Jump to content

ព្រះរាជសង្ហារកម្ពុជា

Pp-move-indef
Pp-semi
ពីវិគីភីឌា

ព្រះរាជសង្ហារកម្ពុជា
Royal Coat of Arms of Cambodia

និមិត្តសញ្ញាត្រាជាតិ ឆ្នាំ១៩៥៣
ម្ចាស់ត្រាបញ្ជារ នរោត្តម សីហមុនី
ប្រមុខកំពូល ពន្លឺឆព័ណ្ណរង្សី និង

ព្រះមកុដរាជ្យ

អជ្ញាសឹក សញ្ញាអូម ស្រដៀងលេខ ៩ និង

ព្រះខ័នរាជ្យ

ខែលការពារ គុជសីហ៍ និង រាជសីហ៍
ការជ្រោមជ្រែង បញ្ឈរឆ័ត្ររួតមាស៥ថ្នាក់ ១គូ
ទីតម្កល់ ជើងពានមាស និង និមិត្តសញ្ញា កួរស្លឹក
ឈ្មោះនៃត្រាបញ្ជារ ព្រះចៅ ក្រុង កម្ពុជា
ឥស្សរយស និមិត្តសញ្ញា មេដាយ កិត្តិយស

ព្រះរាជសង្ហារកម្ពុជា (Preah Reach Songhar Kampuchea) (អង់គ្លេស: Royal Coat of Arms of Cambodia) គឺជានិមិត្តសញ្ញាត្រាជាតិនៃ ព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: Royal Seal of Kingdom of Cambodia) ដែលតំណាងឲ្យនិមិត្តសញ្ញាជាតិនៃកម្ពុជា (អង់គ្លេស: Emblem of Cambodia) និងតំណាងឲ្យ រាជានិយមកម្ពុជា (អង់គ្លេស: Monarchy of Cambodia) ដែលមានរចនាដើម នៅឆ្នាំ ១៨៦០ តាំងពីរជ្ជកាល ព្រះបាទ នរោត្តម[] [] ហើយមានឃើញបន្តមកឆ្នាំ ១៩៣៥ ដែលបានយកមកប្រែសម្រួលប្រើប្រាស ក្រោយពេលកម្ពុជាទទួលឯករាជពីប្រទេសបារាំង ឆ្នាំ ១៩៥៣ និងមិនបានប្រើប្រាសនៅពេលដែលកម្ពុជាជួបនិងវិបត្តិសង្គ្រាមផ្ទៃក្នុង ទស្សវតន៍ឆ្នាំ៧០ នោះទេ ។ "ព្រះរាជសង្ហារកម្ពុជា" គឺជានិមិត្តសញ្ញាត្រាជាតិដែលមិនអាចខ្វះបាននៅក្នុងសង្គមពិភពលោកសព្វថ្ងៃវាចាំបាច់ត្រូវកំណត់សម្គាល់ និងកំណត់សម្គាល់ភាពមិនត្រឹមត្រូវនៃអត្តសញ្ញាណអ្វីមួយ មិនចំពោះតែនិមិត្តសញ្ញារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនិមិត្តសញ្ញាពីប្រទេសនិងទឹកដីដែលនៅឆ្ងាយពីផ្ទះក៏ដូចគ្នា។ និមិត្តសញ្ញាត្រាជាតិផ្តល់សិទ្ធិអំណាចដល់អ្នក ដើម្បីកំណត់អត្តសញ្ញាណនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ នៃកិច្ចការរដ្ឋបាលផ្សេងៗ នៅទូទាំងពិភពលោក ។ កូនសៀវភៅត្រាជាតិ ដែលយើងហៅថា លិខិតឆ្លងដែន ឬ ប៉ាសស្ព័រ (អង់គ្លេស: Passport) ដែលណែនាំពេញលេញសម្រាប់សម្គាល់និមិត្តសញ្ញាជាតិមានលក្ខណៈពិសេសនៃនិមិត្តសញ្ញាអន្តរជាតិនិង ជានិមិត្តសញ្ញាវប្បធម៌ដែលមិនធ្លាប់មានពីមុនមកដែលបានចងក្រងនៅក្នុងការងារសង្ខេបនិងងាយស្រួលប្រើប្រាសក្នុងការធ្វើដំណើរឆ្លងប្រទេសទៅណាមកណា វារួមបញ្ចូលទាំងរដ្ឋសមាជិក អង្គការសហប្រជាជាតិ ទាំងអស់និងប្រទេសដែលមិនទាន់ទទួលស្គាល់ពេញលេញជាផ្លូវការណ៍ផងដែរ ។ []

