Jump to content

ជា យុទ្ធថន

ពីវិគីភីឌា
ជា​ យុទ្ធ​ថន​
ឯកសារ:Chea Yuthorn.jpg
ឈ្មោះ​ពេញជា​ យុទ្ធ​ថន​
ថ្ងៃ​ខែ​ឆ្នាំ​កំណើត​​ ​១៩៣៥
ទី​កន្លែង​កំណើតជ្រោយចង្វា ក្រុងភ្នំពេញ
បិតា​នាមជា ថោង​
មាតា​នាមស ងួន
ភរិយាវណ្ណ ភូមី,សោម​ វណ្ណ​សូ​ដានី​
បង​ប្អូនបង្កើតជា យុទ្ធ​ធន​,​ជា​ ​យុទ្ធថន​,ជា​ យុទ្ធ​អេង​
ការ​ងារតារា​ភាពយន្ត

លោក​ជា​ យុទ្ធ​ថន​​ជា​អតីត​តារា​ភាព​យន្តជើង​ចាស់​​ដ៏ល្បី​ល្បាញមួយ​រូប​​​​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៦០​និង​ដើម​ទសវត្សរ៍​ទី​៧០​។ ​

ជីវប្រវត្តិ

[កែប្រែ]

លោក​ជា យុទ្ធថតកើត​ក្នុងឆ្នាំ១៩៣៥នៅ​តំបន់​ជ្រោយ​ចង្វារ ​ ត្រើយ​ម្ខាង​ភ្នំពេញ​។ ឪពុក​ឈ្មោះ​ជា​ ថោង​ ជា​គ្រូ​ពេទ្យ​ ម្តាយ​ឈ្មោះ​ស​ ងួន​ ជា​មេ​ផ្ទះ។ លោក​ជាកូនទី២​ ក្នុងចំណោមបងប្អូនប្រុស​៣នាក់គឺ៖ ជា​ យុទ្ធធន, ជា​ យុទ្ធថន,និង​ ជា យុទ្ធអេង​។

​បង​ប្អូន​បង្កើត​ទាំង​៣នាក់របស់​លោក​បាន​ស្លាប់​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ ។​​ មុន​ចូល​ប្រឡូក​វិស័យ​ភាពយន្ត លោក​ធ្លាប់​ធ្វើ​ជា​ពេទ្យ​បឋម​ម្នាក់​បំរើ​ការ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​​​ ហើយ​ក្រោយ​មក​លោក​ធ្វើ​ការ​ជា​អ្នក​យាម​ទូត​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ស្រុក​ខ្មែរ​។លោកមាន​ភរិយាទីមួយគឺ​អ្នក​ស្រី​វណ្ណ ភូមី ​និង​ភរិយា​ទីពីរ​ជាតារា​សម្ដែង​រួម​ជំនាន់​គឺ​អ្នក​ស្រី​សោម វណ្ណសូដានី ។​ លោក​ជា​ យុទ្ធ​ថន​​បាន​លា​ចាក​លោក​នៅ​ក្នុង​របប​វាល​ពិឃាតក្នុង​ឆ្នាំ​១៩៧៦​​នៅ​ឯទឹក​ដី​ខេត្ត​​បាត់​ដំ​បង​

ឯកសារ:Puos Keng Korng.png
រឿង ពស់កេងកង
ឯកសារ:Chea Yuthorn and Aranya Namvong.jpg
ជា យុទ្ធថន និង អារ៉ាន់យ៉ាណាំវង្ស
ឯកសារ:Pichey Vongsa.jpg
រឿង​ពិជ័យវង្សា
ឯកសារ:Chea Yuthorn family.jpg
ឯកសារ:Preahtinvong.jpg
រឿងព្រះធិនវង្ស
ឯកសារ:Prot Pruos Avey.jpg
រឿងព្រាត់ព្រោះអ្វី
ឯកសារ:Nak Brodal 13 Srok.jpg
រឿងអ្នកប្រដាល់១៣ស្រុក

ជីវិតសិល្បៈ​ និង​ ស្នាដៃ

[កែប្រែ]

