ព្រះបាទបរមរាជាទី៩ អង្គសូរ

ដោយវិគីភីឌា
Jump to navigation Jump to search
ព្រះបាទបរមរាជាទី៩ អង្គសូរ
ព្រះចៅក្រុងកម្ពុជា
រជ្ជកាល ១៦៥៩-១៦៧២
រាជ្យមុន ព្រះបាទរាមាធិបតីទី១ ចៅពញាចន្ទ
រាជ្យបន្ត ព្រះបទុមរាជាទី២ ស្រីជ័យជេដ្ឋា
ព្រះនាមពេញ
ព្រះបាទបរមរាជាទី៩ អង្គសូរ
សាសនា ព្រះពុទ្ធសាសនា និងក្រុងឧដុង្គ

ព្រះបាទបរមរាជាទី៩ អង្គសូរ (១៦៥៩-១៦៧២)[កែប្រែ]

ក្រោយពីដេញទ័ពយួនចេញថយទៅវិញអស់ទៅអង្គសូរជាព្រះរាជបុត្រឧទ័យបានឡើងគ្រងរាជ្យនៅឧដុង្គមានជ័យក្នុងព្រះជន្ម២៦វស្សា។ ព្រះអង្គទ្រង់លើអង្គឡីក្សត្រីជាអនុជ(មាតាដទៃ)ជាព្រះទេពី។ ព្រះអង្គនៅមានម្នាង២ទៀតគឺ៖

  1. អ្នកម្នាងពៅមានបុត្រព្រះនាម អ្នកអង្គជី និមានបុត្រីនាម អង្គស្រីធិតា។
  2. អ្នកម្នាងទៃមានបុត្រានាម ចៅពញាសូរ និងបុត្រីអង្គអី។

លុះព្រះជន្មបាន២៩ព្រះវស្សា ព្រះអង្គធ្វើពិធីប្រាប្តាភិសេកឡើងសោយរាជ្យសម្បត្តិដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះបរមរាជាធិរាជរាមាធិបតី។ ព្រះអង្គទ្រង់លើកអង្គឡីជាអគ្គមហេសីព្រះនាមហៅ សម្តេចព្រះភគវតីព្រះចមក្សត្រី។ នៅឆ្នាំ១៦៧២ព្រះអង្គទ្រង់សព្វព្រះទ័យផ្សំផ្គុំបុត្រីនាមស្រីអង្គធិតានិងក្មួយនាមស្រីជ័យជេដ្ឋាជាបុត្រអង្គនន់ទី១។ ប៉ុន្តែជាអកុសលគឺបុត្រប្រសា និងក្មួយអង្គនេះបានបញ្ជូនបក្សពួកឱ្យចូលក្នុងព្រះបរមរាជវាំងលួចធ្វលគុតព្រះអង្គបានប៉ុន្មានខែក្រោយមក។ ចំណែកឯព្រះឧភយោរាជ អង្គតន់ ច្បាំងចាញ់ក៏ភៀសព្រះអង្គទៅស្រុកយួនជាមួយក្មួយនាម អង្គនន់(បុត្រអង្គអិម)[១]

ឯកសារយោង[កែប្រែ]

  1. ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ទំព័រទី២០៨។