Jump to content

ភ្នំជ្រៃហូរព្នៅ

ពីវិគីភីឌា

ភ្នំជ្រៃហូរព្នៅ មានទីតាំងស្ថិតនៅក្នុងស្រុកគងពិសីនៃខេត្តកំពង់ស្ពឺ។ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬសម័យខ្មែរក្រហមភ្នំនេះត្រូវបានជ្រើសរើសជាទីតាំងសម្រាប់សម្លាប់មនុស្សនៅក្នុងសម័យនោះ។ ភ្នំនេះមានវត្តមួយសាងសង់នៅលើកំពូលភ្នំ ដែលជារមណីយដ្ឋានទេសចរណ៍មួយផងដែរ។ ភ្នំនេះមានទីតាំងស្ថិតនៅបណ្តាយផ្លូវលេខ១២៧ សម្រាប់តភ្ជាប់ពីផ្លូវលេខ៤១ មកផ្លូវជាតិលេខ៣។

សិលាចារឹកលេខ K.៧៦

[កែប្រែ]

តាមលោក អេជេល អៃម៉ូនីញេ បានពិពណ៌នាថា ភ្នំនេះមានទីតាំងស្ថិតនៅក្នុងខេត្តគងពិសី នៅខាងជើងត្រាំខ្នារមានកូនភ្នំមួយមានកម្ពស់ប្រហែល៤០មទៅ៥០ម។ នៅខាងលើភ្នំមានវត្តព្រះពុទ្ធសាសនាមួយមានឈ្មោះថា វត្តភ្នំជ្រៃហូរព្នៅ។ តាមលោក អេជេលអៃម៉ូញេបានបង្ហាញថា មានសិលាចារឹកមួយផ្ទាំងបានរកឃើញនៅលើកំពូលភ្នំជ្រៃហូរភ្នំនេះ ហើយក្រោយមកត្រូវបាន សាលាបារាំងចុងបូព៌ាប្រទេស ធ្វើការចុះបញ្ជីសារពើភណ្ឌលេខ K.៧៦។ សិលាចារឹកនេះត្រូវបានចារនៅកក្នុងសតវត្សរ័ទី៧ នៅក្នុងសម័យមុនអង្គរ ជាអក្សរបែបវល្លវៈ ជាប្រភេទថ្មស្រទាប់ ឬថ្មថ្លើមអណ្តើក។ សិលាចារឹកនេះជាប្រភេទបន្ទះមេទ្វាររបស់ប្រាសាទ ដែលមានចារអក្សរចំនួន ១៨បន្ទាត់។ ពាក្យនៅក្នុងសិលាចារឹកនេះនិយាយអំពីឈ្មោះអ្នកបម្រើស្រី និងអ្នកបម្រើប្រុស ព្រមទាំងក្មេងៗផងដែរ ដែលសរុបទាំងអស់ចំនួន ៦៤នាក់។ ក្រៅពីថ្វាយជាអ្នកបម្រើ មានទាំងថ្វាយជាដីស្រែទៀតផង ដោយមានបញ្ជាក់ពីព្រំប្រទល់នៃដីស្រែយ៉ាងជាក់លាក់ និងថ្វាយជាគោក្របី ដែលជាមធ្យោបាយក្នុងការអូសទាញនៅក្នុងវិស័យកសិកម្ម។

ឯកសារយោង

[កែប្រែ]