លោកបានចាប់​អាជីព​ជា​តារា​ភាពយន្ត​ដំបូង​នៅ​ឆ្នាំ​១៩៦២​ ដោយសារ​លោក​ប៊ីវ ឆៃលាងផលិតករ​ភាព​យន្តចាងហ្វាង​ផលិតកម្មឥន្រ្ទទេវី​ភាពយន្ត ​​ជំនាន់​នោះ​បាន​ឃើញ​រូប​សម្បត្តិ​ដ៏​ស្រស់​សង្ហា​ប្រកប​ដោយ​សាច់​ដុំ​មាំ​មួន​ក៏​ហៅ​លោក​ឱ្យ​ថត​រឿងជីវិត​ក្មេង​កំព្រា។ ចាប់​តាំង​ពី​ពេល​នោះ​មករហូត​ដល់​ឆ្នាំ​១៩៧៥​​ លោក​បាន​សម្ដែង​ស្ទើរ​គ្រប់​ផលិតកម្ម​ដូច​ជា ផលិតកម្មតារា​រ័ត្ន​ភាពយន្ដ របស់លោកទា​ លឹម​គុណ​, ផលិតកម្មបក្សីឋានសួគ៌ភាពយន្ដ របស់លោកអ៊ី វ៉ុងហែម, ផលិតកម្មកង​ពេជ្រ​ភាពយន្ដ របស់លោកឈា នុក​, ផលិតកម្មសុវណ្ណ​គិរី​ភាពយន្ដ របស់លោកហ៊ុយ​​ គឹង​, ផលិតកម្មព្រះ​ខ័ន​ពេជ្រ​ភាពយន្ដ របស់លោកលី​ វ៉ា​​,ផលិតកម្មហេមពាន្តភាពយន្ត របស់​លោកលី យូស្រ៊ាង,ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោក សារ៉ាវុធ,ផលិតកម្មច័ន្ទណារី​ភាពយន្ត របស់អ្នក​ស្រី​ចាន់​ ណារី​​​,ផលិតកម្មឈួន​​ឆៃ​ភាពយន្ត របស់លោកឈួន​ ឆៃ​,ផលិតកម្មអប្សរាភាពយន្ត របស់លោកលី សុងហេង​ ជាដើម ។ តួ​ឯក​ស្រី​​ដែល​លោក​ធ្លាប់​សម្ដែង​ជាមួយ​គឺអ្នក​ស្រី​​ទិត្យ វិជ្ជរ៉ាដានី,​សោម វណ្ណសូដានី,​​ឌី សាវ៉េត,​ពៅ​ ទេវី​​,​ផ្កា​ រ៉ូ​ហ្សែត​​,​កែវ​ មន្ថា​​,​សាក់​​ ស៊ី​ស្បោង​​,​គឹម​ ណូ​វ៉ា​​។​ ​លោក​បាន​ចូល​រួម​សម្ដែងភាពយន្ត​បាន​៨៣រឿង​ ជាអាទិ៍​​រួម​មាន៖

