Jump to content

ភូមិចំណោម

ពីវិគីភីឌា

ភូមិចំណោម ជាភូមិមួយស្ថិតនៅក្នុង ឃំុកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែ​វ ។​ ទីតាំងនៃភូមិចំណោម ខាងជើងជាប់អូរចំណោម និង ភូ​មិព្រៃរបង​ ខាងត្បូងជាប់​ ភូមិថ្មី​ ខាងកើតជាប់វាលស្រែ និង ភូមិអង្គជ្រូក​​ ខាងលិចជាប់ ផ្ទៃបឹង និងភូមិត្រពាំងអង្គ​​ ។​ ភូមិនេះ​​​​​​​​​​​ ​សំបូរធនធានធម្មជាតិ ហើយនិងមានប្រជាជនជាច្រើនដែលកំពុងរស់នៅ និង ប្រកបរបររកចញ្ចីមជីវិតយ៉ាងសកម្មគ្រប់ៗគ្នា។ ភូមិនេះមានទំហំធំ និងមានប្រជាពលរដ្ឋយ៉ាងកុះករ ខ្ទង់ប្រមាណ ៣៥០ គ្រួសារដែលកំពុងរស់នៅ។ ភូមិនេះមានវត្ត១ គឺ ​វត្តចំណោម វត្តនេះមានដើមកំណើតជាយូរយាណាស់មកហើយ ។ នៅវត្តនេះ គឺមានភាពសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលមានពិធីបុណ្យ ទានម្ដងៗ ។ ភូមិនេះក៏មានកន្លែងកំសាន្តផងដែរ មានដូចជាស្ពានអូរចំណោមដែលអាចធ្វើអោយយើងមានអារម្មណ៍ ស្រស់ស្រាយផងដែរនារដូវវស្សា ជាពិសេសនៅពេលដែលយើងអង្គុយលើស្ពានមានខ្យល់បក់ល្វើយៗ និងមានវាលស្រែពីខាងលិចស្ពាន ពណ៏បៃតងគួរអោយចង់គយគន់។

ផែនទីផ្ទៃដីភូមិចំណោម

ផែនទីផ្ទៃដីភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស

ផែនទីភូមិសាស្រ្តឃុំកំពែង និងភូមិទាំង៩

ផែនទីរដ្ឋបាលឃុំកំពែង និងភូមិទាំង៩

សេដ្ទកិច្ច

[កែប្រែ]

នៅក្នុងភូមិនេះនេះប្រជាជនភាគច្រើនសុទ្ធតែមានរបរចញ្ចឹមជីវិតច្បាស់លាស់រៀងៗខ្លួនហើយ ក្នុងភូមិនេះប្រជាជនភាគច្រើនសុទ្ធតែសាមគ្គី និងចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកហើយមានសុខសុវត្ថិភាពល្អខ្លាំងណាស់ គឺពុំមាន គ្រឿងញៀន ចោរលួច ឆក់ ឬ ប្លន់ និងមិនមានល្បែងស៊ីសងឡើយ ។ ដោយសារតែប្រជាជនមានការយល់ដឹងពីអត្ថប្រយោជន៏នៃការសិក្សា ពួកគេបានបញ្ជូនកូនៗរបស់ពួកគេដែលគ្រប់អាយុឱ្យទៅសិក្សាគ្រប់ៗគ្នា ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជា និងអភិវ័ឌ្ឍន៍ខ្លួនអោយក្លាយជាមនុស្សថ្លៃថ្នូរក្នុងសង្គម ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង នេះគឺវាបង្ហាញពីភាពរុងរឿង និងថ្កុំថ្កើននៃភូមិមួយដែលស្ថិតក្នុងឃុំកំពែង ស្រុកព្រៃកប្បាស​ ខេត្តតាកែវ ។

វិស័យអប់រំ

[កែប្រែ]

វិស័យអប់រំ​ ចំពោះវិស័យអប់រំវិញក្នុងភូមិនេះមានក៏មានការីកចម្រើនគួរអោយកត់សម្គាល់ ដោយសារតែមានសាលារៀនដែលមានចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី 6។ ហើយនៅក្នុងភូមិចំណោមនេះមានសាលារៀនចំនួនមួយកន្លែង ដែលសាលារៀននេះមានឈ្មោះថា" សាលាបឋមសិក្សាចំណោម" ។ នៅក្នុងសាលានេះមានសិស្សានុសិស្សជាច្រើនដែលកំពុងសិក្សានៅទីនោះហើយក្នុងភូមិចំណោមនេះមានវត្តចំនួន១ដែលវត្តនោះមានឈ្មោះថា វត្តចំំំណោម ។ហើយដោយសារតែប្រជាជនមានការយល់ដឹងពីអត្ថប្រយោជន៏នៃការសិក្សា ពួកគេបានបញ្ជូនកូនៗរបស់ពួកគេដែលគ្រប់អាយុអោយបានសិក្សាគ្រប់គ្នា ដើម្បីក្រេបជញ្ជូកយកចំណេះវិជ្ជា ហើយអភិវ័ឌ្ឍន៍ខ្លួនអោយក្លាយជាមនុស្សថ្លៃង្នូរក្នុងសង្គម ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង។

សុខាភិបាល

[កែប្រែ]

វិស័យសុខាភិបាល​ ចំពោះវិស័យសុខាភិបាល​ ក៏មានការរីកចម្រើនដែរដោយគ្រូពេទ្យសុទ្ធតែបានទទួលការបណ្ដុះបណ្ដាលបានយ៉ាងស្ទាត់ជំនាញ ដូច្នេះធ្វើឧ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការព្យាបាលជំងឺផ្សេងៗដែលកើតមានទៅលើពួកគាត់។

ការអភិវឌ្ឃន៍

[កែប្រែ]

ចំពោះការអភិវឌ្ឍន៍វិញ បើគិតតាំងពីឆ្នាំកន្លងទៅរហូតមកដល់បច្ចុប្បន្ននេះមានការរីកចម្រើនលើគ្រប់វិស័យ ដោយមាន ផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ប្រឡាយទឹក និងអ្វីផ្សេងទៀតជាច្រើន ដែលជាហេតុធ្វើអោយប្រជាជនកានតែមានជីវភាពកាន់តែរីកចម្រើនឡើងជាលំដាប់។

សន្តិសុខ

[កែប្រែ]

សន្តិសុខ​ ត្រឡប់មកនិយាយពី សន្ដិសុខវិញក្នុងភូមិចំណោម មានសន្ដាប់ធ្នាប់ល្អ និងមាន​ចោលួច ឆក់​ ប្លន់ ឬ ល្បែងសីុសងឡើយ គឺដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ប្រកបដោយគោលការណ៍ភូមិ ឃំុមាន សុវត្តិភាព និងមានគំនិតច្នៃប្រឌិតខ្ពស់។ ដូចនេះប្រជាជនមានសេចក្ដីសុខ គ្រប់ពេលវេលាដោយមិនភ័យខ្លាចពីបញ្ហាអសន្តិសុខអ្វីឡើយ។