Jump to content

ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា

ពីវិគីភីឌា

ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា

Royal Ploughing Ceremony of Cambodia
ឈ្មោះ​ផ្លូវការណ៍ ព្រះរាជពិធី ច្រត់ព្រះនង្គ័ល
ចាប់ផ្ដើម ស.វទី៧
សម្គាល់ហៅ បុណ្យច្រត់ព្រះនង្គ័ល
ប្រភេទបុណ្យ បុណ្យកសិកម្ម
ប្រារព្ធដោយ ជនជាតិខ្មែរ
រយៈពេល ១ថ្ងៃ
ថ្ងៃប្រារព្ធ ៤រោច រៀងរាល់ខែ ឧសភា
ទទួលឥទ្ធិពល ព្រហ្មញ្ញសាសនា
ទេវកថា រាមកេរ្តិ៍
រាជពិធី ទ្វាទសមាស

ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា (អង់គ្លេស: Royal Ploughing Ceremony of Cambodia) គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិកម្ពុជាមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ (Festival begins the growing season) ដែលស្ថាប័នព្រះបរមរាជវាំង និង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម ។[] []

ប្រវត្តិពិធី

[កែប្រែ]

Ceremony History

ព្រះរាជពិធី ច្រត់ព្រះនង្គ័ល ត្រូវបានគេសន្និដ្ឋានថាបានកើតឡើងក្នុងអំឡុង ស.វទី៧ នៅពេលដែលប្រទេសកម្ពុជាពេលនោះបានទទួលឥទ្ធិពលពីអរិយធម៌ ឥណ្ឌាបុរាណ តាមរយៈខ្សែររឿង រាមកេរ្តិ៍ ដែលពិពណ៌នា អំពីព្រះរាជពិធីច្រត់ព្រះនង្គ័ល របស់ព្រះបាទជនក ជាស្ដេចក្រុងមិថិលា បានប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណដល់ ព្រះមេ តំណាងឱ្យការបង្កើតគ្រាប់ស្រូវ ព្រះម៉ែធរណី តំណាងឱ្យម្ចាស់ផែនដី ព្រះភូមិ តំណាងឱ្យម្ចាស់តំបន់ និង ព្រះពលទេព ដែលមានកេតនភណ្ឌ នង្គ័លជាសាស្ត្រាវុធ ដែលពេលខ្លះត្រូវបានគេហៅថា ព្រះនង្គ័ល ។ អំឡុងពេលដែលព្រះបាទជនកទ្រង់កំពុងច្រត់ព្រះនង្គ័ល ភ្ជួរព្រះស្រែ ទ្រង់បានប្រទះឃើញទារកមួយ ហើយទ្រង់បានដាក់ឈ្មោះថា "នាងសីតា" យ៉ាងណាមិញនេះគ្រាន់តែជាការសន្និដ្ឋានដើម្បីផ្សារភ្ជាប់ទៅនិងភាពសុីចង្វាក់នៃទេវកថាប៉ុនណោះ ហើយបើផ្អែកទៅលើភស្តុតាងដែលមានការប្រារព្ធ មុនដំបូងគេគឺ ប្រទេសភូមា ដែលមានកំណត់ត្រា ក្នុងអំឡុង ស.វទី១៨ ហើយមានការសន្និដ្ឋានដែលថា មានប្រភពតាំងពី ស.វទី៥ គឺមុនកម្ពុជា រហូតទៅដល់ ២០០ ឆ្នាំ ដូចនេះទំនៀមច្រត់ព្រះនង្គ័ល មានប្រភពពី ឥណ្ឌាបុរាណ ហើយបន្តមក ភូមា រួចបន្តមកកម្ពុជា ហើយក្រោយមក ប្រទេសថៃ យកទៅប្រារព្ធបន្តពីកម្ពុជាវិញ ហើយពីធីច្រត់ព្រះនង្គ័ល ក៏មានឃើញក្នុងកំណត់ត្រា ប្រទេសចិន របស់ពួកម៉ាន់ជូ (Manchu) នៃ រាជវង្សឆេង Qing dynasty ផងដែរ ប៉ុន្តែការប្រារព្ធរបស់ពួកម៉ាន់ជូទំនងទទួលឥទ្ធពលពីឥណ្ឌាដូចគ្នា ។[] []

