ព្រះបាទធរណីន្រ្ទវរ្ម័នទី១
Appearance
ព្រះបាទធរណីន្រ្ទវរ្ម័នទី១ (ឆ្នាំ១១០៧-ឆ្នាំ១១១៣នៃគ.ស)
[កែប្រែ]ព្រះអង្គជាបងរបស់ព្រះបាទជ័យវរ្ម័នទី៦។ ព្រះអង្គសោយរាជ្យនៅរាជធានីមហីធរបុរៈ ព្រះអង្គបានសង់បង្ហើយប្រាសាទ និងជុសជុលប្រាសាទនានា។ តែត្រូវព្រះបាទសូរ្យវរ្ម័នទី២ ជ្រែករាជ្យហើយគ្រប់គ្រងនៅមហីធរបុរៈ។ រីឯនៅក្រុងអង្គរគ្រប់គ្រងដោយស្តេចឫបតីន្ទ្រវរ្ម័ន ត្រូវបានព្រះបាទសូរ្យវរ្ម័នទី២ លើកទ័ពមកវាយដណ្តើមយករាជ្យសម្បត្តិ ហើយគ្រងរាជ្យនៅរាជធានីអង្គរចាប់ពីឆ្នាំ១១១៣នៃគ.សមក[១]។
ឯកសារយោង
[កែប្រែ]- ↑ សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី១៤៩