នរោត្តម សីហមុនី
នរោត្តម សីហមុនី | |
---|---|
![]() | |
ព្រះមហាក្សត្រកម្ពុជា | |
រជ្ជកាល | ១៤ តុលា ២០០៤ – បច្ចុប្បន្ន |
រាជាភិសេក | ២៩ តុលា ២០០៤ |
អង្គមុន | នរោត្តម សីហនុ |
នាយករដ្ឋមន្រ្តី | ហ៊ុន សែន |
ប្រសូត | ភ្នំពេញ, កម្ពុជា | ឧសភា 14, 1953
វង្ស | រាជវង្ស នរោត្តម |
បិតា | នរោត្តម សីហនុ |
មាតា | នរោត្តម មុនីនាថ |
សាសនា | ពុទ្ធសាសនាថេរវាទ |
ព្រះហត្ថលេខា | ![]() |
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ មុនពេលឡើងគ្រងរាជ្យ ព្រះបាទសីហមុនី ល្បីល្បាញដោយស្នាព្រះហស្ថរបស់ទ្រង់ជាឯកអគ្គរាជទូតវប្បធម៌នៅអង្គការយូនេស្កូ(UNESCO) និងជាគ្រូបង្ហាត់របាំបុរាណដ៏ចំណាន។
ព្រះរាជជីវប្រវត្តិ[កែប្រែ]
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះ នរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ។ ព្រះអនុជព្រះអង្គព្រះនាម នរោត្ដម នរិន្ទ្រពង្ស (សោយទិវង្គត)។ ព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន បន្តរាជសម្បត្តិពីព្រះរាជបិតា។

នៅពេលនៃព្រះរាជសូត្រទ្រង់និងព្រះអនុជរបស់ព្រះអង្គ មាតារបស់ទ្រង់ គឺជាពលរដ្ឋខ្មែរដែលមានដើមកំណើតបារាំង-គស និងខ្មែរ ដែលជាព្រះមហេសីមួយអង្គក្នុងចំណោមមហេសីរបស់ព្រះបាទនរោត្តម-សីហនុបន្ទាប់ពីបានក្លាយជាគូនឹងគ្នានឹងនរចាប់តាំងពីថ្ងៃដែលទ្រង់បានជួបគ្នានៅឆ្នាំ១៩៥១ នៅពេលនោះកញ្ញាម៉ូនិច-អ៊ីហ៊្សីដែលមានវ័យក្មេងបានឈ្នះជ័យលាភីលេខមួយក្នុងការប្រកួតបវរកញ្ញាថ្នាក់ជាតិ។[១] ទ្រង់ត្រូវបានផ្ដល់គោរម្យងារជាអ្នកម្នាង និងព្រះនាម "មុនីនាថ"នៅក្នុងពេលរៀបអភិសេករបស់ទ្រង់ជាមួយព្រះបាទនរោត្តម-សីហនុនៅឆ្នាំ១៩៥២។ បន្ថែមទៀត ម្ចាស់ក្សត្រីមុនីនាថគឺជាព្រះនត្តាក្សត្រីចុងនៃព្រះអង្គម្ចាស់នរោត្តម-ដួងចក្រចុងក្រោយ និង ជាកូនស្រីនៃលោកស្រីប៉ុម-ពាង និង ជាកូនប្ដីទីពីររបស់គាត់គឺលោកហ្សង់-ផ្វ្រង់ស្វ័រ-អ៊ីហ៊្សី ធនាគារិកសញ្ជាតិបារាំង-អ៊ីតាលី។[២]
សម្តេចព្រះនរោត្តម សីហមុនីមានព្រះរៀមនិងព្រះអនុជម្តាយទីទៃសរុបចំនួន១៣អង្គ។ ព្រះអង្គមានព្រះអនុជបង្កើតតែមួយអង្គគត់គឺសម្តេចនរោត្តម និន្ទ្រពង្ស(១៩៥៤-២០០៣)។
អំឡុងរដ្ឋប្រហារឆ្នាំ១៩៧០ដោយលោកសេនាប្រមុខលន់ នល់(Lon Nol) ព្រះអង្គស្តេចគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុងប្រាគ និងបានចាប់ផ្តើមការសិក្សាទាក់ទងនឹងវិស័យភាពយន្តនៅប្រទេសកូរ៉េខាងជើង។ នៅក្នុងឆ្នាំ១៩៧៧ ព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញ។ ភ្លាមៗនោះខ្មែរក្រហមដែលកំពុងកាន់អំណាចបានប្រឆាំងនឹងរាជានិយម និងបានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជវង្សានុវង្សដទៃទៀតរហូតដល់ឆ្នាំ១៩៧៩ក្រោមការអន្តរាគមន៍ពីសំណាក់ប្រទេស ខណៈប្រទេសកម្ពុជាត្រូវបានប្រទេសវៀតណាមវាយរំដោះផងនោះ។ នៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីសដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និងបានទទួលព្រះតួនាទីជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត២០ឆ្នាំ ប៉ុន្តែព្រះអង្គបានយាងទៅទីក្រុងប្រាគជារឿយៗជាទីដែលព្រះអង្គបានចំណាយពេលយ៉ាងច្រើនក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ដែលមានព្រះសមត្ថភាពមានព្រះសុវណ្ណីជាភាសាឆេក។
នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការយូនេស្កូដែលមានទីស្នាក់ការនៅទីក្រុងប៉ារីសប្រទេសបារាំង ជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។ ព្រះអង្គធ្លាប់បានបដិសេធចំពោះការតែងតាំងព្រះអង្គជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង។ [៣]
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសរើសដោយសមាជិកទាំង៩អង្គនាក់នៃក្រុមប្រឹក្សារាជសម្បតិ្ត ជាផ្នែកមួយនៃដំណើរការយ៉ាងឆាប់រហ័ស និងសមស្រប ក្រោយពីដំណឹងដ៏គួរអោយភ្ញាក់ផ្អើលនៃការដាក់រាជ្យនៃសម្តេចព្រះ នរោត្តម សីហនុ កាលពីមួយសប្តាហ៍មុន។ ការជ្រើសរើសនេះគឺស្របតាមការយល់ព្រមពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានរដ្ឋសភាដែលជាព្រះរៀមម្តាយទីទៃនៃព្រះមហាក្សត្រថ្មី ដែលបុគ្គលទាំងពីរសុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រ ២៩ ខែតុលា ឆ្នាំ២០០៤ [៤]
ការសិក្សា[កែប្រែ]
សាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេស និងរុស្សីបានយ៉ាងប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាហ្ក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧។ នៅឆ្នាំ១៩៨១ ព្រះអង្គបានផ្លាស់ទៅប្រទេសបារាំង ដើម្បីបង្រៀនរបាំបាឡេ ហើយបន្ទាប់មកព្រះអង្គធ្វើជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងអស់រយៈពេលជាង២០ឆ្នាំ។
ព្រះរាជគោរម្យងារ[កែប្រែ]
មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះអង្គមានគោរម្យងារជា "ស្ដេចក្រុមឃុន" ដែលព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ព្រះរាជទាន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានតំឡើងជា "សម្ដេចព្រះបរមនាថ" នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។
ព្រះរាជាភិសេក[កែប្រែ]
បន្ទាប់ពីព្រះបិតាទ្រង់ សម្ដេចព្រះនរោត្តម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តរាជ្យពីព្រះបិតា។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។
ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖
"ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី"
ប្រែសេចក្ដីថា៖
"អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ។"
ព្រះនាមរបស់ព្រះអង្គ គឺបានមកពីការផ្សំគ្នារវាង ព្រះនាមរបស់ព្រះមាតាបិតាព្រះអង្គគឺ សីហ (សីហនុ) និង មុនី (មុនីនាថ)។
គ្រឿងឥស្សរិយយស[កែប្រែ]
- ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
- ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
- មន្ត្រីធំនៃកងពលកិត្តិយស នៃសាធារណរដ្ឋបារាំង
- មេដាយប្រាក់នៃក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង
ភាសា[កែប្រែ]
ក្រៅពីភាសាខ្មែរ ព្រះករុណាស្តេចទ្រង់អាចប្រើប្រាស់ភាសាឆេក ភាសាបារាំង និងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។
ឯកសារយោង[កែប្រែ]
- ↑ "The First Lady of the Kingdom"; The Royal House of Cambodia by Julio A. Jeldres, 2003 ISBN 974-90881-0-8
- ↑ King's biography Archived from the original on 2008-04-27
- ↑ The Weekend Australian, 16–17 October 2004
- ↑ In Pictures: King Sihamoni's coronation. BBC News (2004-10-29)Retrieved on 2012-06-11
មុនដោយ ព្រះបាទសម្ដេចនរោត្តម សីហនុ. |
សម្ដេចព្រះមហាក្សត្នៃរកម្វុជទេឝ | តដោយ យកតំណែងឥឡូវនេះ. |