ការជ្រើសរើសទីតាំង

[កែប្រែ]

Location selection

ការជ្រើសរើសទីតាំង ប្រារព្វព្រះរាជពិធី ច្រត់ព្រះនង្គ័ល ពីបុរាណកាល ត្រូវបានរៀបចំឡើងទៅតាមការចាប់ឆ្នោត របស់ក្រសួងព្រះបរមរាជវាំង ដើម្បីបង្ហាញពីភាពសុក្រឹត នៃការជ្រើសរើសទីតាំងដើម្បីរៀបចំពិធីជូន ព្រះមហាក្សត្រ ។ ខេត្តដែលបានចាប់ឆ្នោតចំ ត្រូវត្រៀមខ្លួនសម្រាប់ការរៀបចំពិធី និង ត្រៀមដាក់បង្ហាញនូវសម្មិទ្ធិផលក្នុងខេត្តរបស់ខ្លួន ជូនព្រះមហាក្សត្រ និង គណៈធិបតី ដើម្បីបង្ហាញពីសក្ដានុពលខេត្តរបស់ខ្លួន ដូចជា៖ ផលិតផល កសិកម្ម សិប្បកម្ម និង ឧស្សាហកម្ម បើមាន ។[]

  • ករណីដែលថ្នាក់ដឹកនាំខេត្តរៀបចំមិនបានល្អ ឬ ធ្វើឱ្យមានការម៉ាសដល់អង្គព្រះមហាក្សត្រ ក៏ដូចជាគណៈធិបតី ថ្នាក់ដឹកនាំខេត្ត ត្រូវប្រឈមមុខ និង ការដកហូតតួនាទី និង តំណែងមុខងារមន្ត្រី ។

ការរៀបចំទុកមុន

[កែប្រែ]

Preparation

ដើម្បីឱ្យការផ្សងប្រផ្នូលរបស់គោឧសភរាជសាកសិដ្ឋទៅបាន បីថ្ងៃមុនការប្រារព្ធពិធីផ្លូវការណ៍ នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល តាមទំនៀមពីបុរាណ ក្រសួងព្រះបរមរាជវាំងរាជានុញាត ឱ្យព្រាហ្មណ៍បាគូ ធ្វើពិធីអញ្ជើញទេពទាំង ៥ នៅ ហោបញ្ចាក្សេត្រ ក្នុងព្រះបរមរាជវាំង ដើម្បីយកទៅទីតាំងប្រារព្ធពិធី ដើម្បីធ្វើនៅកិច្ច "ហោមពិធី" ។ ព្រាហ្មណ៍បាគូ ដែលមានឋានៈជារាជគ្រូទើបមានសិទ្ធយកទេវរូបនីមួយៗចេញមក ឋានៈរាជគ្រូទាំងប្រាំរួមមាន

  • ១.ព្រះព្រាហ្មណ៍រាជគ្រូ មានសិទ្ធអញ្ជើញ ទេវរូប

ព្រះឥសូរ

  • ២.ព្រះព្រហ្មាធិរាជ មានសិទ្ធអញ្ជើញ ព្រះឧមាភគវតី
  • ៣.ព្រះជយាធិបតី មានសិទ្ធអញ្ជើញ ព្រះនារាយណ៍
  • ៤.ព្រះមិន្ធរ មានសិទ្ធអញ្ជើញ ព្រះគណេស
  • ៥.ព្រះធម្មរាជ មានសិទ្ធអញ្ជើញ ព្រះពលទេព

