥៦គុណ មានន័យថាគុណព្រះពុទ្ធ ៥៦។
ឝឞ ធាតុពិសេសមានគុណ ២តំណាងឪពុកម្តាយ
កខគឃងចឆជ ធាតុដែកមានគុណ ៨តំណាងទិសធំ&ទិសតូច
កខគ ធាតុហ្គាសមានគុណ ៣តំណាងទិសបម្រុង
កខគឃងចឆ ធាតុឈើមានគុណ ៧តំណាងសប្តាហ៍ សច្ចសច្ចាសច្ចំ ធាតុលោហៈ មានគុណ ៣តំណាងសម្បត្តិ&ឋាន សរុបគុណទាំង៥ មាន២៣គុណ មានន័យថាគុណព្រះស្តេច២៣។
ស្រៈពេញតួ ១៩អង្គមានន័យដូចតទៅ|ស្រៈពេញតួ ១៩អង្គមានន័យដូចតទៅ
[កែប្រែ]|សិ ទ្ធំ អ អា ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ្យ (ឲ្យ) ឳ អុំ អំ អាំ តំណាងព្រលឹង១៩ក្នុងខ្លួនមនុស្ស។
ព្យញ្ជនៈមាន៣៥តួអង្គ|ព្យញ្ជនៈមាន៣៥តួអង្គ
[កែប្រែ]ព្យញ្ជនៈមាន៣៣តួអង្គនូវតែប្រើ
ក្ក ខ្ខ គ្គ ឃ្ឃ ង្ង ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ ដ្ត ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន ប្ប ផ្ផ ព្ព ភ្ភ ម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ អ្អ។
ព្យញ្ជនៈមាន២តួអង្គមិនដែលប្រើ
ឝ្ឝ ឞ្ឞ
*(ចំណាំ)ព្យញ្ជនៈខ្មែរមានតែ៣៥តួដែលដកព្យញ្ជនៈ២តួចេញពីព្យញ្ជនៈខ្មែរគឺជា(អក្សរ"ឝ្ឝ"ស្មើនិងអក្សរ"ហ្គ"&អក្សរ" ឞ្ឞ"ស្មើនិងអក្សរ"ប៉")នៅសល់តែព្យញ្ជនៈ៣៣តួ។
ឝ=ហ្គ
ឝ្វ=ហ្វ៊, ឝ្វ៉=ហ្វ
ឝ៉=ហ្ក
ឝ្ល=ហ្ល៊, ឝ្ល៉=ហ្ល
ឝ្ន៉=ហ្ន, ឝ្ន=ហ៊្ន
ឧទាហរណ៍៖ ហ្គាស=ឝាស, ហ្គេម=ឝេម, ហ្នឹង=ឝ្ន៉ឹង, ហ៊្នឹង=ឝ្នឹង ហ្វូង=ឝ្វ៉ូង ហ្លួង=ឝ្លួង, ហ្កាល់=ឝ៉ាល់
អក្សរ(ឝ)ដាក់សញ្ញាធ្មេញកណ្តុរក្លាយជា(ឝ៉=ហ្ក)
អក្សរ(ឝ)មិនអាចដាក់សញ្ញាត្រីស័ព្ទ(៊)បានទេ។ពីព្រោះព្យញ្ជនៈ(ឝ)ជាតួអង្គពួកពិហុរួម(ពួកផ្តូសម្លេង)...។
អក្សរ"ឝ"និងជើង"្្ឝ"របស់វា&អក្សរ"ឞ"និងជើង"្្ឞ"របស់វា។
ឞ=ប៉
ឞ៊=ព(ប៉ូ)
ឞ៊ូ=ពូ
ប៊=បូ
ឧទាហរណ៍៖
ស្ពាន=ស្ឞ៊ាន,ឞ្រ៊ូន=ប្រ៊ូន(ព្រូន)
ប្រ=ឞ្រ,ប្រ៊=ឞ្រ៊(ព្រ)
ព្រាប=ប្រ៊ាប(ព្រៀប=ប្រៀប)ឬឞ្រៀប=ឞ្រ៊ាប
ឧទាហរណ៍៖
អេស្ប៉ាញ=អេស្ឞាញ
ឞា=ប៉ា,ពូ=ឞ៊ូ,ពីរ=ឞ៊ី
អក្សរ(ឝ)ស្មើនិងអក្សរ(ហ្គ)
អក្សរ(ឞ)ស្មើនិងអក្សរប៉
