ភូមិក្បាលដំរី(ឃុំពង្រលើ)
ភូមិក្បាលដំរី
[កែប្រែ]ភូមិក្បាលដំរី ជាភូមិមួយដែលស្ថិតនៅក្នុង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ភូមិនេះមានចំងាយពីផ្លូវជាតិលេខ៦អា ចំងាយ ២០គីឡូម៉ែត្រ និង មានចំនួនគ្រួសារ ចំនួន 295គ្រួសារ។ គេអាចធ្វើកំណើរទៅដល់ភូមិនេះពីផ្លូវជាតិបានដោយតាមរយៈផ្លូវលំ។ ភូមិនេះ ឆ្លងកាត់ដោយផ្លូវលំដែលមានប្រវែង ២០០០ម៉ែត្រ។ ភូមិក្បាលដំរី មានព្រំប្រទល់ជាប់និងភូមិ ចំនួនពីរគឺ ខាងត្បូងជាប់ នឹងភូមិសំរោង ខាងជើង ជាប់នឹងភូមិគ្រាំង ខាងជើង ជាប់នឹង ស្ទឹងតូចនិង ព្រៃ ហើយខាងកើតជាប់នឹង វាលស្រែ និង ព្រែ ស្តុុក និងចំការផ្សេងៗរបស់ប្រជាពលរដ្ឋនៅទីនោះ។ភូមិនេះ ជាភូមិមួយស្ថិតក្នុងចំនោមភូមិចាស់ជាងគេនៅស្រុកជីក្រែង។
អំពីប្រជាជន
[កែប្រែ]ភូមិក្បាលដំរី មានប្រជាជនសរុបចំនួន 1285 ស្រីប្រមាណ639 (២០១៣)។ ប្រជាជនប្រមាណជា៨០ភាគរយនៃភូមិនេះជាកសិករ ធ្វើស្រែចម្ការ។ ក្នុងនោះមានការធ្វើ ស្រូវ ដាំដំឡូង ស្វាយចន្ទីរ ស្វាយ អំពៅ ចេក។ ក្រៅពីនោះមានអ្នកប្រកបរបរ ផ្សេងៗទៀតដូចជា ចិញ្ចឹមសត្វមាន់ ទារ ជ្រូក កាប់ឈើលក់ លក់ធ្យូង អុស លក់សត្វព្រៃ នេសាទត្រី និងធ្វើស្ករត្នាត ជាដើម ។ប្រជាជននៅភូមិនេះមានការសាម្គីគ្នាណាស់ អ្វីដែលបង្ហាញឲ្យឃើញផ្ទាល់គឺ ពួកគេដាក់វេនគ្នាដើម្បីជួយគ្នាក្នុងការធ្វើស្រែចំការ។ការដាក់វេនគ្នាក្នុងការ ជួយដកស្ទូង ស្រូវ និង ជួយច្រួតកាត់ស្រូវ និង ការដាក់វេនគ្នាក្នុងការយកចង្ហាន់ទៅវត្ត។
ជំនឿនិង ប្រពៃណី
[កែប្រែ]ប្រជាជននៅភូមិក្បាលដំរីនេះ ចំនួន ៩៩ភាគរយ មានការជឿទៅលើព្រះពុទ្ធសាសនា។ ប៉ុន្តែការគោរពប្រតិបត្តិរបស់ពួកគេហាក់ដូចជាមានការ លាយលំនឹង ព្រហ្មញ្ណសាសនា ដែលពួកគាត់មានការជឿ ផងដែរទៅលើ អ្នកព្រៃភ្នំ ម្ចាស់ទឹកម្ចាស់ដី ព្រលឹង ខ្មោច ជាដើម។ ពួកគាត់ មានការគោរពទៅលើដើមឈើណាដែលធំៗ គោរពព្រលឹងបុគ្គលដែលបានស្លាប់ទៅ។ ទំនៀបទំលាប់របស់អ្នកភូមិ គឺ ប្រតិបត្តិទៅតាមអ្វីដែលបុរាណយើងបានធ្វើនៅសម័យបុរាណ។ ការធ្វើពិធី ប្លែកៗ ដែលបុរាណយើងធ្វើ អ្នកភូមិនៅភូមិក្បាលដំរី បានរក្សាទុកវារហូតមកដល់សព្វថ្ងៃនេះ ដូច ជាការមិនកូន បែរបន់ទៅលើ អារក្សអ្នកតា នៅពេលដែល កូនចៅរបស់ពួកគេឈឺ ការសែនដើម្បីសុំសេចក្តីសុខ ពីអ្នកតា ដែលបានរក្សាភូមិ។នៅភូមិនេះមានវត្តអារាមមួយដែលវត្តនោះ កសាងឡើងនៅក្នុងឆ្នាំ ១៩១៥។ វត្តនេះទើបតែបញ្ចុះសីមារព្រះវិហាររួចនៅឆ្នា ២០១៤នេះ។ វត្តក្បាលដំរីនេះជាកន្លែងដែល មានសំរាប់ប្រជាជននៅ ឃុំពង្រលើទាំងអស់ចូលរួបធ្វើការចែករំលែក និង បង្ហាញនូវចិត្តមានបុណ្យរបស់ពួកគេ។
អំពីឈ្មោះរបស់ភូមិ
[កែប្រែ]ឈ្មោះរបស់ភូមិក្បាលដំរីនេះគឺមិមែន គ្រាន់តែជាឈ្មោះរបស់ភូមិ ប៉ុននោះទេ។ ឈ្មោះរបស់ភូមិនេះគឺយកទៅតាមរឿងព្រេងកថាមួយដែល មាន តំនាលថា"មានដំរីមួយក្បាល មាន មាឌធំស វាមាន ប្រមោយវែង និង មានភ្លុកដែលគួរឲ្្យខ្លាច។ ថ្ងៃមួយស្រាប់តែដំរីនោះវាទៅ ជល់នឹង ប្រាសាទ នំាឲ្យប្រាសាទបែកបាកខ្ទេចខ្ទីរអស់" ដោយយោងតាមដំណាលរបស់ចាស់នៅក្នុងភូមិ។ហេតុនេះហើយបានជាភូមិនៅនេះមាន ឈ្មោះថាភូមិក្បាល់ដំរីរហូតមកដល់សព្វថ្ងៃនេះ។