  1. រឿងជីវិត​ក្មេង​កំព្រា​​​​​​​​ (១៩៦២)
  2. រឿងផែនដី​ដែលខ្ញុំ​ស្រឡាញ់​ ​(១៩៦២)
  3. រឿងអ្នកក្លាហាន៧រូប​ (១៩៦៣)
  4. រឿងរសាត់​តាម​ខ្យល់​​ ​(១៩៦៣)
  5. រឿងសក្ការបុប្ផា​ ​​​​​​(១៩៦៣)
  6. រឿងវាសនាបុប្ផាភួងថ្មី (១៩៦៣)
  7. រឿងពូជមួយត្រួយពីរ (១៩៦៤)
  8. រឿងកង​កម្ម​កង​កែវ​ (១៩៦៤)
  9. រឿងកាលណា​ផ្កា​រីក​ (១៩៦៥)
  10. រឿងនាងការ៉ាកេត (១៩៦៥)
  11. រឿងឆន្ន​មឿង​ (១៩៦៥)
  12. រឿងក្អែកព្រាត់បង្គង (១៩៦៦)
  13. រឿងម៉ាក់ភូយុងកែវ (១៩៦៦)
  14. រឿងស្រមោលអតីតកាល (១៩៦៦)
  15. រឿងលោហិតវាសនា (១៩៦៧)
  16. រឿងអ្នកតាឃ្លាំងមឿង (១៩៦៧)
  17. រឿងពៅ​ឈូកស ទស្សនា​​ (​១៩៦៧)
  18. រឿងព្រះធិនវង្ស ​​ទស្សនា ​ (១៩៦៧)
  19. រឿងពិជ័យវង្សា​ ​​​(១៩៦៧)
  20. រឿងសុវណ្ណហង្ស (ថតលើកទី២ ) (១៩៦៧)
  21. រឿងស័ង្ខសិល្ប៍ជ័យ (១៩៦៨)
  22. រឿងសម្លេងខ្លែងឯក​ ​​​(១៩៦៨)
  23. រឿងព្រះអផៃមុនីស៊ីសុវណ្ណ (១៩៦៨)
  24. រឿងជ័យ​ទត្ត​ ​​​(១៩៦៨​)
  25. រឿងវិប្បដិសារី (១៩៦៨)
  26. រឿងច្រឡំសង្សារស្រវ៉ាខុសគូ (១៩៦៩)
  27. រឿងនាងនាគត្រាច់ចរ (១៩៦៩)
  28. រឿងនរកលោកីយ៍ (១៩៦៩)
  29. រឿងឥន្រ្ទបុត្រ​ (១៩៦៩)
  30. រឿងក្រឡាហោមគង់ (១៩៧០)
  31. រឿងពស់​កេង​កង ទស្សនា ​ (១៩៧០)
  32. រឿងស្រីគ្រប់លក្ខណ៍ (១៩៧០)
  33. រឿងស្រីគ្រប់លក្ខណ៍​​​ (ថតលើកទី២) (១៩៧០)
  34. រឿងបុត្រាព្រះអាទិត្យ​សង​ឈាម​ម្ដាយ​ (១៩៧០)
  35. រឿងប្ញទ្ធិវង្ស​ (១៩៧០)
  36. រឿងជីវិត​ផ្សង​ព្រេង​ (១៩៧០)
  37. រឿងនាង​អម្ពរ​ពេជ្រ​ ​​(១៩៧០​)
  38. រឿងអក្ខរ៉េត​មយូរ៉ា​ (១៩៧០)
  39. រឿងអ្នកកាត់សក់ដៃឯក​ ទស្សនា (១៩៧១)
  40. រឿងថ្មរាំ (១៩៧១)
  41. រឿងកណ្ដឹងសាមពាន់​ (១៩៧១)
  42. រឿងសុរិយា​ល្ងាច​ថ្ងៃ​ (១៩៧១)
  43. ​ រឿងបំណុលឈាមឳពុក ​ទស្សនា ​១៩៧១
  44. រឿងដំរីចុះប្រេង (១៩៧១)
  45. រឿងពស់កេងកងភាគ២​ ​​​(១៩៧២)
  46. រឿងអណ្ដើក​ស៊ី​ត្រកួន​ (១៩៧២)
  47. រឿងជ្រលង​សេក​មាស​ ​​(១៩៧២)
  48. រឿងនាង​ផាត់​ជាយ​ ​(១៩៧២)
  49. រឿងអាឡេវអាវែក​ (១៩៧២)
  50. រឿងទុកស្នេហ៍ជូនបង​ (១៩៧២)
  51. រឿងព្រាត់ព្រោះអ្វី (១៩៧២)
  52. រឿងវង្វេងព្រោះស្នេហ៍ (១៩៧២)
  53. រឿងអាឡេវអាវែកនិងគ្រូឥឦ​ (១៩៧៣)
  54. រឿងចំណារព្រហ្មលិខិត (១៩៧៣)
  55. រឿងតេជោដំឌិន (១៩៧៣)
  56. រឿងខ្លែង​សខ្លែង​ខ្មៅ​ (១៩៧៣)
  57. រឿងខ្លឹមច័ន្ទក្រឹស្នា ​(១៩៧៣)
  58. រឿងក្រមុំយំយប់ (១៩៧៣)
  59. រឿងភីសាវង់អូនអើយ (១៩៧៣)
  60. រឿងផ្គរលាន់ដើមឆ្នាំ (១៩៧៣)
  61. រឿងពស់វែកស្រង៉ែ (១៩៧៣)
  62. រឿងព្យុះជីវិត (១៩៧៣)
  63. រឿងសំនៀងស្នេហ៍កម្ម (១៩៧៣)
  64. រឿងស្នាមស្នេហ៍ព្រៃគប់ (១៩៧៣)
  65. រឿងស្នេហ៍មកពីណា (១៩៧៣)
  66. រឿងប្រម៉ាត់​ប្រម៉ង់​ (១៩៧៤)
  67. រឿងរាហ៊ូ​ចាប់​ច័ន្ទ​ (១៩៧៤)
  68. រឿងក្រពើ​លោក​នេន ទស្សនា (​​១៩៧៤)
  69. រឿងឆ្នាំអូន១៦ ​ទស្សនា (១៩៧៤)​
  70. រឿងនាង​មហោរី​ (១៩៧៤​)
  71. រឿងអង្គុលីមារ​ (១៩៧៤០
  72. រឿងបុប្ផាកម្ពុជាក្រោម (១៩៧៤)
  73. រឿងនាង​បដាចារ​(ថតលើកទី២) (១៩៧៤)
  74. រឿងចម្រៀងឥតព្រាងទុក (១៩៧៤)
  75. រឿងជំនោរខែប្រាំង (១៩៧៤)
  76. រឿងក្រមុំស្រស់កម្លោះចោម (១៩៧៤)
  77. រឿងផ្កាត្របែកព្រៃ ទស្សនា (១៩៧៤)
  78. រឿងរន្ទះខែប្រាំង (១៩៧៥)
  79. រឿងថ្ងៃលិចអូនស្រណោះ (១៩៧៥)
  80. រឿងជំនោរ​បឹង​ស្នោ​ ​​(មិនទាន់បញ្ចាំង) ​
  81. រឿងកំហែង​ឈើ​ទាល​ ​​​​​​​(មិនទាន់បញ្ចាំង) ​​​
  82. រឿងមច្ឆាស្ទឹងខៀវ (មិនទាន់បញ្ចាំង)
  83. រឿងអ្នកប្រដាល់១៣ស្រុក ​​​​​​​​​​​​​​​(មិនទាន់បញ្ចាំង)


ឯកសារយោង

[កែប្រែ]
  1. ទស្សនាវដ្តីប្រជាប្រិយ
  2. Golden Age of Khmer Cinema