ភាសាបាលីសំស្ក្រឹត

ពីវិគីភីឌា

ការសម្គាល់ពាក្យកម្ចីពីបាលីសំស្ក្រឹត[កែប្រែ]

នៅក្នុងភាសាខ្មែរ គេអាចសម្គាល់ពាក្យកម្ចីពីបាលីសំស្ក្រឹតបានតាមបែបបទខាងក្រោម៖

ឧទាហរណ៍៖ គមនាគមន៍ ពិសោធន៍ ព្រឹត្តិការណ៍ សម័យ សព៌ាង្គកាយ ទុយ៌ស គភ៌ ... ។

  • ពាក្យអានមិនប្រើបន្តក់។

ឧទាហរណ៍៖ ជន ធន ... ។

  • ពាក្យមិនប្រើសញ្ញាលេខទោ

ឧទាហរណ៍៖ នានា ... ។

  • ពាក្យប្រកបនឹងព្យញ្ជនៈ ទ ណ គ ឌ ព ធ

ឧទាហរណ៍៖ ប្រមាទ ប្រមាណ នាគ ភាគ គ្រុឌ ទ្រុឌ ភាព អាពាធ... ។

  • ពាក្យប្រកបនឹងព្យញ្ជនៈត្រួតជើង បូកស្រៈ។

ឧទាហរណ៍៖ សម្បត្តិ ប្រតិបត្តិ ... ។

  • ពាក្យប្រកបនឹងព្យញ្ជនៈ បូកស្រៈ។

ឧទាហរណ៍៖ ជាតិ មាតុ ហេតុ ... ។

  • ពាក្យប្រកបនឹងព្យញ្ជនៈត្រួតជើង។

ឧទាហរណ៍៖ មិត្ត បរិសុទ្ធ អង្គ ចន្ទ កម្ម បក្ស ... ។

តោងចាំថា '''ត្រួតជើងខ្លួនឯងបាលី ត្រួតជើងអ្នកដទៃសំស្ក្រឹត'''

ឧទាហរណ៍៖

  • ពាក្យមិត្តជាបាលី ឯពាក្យមិត្រជាសំស្ក្រឹត