Jump to content

ព្រៃជើង

ពីវិគីភីឌា

គឺជាភូមិមួយដែលមានចំងាយ១១៥គីឡូម៉ែត​ ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកគីរីវង់ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ១០០០គ្រួសារ ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​វិស័យកសិកម្មដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់​ ។ ហើយភូមិរបស់ខ្ញុំគឺជាកន្លែងមួយដែលស្ថិតនៅ ភូមិព្រៃជើង​​ ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ ដែលជាភូមិមួយដែលស្ថិតនៅជិតនឹងព្រំប្រទល់វៀតណាមផងដែរ។ ហើយភូមិខ្ញុំមានកន្លែងទៅកំសាន្ដនិងកន្លែងលំហែកាយជាច្រើនដែលមនុស្សទាំងអស់ចូលចិត្ដមកដើរកំសាន្ដលំហែកាយ​ ជាពិសេសរមណីយដ្ធានភ្នំសន្លុងហើយនឹងប្រាសាទបាយយ៉ង់កោដែលជាកន្លែងមួយគួរអោយចង់ទៅដើរលេងគយគន់ទេសភាពដ៍ស្រស់បំព្រង។មិនតែប៉ុនណ្ណោះទេ ហើយក៍អាចទាក់ទាញភ្ញៀវទេសចរណ៍​ ជនបរទេសអោយមកទស្សនានិងថតរូបទុកជាអនុសារីយ៍បានផងដែរ​ ។