ភូមិកំពង់ភ្លុក
ភូមិកំពង់ភ្លុក ជាភូមិមួយដែលសិ្ថតនៅតំបន់លិចទឹកទន្លេសាប នាខេត្តសៀមរាប។ កំពង់ភ្លុក រួមឡើងដោយភូមិចំនួន បី ចូលគ្នាស្ថិតក្នុង បឹងទន្លេសាប ដែលមានចំងាយប៉ុន្មានប្រហែល ៣០ គម ពីខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលហ៊ុមព័ទ្ធដោយដើមកោងកាងលិចទឹក ដែលដើមកោងកាងទាំងនោះ គឺជាជម្រកសត្វព្រៃច្រើនប្រភេទ។
ដោយមើលឃើញពីសក្តានុពលលើវិស័យទេសចរណ៍នៅក្នុងឃុំកំពង់ភ្លុក នៅឆ្នាំ២០១៣ លោកមេឃុំកំពង់ភ្លុក និងគណៈកម្មការសហគមន៍នេសាទ បានសហការជាមួយសមាជិករបស់ខ្លួន បង្កើតជាសមាគមសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ។
ក្នុងបឹងទន្លេសាបសំបូរដោយបក្សីទឹកច្រើនជាង ១០០ ប្រភេទ និង មានត្រីចំនួនច្រើនជាង ២០០ ប្រភេទ រួមទាំងក្រពើ អណ្ដើក ស្វា ភេ ទៀតផង។ នៅខែវស្សាផ្ទៃទឹកបឹងទន្លេសាបមានទំហំដល់ទៅ ១២ ០០០ គីឡូម៉ែត្រក្រឡា តែនៅខែប្រាំងវិញមានទំហំត្រឹមតែ ២៥០០ គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។ នៅរដូវប្រាំងផ្ទះរបស់ពួកគេនៅលើគោក ដូច្នេះហើយពួកគេត្រូវតែធ្វើផ្ទះបណ្ដោះអាសន្នតាមទឹកដែលស្រកទៅនោះ តែនៅខែវស្សានៅពេលទឹកឡើងពួកគេប្ដូរទីលំនៅមករស់នៅផ្ទះពួកគេវិញ ព្រោះទឹកបឹងបានឡើង មកដល់ និង លិចដល់ភូមិរបស់ពួកគេ។
អំពីទីតាំងភូមិសាស្រ្ត
[កែប្រែ]សហគមន៍កំពង់ភ្លុក ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាបហើយមានព្រំប្រទល់ជាប់៖
- ខាងជើង៖ ជាប់នឹងឃុំមានជ័យ
- ខាងត្បូង៖ ជាប់នឹងបឹងទន្លេសាប
- ខាងកើត៖ ជាប់នឹងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម
- ខាងលិច៖ ជាប់នឹងឃុំកណ្តែក និងសង្កាត់ចុងឃ្លៀស ក្រុងសៀមរាប ។
ឃុំកំពង់ភ្លុកមានផ្ទៃដីសរុប ២៤៨០០ហិចតា និងមានភូមិចំនួន ០៣ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ។ ហើយមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងចម្ងាយពីស្រុកប្រាសាទបាគងប្រមាណ១៤គីឡូម៉ែត្រ ។ ភ្ញៀវទេសចដែលមកកម្សាន្តអាចធ្វើដំណើរតាមរថយន្ដ រម៉ក ឬម៉ូតូដោយប្រើរយៈពេល៥០នាទីពីទីរួមខេត្តមកដល់ចំណតទូក និងប្រើពេលប្រហែល ២០នាទី ទើបដល់សហគមន៍កំពង់ភ្លុក ។
ស្ថានភាពប្រជាជន