អត្ថន័យ នៃព្រះរាជសង្ហារកម្ពុជា

[កែប្រែ]

ព្រះរាជសង្ហារកម្ពុជា ចែកចេញជា ៩ នៃនិមត្តសញ្ញាអត្ថន័យ ៖

Royal Coat of Arms of Cambodia - French Protectorate of Cambodia Coin 1860
ព្រះរាជសង្ហារកម្ពុជា ឆ្នាំ 1860 រជ្ជកាលព្រះបាទ នរោត្តម
  • ១. ពន្លឺឆព័ណ្ណរង្សី ៖ គឺជាពន្លឺចែងចាំងដែលនៅចុងកំពូលនៃនិមិត្តសញ្ញាត្រាជាតិ ដែលតំណាំងឲ្យភាពត្រចៈត្រចង់ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រៀបបានដូចទៅនិងពន្លឺព្រះសូរិយាដែលបានចែងចាំងស្រោចស្របមកលើ ព្រះមហាក្សត្រនៃកម្ពុជា និងប្រជានុរាស្ត្រ ប្រកបដោយសេចក្ដីសុខ ភាពរីកលូតលាស់ និងភាពរីកចម្រើនរុងរឿង ។[]
  • ២.ព្រះមកុដរាជ្យ ៖ គឺជាព្រះមាលា (មួក) ដែលមានរាង្គជារាងកោណធ្វើពីមាស និងមានដាំគ្រាប់ពេជ្រ និងត្បូងមានតម្លៃ ដែលសន្មត់ថាជាមួកដ៏អស្ចារ្យបង្ហាញពីភាពជាម្ចាស់ដែនដី ដែលតំណាងឲ្យភ្នំព្រះសុម៉ែរុ (អង់គ្លេស : Mount Meru) ដែលជាភ្នំដ៏ពិសិដ្ឋនៃលំនៅឋាន របស់ពួកទេវៈ ឬពួកទេព្ដា និង ត្រូវបានផ្ទេរពីស្តេចមួយទៅស្តេចមួយតាមចំណារតាំងពី សម័យអង្គរ តរៀងមក ។ []
  • ៣.សញ្ញាអូម ដែលមានរាង្គស្រដៀងនិង លេខ៩ ខ្មែរ ៖ គឺជា និមិត្តរូបនិទានកថា តំណាងឱ្យរាងកាយមនុស្សជារូបវ័ន្ត ដែលបង្កើតបានជាព្យាង្ដដពិសដ្ឋ នៃឬសគល់ អក្សរសិល្ប៍មន្តអាគមន៍ខ្មែរ ដូចជា សាក់យ័ន្ត ដែលមានប្រភពមកតាំងពីសម័យចក្រភពខ្មែរ មកម្ល៉េះ ។ []
  • ៤.ព្រះខ័នរាជ្យ ៖ គឺជាដាវដ៏ពិសិដ្ឋ រាប់ជា​គ្រឿង​រាជ្យកុធភ័ណ្ឌ របស់ ព្រះមហាក្សត្រនៃកម្ពុជា សម្រាប់យកមប្រហារជីវិតមន្ត្រីជាន់ខ្ពស់ ក្នុងស្ថាប័ននិតិរដ្ឋ ក្រោមការគ្រប់គ្រង់របស់អង្គព្រះមហាក្សត្រ មិនត្រឹមតែប៉ុនណោះ ព្រះខ័នរាជ្យ ជានិមិត្តរូបតំណាង ឲ្យ ព្រះមហាក្សត្រកម្ពុជា ជាច្បាប់អជ្ញាសឹក នៃតុលាកំពូលដែលមានសិទ្ធ សម្រេចកាត់ទោសជាមុន ទើបវិនិច្ឆ័យជាក្រោយ ។[]
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣

"ដោយសារតែច្បាប់រដ្ឌធម្មនុញ្ញឆ្នាំ១៩៩៣ បានរឹបអូសអំណាចព្រះរាជា ដូចនេះ ព្រះខ័នរាជ្យ ត្រូវចាត់ទុកជានិមិត្តរូបតំណាងឲ្យសុខសន្តិភាព ស្ថេរភាព និង ភាពយុត្តិធម៌" ។ []

  • ៥.គុជសីហ៍ និង រាជសីហ៍ គឺជាសត្វក្នុងព្រេងនិទាន ទេវកថា របស់ព្រហ្មញ្ញសាសនា ដែលជាសត្វមានអំណាច ប្រកបទៅដោយរាជានុភាព ខ្លាំងខ្លា ក្នុងចម្បាំងទេវកថា នៃចម្បាំងពួកទេវតា ឬ ពួកទេវៈ ដែលត្រូវបាន ព្រះមហាក្សត្រនៃកម្ពុជា ជ្រើសរើសពិសេសជា និមិត្តសញ្ញានៃកិច្ចការពារ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ១៩៥៣ ដោយព្រះបាទ នរោត្តម សីហនុ[]
  • ៦.បញ្ឈរឆ័ត្ររួតមាស៥ថ្នាក់ ៖ គឺជាឆត្រតំណាងឲ្យស្ថានសួគ៌ាជាន់ទី ៥ និមន្តរតន៍ (Nirmāṇarati) (निर्माणरति) កិច្ចជាទីតម្កល់ តំណាងអោយទិសដៅមួយនៃទិសដៅទាំងប្រាំពីរនៃការចាប់កំណើតឡើងវិញ របស់ឪពុកម្ដាយ ដែលសម្ដៅលើ ជីដូន ឬ ជីតា ផងដែរ និមិត្តសញ្ញាបញ្ឈរឆត្ររួតមាស៥ថ្នាក់ ជាកានឹករលឹកដឹងគុណព្រះវរៈរាជមាតាបិតា របស់ព្រះមហាក្សត្រ ដែលឈរជាម្លប់ជួយជ្រោមជ្រែងគាំទ្រដល់ អង្គព្រះមហាក្សត្រនៃកម្ពុជា ។ [១០]
  • ៧.ជើងពានមាស និង និមិត្តសញ្ញា កួរស្លឹក ៖
    • «ជើងពានមាស» តំណាងឲ្យព្រះរាជបល្ល័ងព្រះមហាក្សត្រនៃកម្ពុជាក្នុងការសោយរាជ្យសម្បត្តិ និងត្រួតត្រារតនៈសម្បត្តិជាតិ ទាំងអស់ក្នុងដែនដីព្រះរាជាណាចក្រកម្ពុជាទាំងមូល ដូចជា ភ្នំ សមុទ្រ និង រ៉ែធម្មជាតិផ្សេង ។ [១១]
    • «និមិត្តសញ្ញា កួរស្លឹក» ដែលមានរាង្គក្រងជារង្វង់ស្នែងក្របី តំណាងឲ្យ ខឿនសេដ្ឋកិច្ចជាតិ ដែលគាំទ្រដល់អង្គព្រះមហាក្សត្រ ដែលជួយជាគ្រឹះនៃវិស័យកសិកម្ម នៃព្រះរាជាណាចក្រកម្ពុជា ។ [១២]
  • ៨.ព្រះចៅក្រុងកម្ពុជា ៖ ដែលជាពាក្យស្លាកស្ថិតនៅខាងក្រោមនៃត្រារាជ្យ ពាក្យ «ព្រះចៅ» មានន័យស្មើ និងពាក្យ "ម្ចាស់រាជ" ។ ពាក្យ «ក្រុង» មានន័យស្មើ និងពាក្យ "នគរ" ។ ពាក្យ កម្ពុជា មានន័យថា ប្រទេស «កម្ពុជា» ដូចនេះពាក្យ ព្រះចៅ ក្រុង កម្ពុជា មានន័យថា (ម្ចាស់រាជនៃនគរកម្ពុជា) (អង់គ្លេស: Royal Owner of The Kingdom of Cambodia) ដែលតំណាងឲ្យ អធិបតេយ្យភាពជាតិនៃកម្ពុជា ។[១៣]
  • ៩.និមិត្តសញ្ញា មេដាយ កិត្តយស ៖ គឺជានិមិត្តសញ្ញានៃការបំពាក់ឋារន្តនរៈស័ក្ដិ ទទួលស្គាល់តួនាទី ឬ មុខតំំណែង ផ្ដល់ជាកិត្តយស ដល់អង្គព្រះមាក្សត្រនៃកម្ពុជា ក្នុងសេរីភាព និង សេចក្ដីថ្លៃថ្នូរ ដែលទទួលបានពីស្ថាប័នអន្តរជាតិផ្សេងៗ ។

