Jump to content

រឿងពៅឈូកស

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ភាពយន្ត រឿងពៅឈូកស)

រឿង ពៅឈូកស គឺជាភាពយន្តខ្មែរដែលបានដឹកនាំដោយលោក ទា លឹមគុណ ផលិតនៅក្នុងឆ្នាំ១៩៦៦ មានការចូលរួមសម្ដែងដោយ ឌី សាវេត ជា យុទ្ធថន ម៉ង់ ដូលីន ម៉ែ មុឺន។ រឿងនេះត្រូវបាននិពន្ធដោយ ទា លឹមកង ដែលភាពយន្តមួយក្នុងចំណោមភាពយន្តខ្មែរផ្សេងទៀតដែលអាចជួយសង្គ្រោះ រួចផុតពីការបាត់បង់ក្នុងរបបខ្មែរក្រហម

ឯកសារ:Pov Chhouksor.jpg
ភាពយន្តពៅឈូកស

ដំណើររឿង

[កែប្រែ]

ដោយនិយាយអំពីបុរសម្នាក់ឈ្មោះសង្វារកំសត់ទុរគតម្នាក់ រស់នៅដោយជួលដីសេដ្ឋីធ្វើចំការដោយគាត់ជំពាក់បំណុលសេដ្ឋីច្រើនណាស់ព្រោះដំណាំមិនបានផល ដោយគាត់ត្រូវសងបំណុលរបស់ឪពុករបស់គាត់ទៀតផង និយាយអំពីបុត្រីទាំងបួនរបស់ព្រះឥន្ទ នៅពេលព្រះឥន្ទ្រាធិរាជមានភារកិច្ចចាកចេញពីវិមានចំនួន៧ថ្ងៃក៏ឆ្លៀតឱកាសចាកចេញពីឋានសួគ៌មកលេងកម្សាន្តនៅឋានមនុស្សលោក នាងពៅឈូកសដែលជាទេពធីតាពៅបានធ្វើឲ្យផ្លែត្រសក់របស់នាយសង្វារមួយផ្លែជ្រុះចេញពីទង កម្មនេះធ្វើឱ្យពៅឈូកសត្រូវបម្រើនាយសង្វារអស់រយៈពេល ៧ឆ្នាំ។ នៅពេលដែលនាងត្រូវអស់យុទ្ធសិល្ប៍ ម្ចាស់បងរបស់នាងបានប្រគល់កែវមុន្នីមួយទុកសម្រាប់ការពារខ្លួននិងផ្ដាំកន្និដ្ឋាថាឱ្យឆាប់វិលមកឋានសួគ៌វិញ ។ នៅពេលដែលនាងរស់នៅជាមួយបុរសសង្វារនោះតែងតែមាននូវសុភមង្គលជាមួយគ្នា ក៏ប៉ុន្តែសេចក្តីសុខសុភមង្គលរបស់អ្នកទាំងពីរ គឺតែងតែមានឧបសគ្គជាច្រើន មានសេចក្តីច្រណែនឈ្នានីសធ្វើបាបពៅឈូកសពីប្រពន្ធសេដ្ឋីទាំងបួន និងរង់ចាំប្តីទៅកាប់អុសក្នុងព្រៃជ្រៅដោយដោះបំណុលពីសេដ្ឋី ដែលជាល្បិចរបស់សេដ្ឋីក្នុងយកនាងពៅឈូកស ។ ប្រពន្ធរបស់សេដ្ឋីទាំងបួនបានក្លាយទៅជា ពស់ និង ឈ្លូស ដោយសារតែកម្មពៀរធ្វើបានពៅឈូកស។ ទីបំផុតនាយសង្វារបានវិលត្រឡប់មកផ្ទះវិញព្រមទាំងជំងឺនិងអាចដោះបំណុលរបស់សេដ្ឋីបាន យប់មួយព្រះឥន្ទ្រាធិរាជបានត្រឡប់មកវិញនិងបានយល់ពីដំណើររឿងសព្វគ្រប់ ក៏ចាប់បង្ខំពៅឈូកសឱ្យត្រឡប់ទៅឋានសួគ៌វិញ នាយសង្វារបានឃើញសភាពបែបនេះក៏ទទូចអង្វរដល់ព្រះឥន្ទ្រាធិរាជឱ្យដោះលែងពៅឈូកសតែត្រូវបានព្រះឥន្ទ្រាធិរាជបដិសេធ ដោយមិនអាចតតាំងនឹងព្រះឥន្ទ្រាធិរាជបាននាយសង្វារក៏បានបោកក្បាលនិងឈើស្លាប់ ឃើញប្ដីស្លាប់ពៅឈូកសក៏សុខចិត្តស្លាប់ទៅតាមប្ដីដែរ ដោយលោតទម្លាក់ខ្លួនក្នុងបឹងក្លាយទៅជាឈូកសមួយ កាលចំណេរក្រោយទៅអ្នកក្លាយទៅជាមនុស្សរស់នៅដោយសុខសាន្តត្រាណទៅ។

តារាសម្តែង

[កែប្រែ]

បទចម្រៀង

[កែប្រែ]

• បទនាវាជីវិត ច្រៀងដោយ ស៊ិន ស៊ីសាមុត

• គេងទៅគេងទៅ ច្រៀងដោយ រស់ សេរីសុទ្ធា

• គេងទៅគេងទៅ ច្រៀងដោយ ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា

ឯកសារយោង

[កែប្រែ]