[កែប្រែ]នៅក្នុងឃុំកំពង់ភ្លុកមានភូមិចំនួន ៣ ភូមិគឺ ភូមិត្នោតកំបុត ដីក្រហម គោកក្តុល យោងតាមស្ថិតិប្រជាពលរដ្ឋក្នុងឆ្នាំ២០២០ នៅក្នុងឃុំកំពង់ភ្លុក មានគ្រួសារចំនួន ៩៩៧ គ្រួសារ ប្រជាពលរដ្ឋសរុបមានចំនួន ៣៨០៥ នាក់ (ស្រី ១៩២១ នាក់) ហើយប្រជាជននៅតំបន់ជាជនជាតិខ្មែរសុទ្ធ។ ប្រជាជន៩៨ភាគរយជាអ្នកនេសាទត្រីនិង ភាគតូចជាម្ចាស់កសិដា្ឋនចិញ្ចឹមត្រីឬក្រពើ និងភាគតូចផ្សេងទៀតលក់ដូរលក្ខណៈតូចតាច។ ការធ្វើដំណើររបស់អ្នកភូមិនៅទីនោះគឺប្រព្រត្តិបានកោយការប្រើទូក និងកាណូតតូចៗ។ ចំណែកឯការសាងផ្ទះវិញ អ្នកស្រុកនេះបានសាងសងផ្ទះអណ្តែតទឹកឬ ផ្ទះដែលខ្ពស់ ខ្លះខ្ពស់រហូតដល់១២ម ដើម្បីការពារលិចទឹកនៅរដូវវស្សា។ ផ្ទះនោះទៀតសោតមានសរសរច្រើនហើយខ្វាត់ខ្វែងប្រទាក់គ្នា ការសង់បែបនវដើម្បីការពារការបោកពីខ្យល់ព្យុះខ្លាំងដែលភាគច្រើនកើតមាននៅរដូវភ្លៀង។
និយាយពីកូនក្មេងពួកគេមានសាលារៀន នៅទីនោះសា្រប់ដែលសាលានោះមានលក្ខពះដូចជាទូកធំម្យ៉ាងដែលសង់សំរាប់សិស្សានុសិស្សបឋមសិស្សា និងមានដល់អនុវិទ្យាល័យផង។ ក្មេងៗចាប់ផ្តើមចេះហែលទឹកនៅអាយុប្រហែល៣ឆ្នាំឡើងទៅ ព្រោះពួកគេរស់ជាមួយនិងទឹកស្រាប់ រហូតដល់អាយុ៧ឆ្នាំពួកគេមានជំនាញខាងហែលទឹកយ៉ាងស្ទាត់ជំនាញ។
ចំពោះការរស់នៅជាសង្គមវិញ អ្នកស្រុកកំពង់ភ្លុកមានការប្រាស្រ័យទាក់ទងជាយួយនិង អ្នកនៅដីគោគជាហូរហែរដោយការជួញដូរត្រីស្រស់ឬត្រីងៀតជាមួយម៉ូវដើម្បីយកទៅលក់បន្តនៅទីផ្សារឯទៀតនៅសៀមរាប។
ជីវិតអ្នកនេសាទត្រីនៅកំពង់ភ្លុក
[កែប្រែ]ការងារដូចជាអ្នកមានអាជីពផ្សេងៗដែរ តែខុសគ្នាត្រង់ថា អ្នកនៅកំពង់ភ្លុកធ្វើការនៅលើទឹកជារៀងរាល់ថ្ងៃ ហើយជីវិតមានការមមារញឹកណាស់ដែរ។ ជីវិតជាអ្នកនេសាទត្រី វាមានលក្ខណៈល្អត្រង់ថា ត្រីនៅទន្លេរសាបមានច្រើនហើយ មនុស្សនៅខេត្តសៀមរាបនិយមបរិភោគត្រី ច្រើន ដែលធ្វើឲ្យមានតម្រូវការកាន់តែច្រើននិងនំាឲ្យជិវិតអ្នកនៅភូមិកំពង់ភ្លុកកាន់តែធូរធារឡើងៗ។
ការទាក់ទាញភ្ញៀសទេសចរណ៍
[កែប្រែ]កំពង់ភ្លុកជាភូមិដែលលិចទឹកតែដោយសារលក្ខណៈពិសេសរបស់ភូមិដែលមានទីតាំងនៅលើទឹកនិងទេសភាពភូមិដែល ជាទីទាក់ទាញដ់ភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើន។ ទេសចរណ៍នៅកំពង់ភ្លុកជាទេសចរណ័ ធម្មជាតិនិងវប្បធម៌ដែលមានទាំងការកំសាន្តតាមភូមិលិចទឹក ដែលមានផ្ទះអណ្តែតលើទឹកនិងការទស្សនានូវ សត្វព្រៃតាមដងទន្លេរសាបនៅព្រែរនាម។ ការទស្សនាតាមព្រៃរនាមធ្វើឲ្យអារម្មរណ៍របស់ភ្ញៀវទេសចរណ៍មានភាពស្រស់ថ្លា។ ព្រោះទីនោះមានសត្វបក្សីដ៏ច្រើនប្រភេទ និងប្រភេទសត្វល្មូនមានដូចជាពស់ ក្រពើ អណ្តើក និងប្រភេទត្រីធំៗជាបច្រើនប្រភេទទៀត។
ដែលនេះជាជំនួយដល់ការអភិវឌ្ឍន៍ជីវភាពប្រជាជនដែលរស់នៅក្នុងភូមិនោះ។