អក្សរ(ឞ៊)ស្មើនិងអក្សរប៉ូ(អក្សរ"ព")
អក្សរ(ឞ)ដាក់សញ្ញាត្រីស័ព្ទក្លាយជា(ឞ៊=ពឬប៉ូ)។
អក្សរ(ឞ)មិនអាចដាក់សញ្ញាធ្មេញកណ្តុរ(៉)បានទេពីព្រេាះព្យញ្ជន:(ឞ)មានសម្លេង(ប៉)ស្រាប់។ ឧទាហរណ៍៖ស្ប៉=ស្ឞ,ស្ព=ស្ឞ៊ អក្សរ(ឞ)អាចដាក់សញ្ញា(៊)បាន។ អក្សរ(ឞ)ជាតួអង្គពួកអ(ដែលមានសម្លេងអឃោសៈ)។ ព្យញ្ជនៈខ្មែរ(មាន៣ក្រុម)
ក្រុមទី១ព្យញ្ជនៈពួកអ
*ក *ខ *ច *ឆ *ដ *ឋ *ណ *ត *ថ *ផ
ក្រុមទី២,ព្យញ្ជនៈពួកពិហុរួមមានសម្លេងពួកអនិងសម្លេងពួកអ៊(ពួកផ្តូសម្លេង)
ឧទាហរណ៍៖សម្លេងពួកអក្លាយជាសម្លេងពួកអ៊ ដោយសារសញ្ញាសក់-ក(៊)...។
រីឯសម្លេងពួកអ៊ក្លាយជាសម្លេងពួកអវិញដែរដោយសារសញ្ញាធ្មេញកណ្តុរ (៉)...។
*ង *ញ *ប *ឞ(មិនដែលប្រើ) *ហ *ស *ម *យ *រ *វ *ឝ(មិនដែលប្រើ) *អ
ក្រុមទី៣,ព្យញ្ជនៈពួកអ៊
*គ *ឃ *ជ *ឈ *ឌ *ឍ *ទ *ធ *ន *ភ
ស្រៈនិស្ស័យមាន២៤តួអង្គ|ស្រៈនិស្ស័យមាន២៤តួអង្គ
[កែប្រែ]| | ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ុះ េះ ោះ ។
អត្ថន័យនៃ ព្យញ្ជនៈ ស្រៈពេញតួ និង ស្រៈនិស្ស័យនិងស្រ:បម្រុង
[កែប្រែ]១ ស្រៈពេញតួមាន២៨តួអង្គ ៥អង្គ(ន មោ ពុ ទ្ធា យ) ធាតុទឹកមានគុណតំណាងម្ដាយ ធាតុដីមានគុណតំណាងឳពុក ធាតុភ្លើងមានគុណតំណាងស្ដេច ឬបង ធាតុខ្យល់មានគុណតំណាងញាតិ ធាតុអាកាសមានគុណតំណាងគ្រូ។
២ ស្រៈពេញតួ១៩តួអង្គ ក្នុងចំណោមស្រៈពេញតួទាំង២៨ ដក៥តួអង្គខាងលើចេញ តំណាងព្រលឹង១៩ក្នុងខ្លួនមនុស្ស។
៣ ព្យញ្ជនៈទាំង៣៣តួអង្គ មានធាតុទឹក១២តំណាងម្ដាយ ធាតុដី២១តំណាងឳពុក សរុប៣៣តួអង្គ។
៤ ស្រៈនិស្ស័យទាំង២៤តំណាងនិស្ស័យបុគ្គល
| |(អ) បានន័យថាស្រៈសប្បាយមិនបំផ្លាញគេ។ នៅក្នុងធរណីមាឌស្រៈ(អ)ជាបន្ទាត់បញ្ឈរបុរាណ។ បុរាណអោយយើងស្គាល់ត្រង់ មិនវៀចវេរ។ និស្ស័យយ៉ាងម៉េចគឺយ៉ាងនោះឯង ស្រៈ | (អ) នៅតែស្រៈ(អ) ដូច ព្យញ្ជនៈក នៅតែកដដែល។
៥,ស្រ:បម្រុងទាំង៥តំណាងឱ្យពរជ័យ។
អត្ថន័យនៃធាតុទឹក១២ ធាតុដី២១ធាតុពិសេស២|អត្ថន័យនៃធាតុទឹក១២ ធាតុដី២១ធាតុពិសេស២