ព្រះនីមួយៗត្រូវបានដាក់ទៅតាម រោងទិសទាំង៥មណ្ឌល ។

ការតម្កល់ទេវរូប

នៅក្នុងលទ្ធិព្រាហ្មណ៍ មាន​ជំនឿ​ថា​ មាន​ទិស​​ទាំង​អស់​ចំនួន​១០ ហើយ​ទិស​នីមួយៗ មាន​អាទិទេព​មួយ​អង្គ ចាំ​យាម ។

  • ព្រះឥសូរ ត្រូវតម្កល់នៅ ទិសឦសាន
  • ព្រះឧមាភគវតី ត្រូវតម្កល់នៅ ទិសពាយ័ព្យ
  • ព្រះនារាយណ៍ ត្រូវតម្កល់នៅ ទិសបូព៌ា
  • ព្រះគណេស ត្រូវតម្កល់នៅ ទិសអគ្នេយ៍
  • ព្រះពលទេព ត្រូវតម្កល់នៅ ទិសនិរតី

មន្តសូត្រហោមពិធីចំពោះទេព នៅតាមរោងមណ្ឌលទាំង៥ ក្នុងទីព្រះស្រែរួមមាន៖

  • ទិសឦសាន សូត្រមន្ត រតនៈជង្គុលី
  • ទិសពាយ័ព្យ សូត្រមន្ត កម្រាបមារ មហារនាំង
  • ទិសបូព៌ា សូត្រមន្ត កំពូលត្រៃវេទ
  • ទិសអគ្នេយ៍ សូត្រមន្ត ស្លុតីព្រះព្រហ្ម
  • ទិសនិរតី សូត្រមន្ត អធិកាល ។

ក្រសួងព្រះបរមរាជវាំង ត្រូវជ្រើសរើស គោរបស់អ្នកស្រុកចំនួន ៦ក្បាល ស្មើនិងការទឹមគោចំនួន 3នឹម

  • នឹមទី១ ត្រូវជ្រើសរើសគោ ពណ៌ក្រហម

គោនឹមទី១ ត្រូវបានហៅថា គោសព្វរាជ

  • នឹមទី២ ត្រូវជ្រើសរើសគោ ពណ៌ប្រផេះ

គោនឹមទី២ ត្រូវបានហៅថា គោជប់រាជ

  • នឹមទី៣ ត្រូវជ្រើសរើសគោ ពណ៌ស និង ពណ៌ខ្មៅ ដែលមានស្នែងខុបក្រព័ត ស្នែងកោងធំ

គោនឹមទី៣ ត្រូវបានហៅថា គោឧសភរាជ គោ ពណ៌ស តំណាងឱ្យគុណសម្បត្តិ គោពណ៌ខ្មៅ តំណាងឱ្យគុណវិបិត្ត ។ គេត្រូវយក គោឧសភរាជ ទៅដាក់នៅក្នុងក្រោលដោយផ្ដល់នូវចំណីអាហារទាំង ៧មុខ ដែលត្រៀមសម្រាប់កិច្ចពិធី គេត្រូវបន្សាំគោទាំងពីរឱ្យពួកវាបរិភោគអាហារទាំង៧មុខនោះពេញរយៈពេល ១ខែជាមុនសិន ។

ក្រសួងព្រះបរមរាជវាំង ត្រូវជ្រើសរើស អ្នកអង្គម្ចាស់ ឬ មន្ត្រីណាម្នាក់ដែលត្រូវបានប្រទានបរមងារជា "សម្ដេច" ទើបមានសិទ្ធ តែងខ្លួនជា "ស្ដេចមាឃ" ដែលមានន័យ ស្ដេចដ៏ខ្ពង់ខ្ពស់ ដែលតំណាងឱ្យព្រះមហាក្សត្រ រាល់បុគ្គលដែលព្រះមហាក្សត្រប្រទាន បរមងារជាសម្ដេច មានន័យថា បុគ្គលនោះ ជាចំណែកមួយនៃ ក្រុមគ្រួសាររបស់ព្រះមហាក្សត្រផងដែរ ។ ចំពោះការតែងតាំង "មេហួរ" ត្រូវជ្រើសរើស អ្នកអង្គម្ចាស់ ឬ ព្រះនាងណាម្នាក់ ដែលស្ថិតក្នុងខ្សែររាជវង្ស ឱ្យមកតំណាង ឬ អាចជ្រើសរើស អ្នកម្នាង ដែលជា ភរិយា របស់សម្ដេច ។[]