សេចក្ដីពន្យល់ពាក្យ ព្រះសង្ហារ

[កែប្រែ]

ព្រះសង្ហារ (ន.) ត្រាសម្រាប់ស្ដេចសោយរាជ្យ (Royal Seal) ជាត្រាសម្រាប់សំគាល់បាចវចនាប្រទេស ក្រុងជាដើម ឬ ហៅថា ត្រាជាតិ ឬ ត្រាសម្រាប់រាជ្យ ។​

  • ឧទាហរណ៍ទី១ ៖ គេបានប្រថាប់ព្រះសង្ហារលើព្រហស្ថលេខារបស់ព្រះមហាក្សត្រ ។
  • ឧទាហរណ៍ទី២ ៖ ព្រះរាជាបានឱ្យគេប្រថាប់ព្រះសង្ហារ លើសាលិខិតមួយច្បាប់ ។

បាវចនាព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជា

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. R.Govid (1967) Vacanānukram bāky thmī, Publisher: Paṇṇāgā ʺmūṭaerṇ, Original from the University of Michigan p.493
  2. Hubert de Vries (2012) Cambodia Royal Arms, Website: Hubert Herald.nl, Access-date: 2013-08-18
  3. James B. Minahan (2010) The Complete Guide to National Symbols and Emblems (V.2), Publisher: Santa Barbara, Calif Greenwood Press p.977 ISBN: 0313344981
  4. Harriet Winifred Ponder (1938) Cambodian Glory: The Mystery of the Deserted Khmer Cities and Their Vanished Splendour; and a Description of Life in Cambodia Today, Publisher: T.Butterworth, Limited, Original from the University of Michigan p.383
  5. Julio A Jeldres (2003) The Royal House of Cambodia, Publisher: Phnom Penh Monument Books p.102 ISBN: 1075106932
  6. Ian Charles arris (2002) Cambodian Buddhism : history and practice, Publisher: Honolulu, University of Hawai'i Press, © 2005 p.352 ISBN: 9789749575963
  7. Sal Bej (1966) Bidhi pracam tap bir khae, Publisher: Bhnam Ben : Buddhasasana Pandity, Original from Krumjamnamdamniamdamlap khmaer. OCLC Number: 1012856319 p.107
  8. Constitution of Cambodia Archived 2021-06-05 at the វេយប៊ែខ ម៉ាស៊ីន. (1993) Website: www.ccc.gov.kh, Publisher: Constitutional Council of the Kingdom of Cambodia
  9. William J. Gedney (1952) Rẏaṅ Ratanāvaṅs Volume 7[តំណភ្ជាប់ខូច], Publisher: Bhnaṃ beñ : Paṇṇāgār Gim Seṅ, .B.E 2493 (1950), the University of Michigan
  10. Bhnaṃ beñ (1998) Kambujasuriyā: dassanāvattī phsāy qaksarsāstr niṅ qaksarsāstr dūdau Volume 52, Publisher: Buddhasāsnapandity, Original from the University of Wisconsin-Madison
  11. Julio A Jeldres (2003) The Royal House of Cambodia, Publisher: Phnom Penh Monument Books p.102 ISBN: 1075106932
  12. Food and Agriculture Organization of the United Nations (1968) Ceres, Publisher= the University of California.
  13. Julio A Jeldres (2003) The Royal House of Cambodia, Publisher: Phnom Penh Monument Books p.102 ISBN: 1075106932