[កែប្រែ]ន តំណាងតួសីលបាណា នៅនឹងមាត់ ជាតួអង្គព្រះកុក្កសន្ធោ គម្ពីរព្រះបុគ្គល ឈ្មោះរូបក្ខន្ធ បង្កើតជាកម្មកិលេស ទានបារមី និង ខន្ដីបារមី តំណាងពណ៌ស ធាតុទឹកគុណម្ដាយ១២។
ន ប ផ ព ភ ម យ រ ល វ ស ហ នៅក្នុងខ្លួនគឺ៖
ក
ន ជាទឹកប្រមាត់ * ប ជាទឹកស្លេស * ផ ជាទឹកខ្ទុះ * ព ជាទឹកឈាម * ភ ជាទឹកញើស
* ម ជាខ្លាញ់ខាប់ * យ ជាទឹកភ្នែក * រ ជាខ្លាញ់រាវ * ល ជាទឹកមាត់ * វ ជាទឹកសម្បោរ * ស ជាទឹករំអិល * ហ ជាទឹកមូត្រ
ចប់គុណម្ដាយ១២ធាតុទឹក។
មោ តួសីលអទិធ្នទាននៅនឹងកាយ តំណាងតួអង្គព្រះកោនាគមនោ គម្ពីរព្រះកថាវត្ថុ ឈ្មោះវេទនាក្ខន្ធ បង្កើតជាកម្មកិលេស សីលបារមី និង សច្ចបារមី តំណាងពណ៌ខ្មៅ ធាតុដីគុណឳពុក២១។
ក ខ គ ឃ ង ច ឆ ឃ ឈ ញ ដ ឋ ឌ ឍ ណ ត ថ ទ ធ ឡ អ្ង័ នៅក្នុងខ្លួន៖
* ក បង្កើតជាសក់ * ខ បង្កើតជារោម * គ បង្កើតជាក្រចក * ឃ បង្កើតជាធ្មេញ * ង បង្កើតជាស្បែក * ច បង្កើតជាសាច់ * ឆ បង្កើតជាសសៃ * ជ បង្កើតជាឆ្អឹង * ឈ បង្កើតជាខួរក្នុងឆ្អឹង * ញ បង្កើតជាទាច * ដ បង្កើតជាបេះដូង * ឋ បង្កើតជាថ្លើម * ឌ បង្កើតជាវាវ(សន្ទះខ្យល់) * ឍ បង្កើតជាក្រពះ * ណ បង្កើតជាសួត * ត បង្កើតជាពោះវៀនធំ(សសៃធំ) * ថ បង្កើតជាពោះវៀនតូច(សសៃតូច) * ទ បង្កើតជាអាហារថ្មី * ធ បង្កើតជាអាហារចាស់ * ឡ បង្កើតជាអំបែងក្បាល * អ្ង័ បង្កើតជាខួរក្បាល
ចប់គុណឪពុក២១ធាត់ដី។
តំណាងនាមប្រកូលលនៅនិងឈ្មោះភេទ ជាតួអង្គព្រះអាទិទេព គម្ពីរត្រៃវេទ ឈ្មោះ នាមក្ខន្ធ
បង្កើតជាកេរ្តិ៍ឈ្មោះ វត្ថុសក្តិសិទ្ធិនិងឋានពិហុរួម តំណាងពណ៌ចម្រុះ ធាតុពិសេសគុណឪពុកម្តាយ២។
គុណមនុស្សលោកទាំង២យ៉ាង
ឝ ឞ នៅក្នុងឈ្មោះនៃភេទគឺ៖
គឺជា
១,គុណឪពុក
២,គុណម៉ែម្តាយ
* ឝ បង្កើតជាភេទប្រុស * ឞ បង្កើតជាភេទស្រី
ចប់គុណឪពុកម្តាយ២ធាតុពិសេស។
រៀបរៀងដោយ ថាំចាន់ធី&សុខគឹមហេង
ថ្ងៃទី ៧ ខែ មករា ឆ្នាំ២០១១
(ដោយបានការពន្យល់ណែនាំពីកំពូលព្រឺទ្ធាចារ្យ គៀត ចាន់ថុន និង ចាន់ស៊ីម)និងថាំចាន់ធី
ទំព័រពាក់ព័ន្ធ
ព្យញ្ជនៈខ្មែរ(ត)
- ↑ អត់លិឍ