  • តើការការតម្កល់ទេវរូប ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លពីឆ្នាំ 2000 មកដល់ឆ្នាំ 2024 នេះត្រឹមត្រូវ ដែរឬទេ ? ក្រុមបុរាណាចារ្យ សូមឆ្លើយថា មិនត្រឹមត្រូវទេ គេមិនយកទេរូប ព្រះកច្ចាយនៈ ឬ ព្រះកំចាយ និង ព្រះចន្ទី យកទៅធ្វើហោមពិធីនោះទេ ។
  • តើការការតម្កល់ទេវរូបតាមទិសនីមួយៗ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លពីឆ្នាំ 2000 មកដល់ឆ្នាំ 2024 នេះត្រឹមត្រូវ ដែរឬទេ ? ក្រុមបុរាណាចារ្យ សូមឆ្លើយថា មិនត្រឹមត្រូវទេ ទេវរូបនីមួយៗដែលតម្កល់ទៅតាមទិស នីមួយៗ មានអត្ថន័យទៅតាមគម្ពីព្រាហ្មណ៍បុរាណ ។
  • តើការជ្រើសមន្ត្រីមន្ត្រីថ្នាក់ខេត្តពី ឆ្នាំ 2000 មកដល់ឆ្នាំ 2024 តែងខ្លួន ជាស្ដេចមាឃ និង មេហួរ ត្រឹមត្រូវដែរឬទេ ? ក្រុមបុរាណាចារ្យ សូមឆ្លើយថា មិនត្រឹមត្រូវទេ ពីព្រោះ កិច្ចច្រត់ព្រះនង្គ័ល មានឈ្មោះជា "ព្រះរាជពិធី" ពាក់ព័ន្ធ និង ខ្សែររាជវង្ស ករណីដែលមន្ត្រីថ្នាក់ខេត្តតែងទៅបាន តែពិធីមិនសំដៅជា ព្រះរាជពិធី នោះឡើយ ។

ទំនៀមពិធី

[កែប្រែ]

Ceremony traditions

នៅថ្ងៃប្រារព្ធពិធី អ្នកតំណាងព្រះមហាក្សត្រ ដែលតែងកាយជា "ស្ដេចមាឃ" និង "មេហួរ" ចូលទៅបង្គំគាល់អង្គព្រះមហាក្សត្រដើម្បីឱ្យទ្រង់ (ចឺមចិញ្ចើម) ការលាបម្ស៉ៅក្រអូបក្បិតចិញ្ចើមទាំងពីរ ដើម្បីជាមង្គល ។

ស្ដេចមាឃ តម្រូវឱ្យស្លៀកសម្លៀកបំពាក់មង្គល ស្លៀកសំពត់ព្រែមានផ្កា ពាក់អាវកកុដ អាវភូសាបន្ថែមក្រៅ ពាក់មួកប្រពាត មានបាតុកាហ្លួង (ទ្រនាប់ជើង) ។ ចេញដំណើរដោយមានអាមាត្យ សែងដោយ យានកុង អមទៅដោយ រាជគ្រូព្រាហ្មណ៍ពាក់ស ៤នាក់ រាជអាមាត្យ ២នាក់ កាន់នូវ ព្រះលញ្ឆករ (ត្រារាជ) និង កូនកាំបិតរាជ អមដោយកងសេនារាជវាំង ៤នាក់ ពាក់មួកប្រពាស មួកសឹកចម្បាំង ស្ដេចមាឃបាំងដោយឆត្រា អមទៅដោយផ្លិតក្បាច់ បាំងសែង បាំងសូរ ភូតាន សែនត្វ័ន...។

