ព្រះបាទធម្មរាជាទី៣

ពីវិគីភីឌា
ព្រះបាទធម្មរាជាទី៣
ព្រះចៅក្រុងកម្ពុជា
រជ្ជកាល១៧០២-១៧០៣
រាជ្យមុនព្រះកែវហ៊្វាទី៣ អង្គអិម
រាជ្យបន្តព្រះបាទរាមាធិបតីទី៣អង្គទង
ព្រះនាមពេញ
ព្រះបាទធម្មរាជាទី៣
សាសនាព្រះពុទ្ធសាសនា និងក្រុងឧដុង្គ

ព្រះបាទធម្មរាជាទី៣ (១៧០២-១៧០៣) សោយរាជ្យលើកទី១[កែប្រែ]

នៅឆ្នាំ១៧០២ព្រះបាទជ័យជេដ្ឋាទី៣ ដោយឃើញព្រះរាជបុត្រព្រះនាម ធម្មរាជា ដែលមានព្រះជន្មតែ១២វស្សាមានឬកពារសមរម្យក៏បង្វែររាជ្យសម្បត្តិថ្វាយ ប៉ុន្តែមិនបានធ្វើអភិសេកទេ ព្រោះមានវ័យក្មេងពេក។ នៅឆ្នាំ១៧០៣ព្រះរាជាយាងពីពោធិ៍សាត់មកគង់នៅរាជធានីឧដុង្គវិញ។ លុះគ្រងរាជ្យបាន២ឆ្នាំ ព្រះអង្គទ្រង់លើករាជ្យថ្វាយទៅព្រះបិតាវិញ។

ព្រះបាទធម្មរាជាទី៣ (១៧០៦-១៧០៩) សោយរាជ្យលើកទី២[កែប្រែ]

ព្រះអង្គអភិសេកឡើងសោយរាជ្យដោយមាននាមសម្រាប់រាជ្យថា ព្រះស្រីធម្មរាជាធិរាជរាមាធិបតីបរមបពិត្រ។ ឯព្រះបិតាដែលរាជ្យនោះ ទ្រង់មានឋានៈជាក្សត្រីយ៍ ឧភយោរាជ។ នៅឆ្នាំ១៧០៦ ព្រះម៉ែនាង ស្រីបុប្ជាប្រសូតនាមអង្គអិម។ នៅឆ្នាំ១៧០៧ ព្រះអង្គទងមានបុត្រនាមអង្គសូរក្រោយមកមាននាមថា ឧទ័យរាជា។ ចំណែកព្រះម្នាងជាតិក្សត្រីមានបុត្រនាមអង្គចន្ទក្រោយមកមាននាមថា បទុមរាជា និងព្រះកែវហ៊្វា[១]

ឯកសារយោង[កែប្រែ]

  1. សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ភាគ២ ឆ្នាំ១៩៧៣