Jump to content

ភូមិទៀមចាស់

ពីវិគីភីឌា
វិទ្យាល័យទួលក្បិលស្ថិត ក្នុងភូមិទៀមចាស់

ភូមិទៀមចាស់​​​​​​ ស្ថិតនៅក្នុង ឃុំកំពង់សា្វយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ភូមិទៀមចាស់​ មានចម្ងាយ​ ១១គីឡូម៉ែត ពីទីរួមខេត្តកំពង់ធំមក ។ ដើមកំណើតនៃភូមិទៀមចាស់ គឺកាលពីបុរាណកាល គេមានកន្លែង​លក់ស្រាមួយ ឫគេហៅថា​ទៀមស្រា​ ដ៏ល្បីល្បាញ់មួយដែលនៅសល់ពីមុនមក ទើបចាស់បុរាណដាក់​ឈ្មោះថា ភូមិទៀមចាស់រហូតមកដល់​ សព្វថ្ងៃនេះ​។​ ហើយប្រជាជន នៅទីនោះប្រកបមុខរបរ កសិកម្ម​ដើម្បីចិញ្ចឹមជីវិត ហើយមួយភាគតូច លក់ដូរចាប់ហួយ នៅផ្ទះបន្តិចបន្តួច ។ បច្ចុប្បន្ននេះ អ្នកភូមិទៀមចាស់ មានការរីកចំរើន ដោយសារតែប្រជាជន​យើងមានភាពឆ្លាសវៃជាងពីមុន គឺពួកគេ បានរកវិធីសាស្រ្តក្នុង ការប្រកបរបរកសិកម្ម អ្នកខ្លះធ្វើស្រែមូយឆ្នាំបានពីរដង ដែលគេធ្វើស្រែវស្សាផង និងស្រែប្រាំងផង ។ ហើយដោយសារតែ ឥលូវនេះ មានរបស់របរប្រើប្រាស់ គ្រប់គ្រាន់ ហើយព្រមទាំងមាន ឧបករណ៏ទំនើបទានសម័យ ប្រើប្រាស់មានគោយន្ត ទើបធ្វើអោយកសិកម្មមានការរីកចំរើនជានមុន ជាលំដាប់ ។ ក្រៅពីប្រកបរបរកសិកម្ម អ្នកខ្លះឆ្លាត ដើររកទិញអង្ករពីតាមភូមិ ដើម្បីយកទៅលក់នៅទីរួមខេត្ត ។ នៅក្នុងភូមិទៀមចាស់ បច្ចុប្បន្ននេះ មាន​សមត្តិផលដូចជា មានសាលារៀនពីរកន្លែង ទល់មុខគ្នា មួយគឺសាលាបឋមសិក្សាទួលក្បិល និងសាលាវិទ្យាល័យទួលក្បិល ហើយអ្នកភូមិ ស្រុកជិតៗនោះ អាចសិក្សានៅទីនោះ តាំងពីថ្នាក់ទី ១ រហូតដល់ថ្នាក់ទី ១២ ។ ហើយនៅភូមិនោះក៏មានវត្តអារាមមួយ គឺវត្តតាលវ័ន្តក្តីចារ្តិ៍ ឫវត្តក្តីចារ្តិ៍ ។