មេហួរ តម្រូវឱ្យស្លៀកសម្លៀកបំពាក់មង្គល ស្លៀកសំពត់សារបាប់តាមថ្ងៃពណ៌មង្គល ពាក់អាវពឹង ពាក់ស្បៃឆៀង ខ្សែរឆៀង ពាក់គ្រឿងអលង្ការពេញយស មានបាតុកាហ្លួង (ទ្រនាប់ជើង) ។ ចេញដំណើរដោយមានអាមាត្យ សែងដោយព្រះស្នែងអង្រឹង អមទៅដោយពួកភីលៀង មានកាន់នូវរបស់របរផ្សេងៗ គ្របដោយសាជី ។

  • ពាក្យថា "សាវឡិក" មានន័យថាក្រមុំតូចរបស់ព្រះអង្គម្ចាស់ អត់មានពាក់ព័ន្ធទៅនិង ការបម្រើមេហួរនោះទេ ការយកពាក្យនេះមកប្រើ ពីឆ្នាំ 2000 មកដល់ឆ្នាំ 2024 នេះ មិនត្រឹមត្រូវទេ ។
  • គួរបញ្ចាក់ថា ស្ដេចមាឃ មិនអាចគង់លើព្រះសលៀងឡើយ ព្រះសលៀងសម្រាប់តែអង្គព្រះមហាក្សត្រពិតប្រាកដប៉ុនណោះ ស្ដេចមាឃ មានសិទ្ធត្រឹមគង់លើ យានកុង ។

មុននិងចាប់ផ្ដើមច្រត់ព្រះនង្គ័ល ស្ដេចមាឃ និង មេហួរ ចូលទៅក្រាបទូល ព្រះមហាក្សត្រ ដើម្បីឱ្យទ្រង់ធ្វើកិច្ច "ចឺមចិញ្ចើម" បន្ទាប់មក ស្ដេចមាឃ និង មេហួរ ទៅអុចធូបបន់ស្រន់ នៅខាងមុខរោងមណ្ឌលទាំង៥ នៃទេវរូបនីមួយៗ សព្វគ្រប់ប្រការហើយទើបចាប់ផ្ដើមពីធីច្រត់ព្រះនង្គ័ល ព្រាហ្មណ៍រាជគ្រូទាំង៥ សូត្រមន្តចម្រើនឬទ្ធីតេជៈ (១០៨ ប្រការ) ការអញ្ជើញបារមី សូត្រអញ្ជើញបណ្ដើរ ព្រាហ្មណ៍រាជគ្រូយកខ្យងស័ង្កដែលមានទឹកច្រូចលើថ្ម សីវៈលិង្គ បង្ហូរទឹកនោះដាក់នៅក្នុងក្អមប្រាក់ ធ្វើកិច្ចចប់ ក្រមការដឹកគោទាំង ៣នឹម មកច្រត់ព្រះនង្គ័ល ព្រាហ្មណ៍បាគូ យកទឹកមន្តមកប្រស់ព្រំលើក្បាលគោទាំង៣នឹម បន្ទាប់មកទើបចូលដល់កិច្ចច្រត់ព្រះនង្គ័ល ស្ដេចមាឃ និង គោឧសភរាជ សខ្មៅ ច្រត់នៅខាងមុខគេ ជាប្រធាន ក្រុមបាគូ រាជអាមាត្រ អមដង្ហែរ ស្ដេចមាឃ បន្ទាប់មក គោជប់រាជ ពណ៌ប្រផេះនៅកណ្ដាល បន្ទាប់មក គោសព្វរាជ ពណ៌ក្រហម នៅខាងក្រោយ បន្ទាប់មកនៅខាងក្រោយបង្អស់ជា ព្រះមេហួរ ជាអ្នកសាបព្រួសគ្រាប់ស្រូវ ដែលមានភីលៀងផ្សេងៗនៅហែរហម ។ ក្នុងការដង្ហែរក្បួនច្រត់ព្រះនង្គ័លធ្វើឡើងទៅតាមក្បួនទក្ខិណាព័ទ្ធ ពីស្ដាំទៅឆ្វេង ដោយចាប់ផ្ដើមពីទិសខាត្បូង និមិត្តរូបតំណាងឱ្យការឧទ្ទិសផលទានទៅបុព្វបុរស ឬ ឧទ្ទិសព្រលឹងស្រូវទៅកាន់ព្រះមេ ដូចនេះហើយទើបបច្ចុប្បន្នប្រជាកសិករខ្មែរទូទាំងប្រទេសតែងតែសាបព្រួសគ្រាប់ស្រូវពីស្ដាំទៅឆ្វេង ការដង្ហែរបានមួយជុំ ក្រមការត្រូវវាយឃ្មោះមួយលើក រហូតដល់គ្រប់ជំនួនជុំបីលើក ទើបក្រមការ ដោះគោចេញពីនឹម ដោយរក្សាទុកតែគោ ឧសភរាជ សខ្មៅ ឱ្យនៅចាំបរិភោគអាហារ ៧មុខ ដែលក្រមការរៀបចំសម្រាប់ទុកផ្សងប្រផ្នូលជាតិ ។[]

  • យោងតាមក្មេងៗ និង អ្នកមិនដឹងអី លើកឡើងថា ព្រះមេហួរ ចាប់កាន់ស្រូវហៅថា ក្រយាសំពាន់ ពាក្យត្រូវ ក្រយាសម្ព័ន មានន័យថា ស្រូវខ្សាយមួយប្រភេទ ស្រូវអង្ករខ្សាយ ទាក់ទងអីនិង កិច្ចព្រួសស្រូវពូជរបស់ ព្រះមេហួរ ?

ការផ្សងប្រផ្នូលជាតិ

[កែប្រែ]

The national omen

ក្រោយធ្វើកិច្ចច្រត់ព្រះនង្គ័លរួច ក្រមការរាជវាំង រៀបចំធញ្ញអាហារ ៧មុខដាក់នៅលើជើងពាន ដើម្បីត្រៀមឱ្យគោឧសភរាជបរិភោគ បន្ទាប់មកក្រុមអាមាត្រ ដឹកគោឧសភរាជឱ្យទៅបរិភោគធញ្ញអាហារទាំងអស់នោះដោយមិនមានការចាប់បង្ខំឡើយ ពេលដឹកគោទៅដល់ ក្រមការផ្លុំខ្យងស័ង្កបើកកិច្ចពិធី ។

ធញ្ញអាហារ ៧មុខ រួមមាន៖

លេខរៀង គុណសម្បត្តិ ការបកស្រាយប្រផ្នូល
ស្រូវ ទិន្នផលស្រូវបានល្អ ស្បៀងអាហារបរិបូរ
គ្រាប់ពោត ទិន្នផលពោតបានល្អ មានផលិតផលមុខទំនិញគ្រប់ប្រភេទគ្រប់គ្រាន់
គ្រាប់សណ្ដែក ទិន្នផលសណ្ដែកបានល្អ ការកើនឡើងលើវិស័យអចលនទ្រព្យ
គ្រាប់ល្ង ទិន្នផលល្ងបានល្អ មុខទំនិញគ្រប់ប្រភេទស្ថិតក្នុងតម្លៃថេរ
ស្មៅ ទិន្នផលបន្លែរបង្ការផ្សេងៗបានល្អ
ទឹក ទឹកមានបរិមាណគ្រប់គ្រាន់ ល្អប្រសើរ
ស្រា ទិន្នផលផលិតស្រាបានល្អ និង មានគុណភាព
លេខរៀង គុណវិបត្តិ ការបកស្រាយប្រផ្នូល
ស្រូវ ទិន្នផលស្រូវធ្លាក់ចុះ មានកង្វះស្បៀង
គ្រាប់ពោត ទិន្នផលពោតធ្លាក់ចុះ ការធ្លាក់ចុះផលិតផលមុខទំនិញគ្រប់ប្រភេទ
គ្រាប់សណ្ដែក ទិន្នផលសណ្ដែកធ្លាក់ចុះ វិបិត្តអចលនទ្រព្យ
គ្រាប់ល្ង ទិន្នផលល្ងធ្លាក់ចុះ ការឡើងថ្លៃលើមុខទំនិញគ្រប់ប្រភេទ
ស្មៅ ទិន្នផលបន្លែរបង្ការផ្សេងៗធ្លាក់ចុះ ប្រជារាស្ត្រកើតជំងឺច្រើន
ទឹក មានបរិមាណទឹកលើសលប់ កើតមានគ្រោះទឹកជំនន់
ស្រា មនុស្សច្រើនមានទំនាស់និងគ្នាដោយហឹង្សា តាមតំបន់ភូមិ សហគមន៍ កើតមានចោរខ្មួញច្រើន
  • តើការរៀបចំធញ្ញអាហារទាំង ៧មុខ ពីឆ្នាំ 2000 មកដល់ឆ្នាំ 2024 នេះត្រូវតាមលំដាប់លំដោយ ឬ ទេ ? ក្រុមបុរាណាចារ្យ សូមឆ្លើយថា មិនត្រឹមត្រូវទេ ធញ្ញអាហារទាំងអស់ត្រូវរៀបតាមលំដាប់លំដោយ នៃ ដំណាំកសិកម្មរបស់កម្ពុជាគិតជា អតិបរមា របស់ប្រជាកសិករ ។
  • តើគោឧសភរាជ ប្រើពាក្យ "សោយ" ត្រឹមត្រូវ ឬ ទេ ? ក្រុមបុរាណាចារ្យ សូមឆ្លើយថា មិនត្រឹមត្រូវទេ គោជាសត្វ ស្ថិតក្នុងក្រុមពាក្យថ្នាក់ទាប មិនអាចប្រើពាក្យសោយ នៃពាក្យរាជសព្ទថ្នាក់ខ្ពស់ឡើយ ខុសនិងវេយ្យករណ៍ជាតិ គោឧសភរាជ អាចប្រើបានត្រឹមពាក្យ "បរិភោគ" ។

ដូចនេះ

[កែប្រែ]

See also

ឯកសារយោង

[កែប្រែ]
  1. R. Govid (1967) Vacanānukram bāky thmī, Publisher: Paṇṇāgā mutate RN, Original from the University of Michigan p.493
  2. Mary Benton Smith (1968) Southeast Asia Volume 676 of Sunset travel book, Publisher: Lane Books, Original from the University of Michigan p.159
  3. Robert Sears (1852) Pictorial History of China and India Comprising a Description of Those Countries and Their Inhabitants ... from the Earliest Period of Authentic Record, to the Present Time, Publisher: Original from Harvard University p.592
  4. Ian Harris (2008) Cambodian Buddhism History and Practice, Publisher: University of Hawaii Press p.368 ISBN: 9780824861766, 0824861760
  5. Review Publishing Company Limited East Asia (1963) Far Eastern Economic Review, Volume 40, Publisher: Review Publishing Company Limited, 1963 Original from the University of Michigan p.175
  6. William J. Gedney (1947) Prakratidin kambujā, Publisher: Association Sutharot, Original from the University of Michigan p.118
  7. Franklin E. Huffman (1988) Intermediate Cambodian Reader, Publisher: Cornell University, Ithaca p.502 ISBN: 0300015526, 9780300015522, Originally published by Yale University Press, 1972