សាលាបារាំងចុងបូព៌ាប្រទេស

ពីវិគីភីឌា

សាលាបារាំងចុងបូព៌ាប្រទេស គឺជាស្ថាប័ន វិទ្យាសាស្ត្រសាធារណៈ វប្បធម៌ និងវិជ្ជាជីវៈ របស់បារាំង ដែល មានឯកទេស ក្នុងការសិក្សាអំពីអរិយធម៌ អាស៊ី

បេសកកម្ម[កែប្រែ]

សាលាបារាំងចុងបូព៌ាប្រទេសមានបេសកកម្មដូចខាងក្រោម៖

  1. ធ្វើការរុករកស្រាវជ្រាវខាងបុរាណវិទ្យា
  2. ប្រមូលគម្ពីរសាស្រ្តាស្លឹងរឹត ដែលរក្សាក្នុងវត្ត ឬប្រាសាទបុរាណនានា
  3. សិក្សាពីប្រវត្តិសាស្រ្ត និងមត៌កខាងភាសាសាស្រ្តនៃអារ្យធម៌ជនជាតិអាស៊ី។

ពេលនោះសាលាបារាំងចុងបូព៌ាប្រទេស បានពង្រឹងសកម្មភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយមានការបង្កើតបណ្ណាល័យមួយ និងសារមន្ទីរមួយនៅទីក្រុងហាណូយ។

ប្រវត្តិសាស្ត្រ[កែប្រែ]

ទិដ្ឋភាពនៃអតីតសារមន្ទីរ លោក ល្វីស៍ ហ្វ៊ីណូត៍ ដែលបង្កើតឡើងដោយសាលាបារាំងចុងបូព៌ាប្រទេស ក្នុង ទីក្រុងហាណូយ ដែលបច្ចុប្បន្ន ជាសារមន្ទីរជាតិប្រវត្តិសាស្ត្រវៀតណាម ។

បន្ទាប់ពីការអនុម័តលើគម្រោងសិក្សាវិទ្យាសាស្រ្ត ដែលរៀបចំដោយលោក អូហ្គើស បាថ៌ ពេលនោះលោក អេមីល សេណាត និងលោក មីសែល ប្រេអាល់ សាលាបារាំងចុងបូព៌ាប្រទេស ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យមួយរបស់រដ្ឋាភិបាលនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៨៩៨ ដោយមានឈ្មោះដំបូងបំផុតថា បេសកកម្មបុរាណវិទ្យា[១]។ ទីស្នាក់ការរបស់សាលាបារាំងចុងបូព៌ាប្រទេស ដំបូងបង្អស់នៅព្រៃនគរ តែក្រោយមកនៅឆ្នាំ១៩០២ ទីស្នាក់ការនេះត្រូវបានប្តូរមកទីក្រុងហាណូយវិញ។នៅឆ្នាំ១៩០៧ សាលាបារាំងចុងបូព៌ាប្រទេស ត្រូវបានបង្កើតឡើងនៅខេត្តសៀមរាប ត្រូវទទួលបន្ទុកខាងកិច្ចថែរក្សារមណ័យដ្ឋានប្រាសាទអង្គរវត្តថែមទៀត។ នៅឆ្នាំដដែល អភិរក្សអង្គរត្រូវបានបង្កើតស្របពេលជាមួយគ្នាដើម្បីថែរក្សាការពារ និងលើកតម្លៃនូវអ្វីដែលបានក្លាយជា ការដ្ឋានបុរាណវិទ្យាដ៏ធំនៅលើពិភពលោក។ ទន្ទឹមនឹងនេះ សាលាបារាំងចុងបូព៌ាប្រទេស បានចូលរួមក្នុងការបង្កើតនូវសារមន្ទីរបុរាណវិទ្យា និងជាតិពន្ទុវិទ្យាធំៗនៅឥណ្ឌូចិនដូចជា៖

  1. សារមន្ទីរប៉ាមង់ ជេ នៅទួរ៉ាន់ប្រទេសបារាំង
  2. សារមន្ទីរប្លង់ឆាត ដឺឡាប្រូស នៅព្រៃនគរប្រទេសបារាំង
  3. សារមន្ទីរអាល់ប៊ែរ សារ៉ូ ក្រោយមកត្រូវបានប្តូរឈ្មោះសារមន្ទីរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា
  4. សារមន្ទីរកៃឌីញនៅឆ្នាំ១៩៦៨ សាលាបារាំងចុងបូព៌ាប្រទេសបានពង្រីកសកម្មភាពរបស់ខ្លួននៅប្រទេសជប៉ុន តាមរយៈការចាត់មូលនិធិនៃវិទ្យាស្ថាន ហូបូគីរីន ប្រទសជប៉ុន ដើម្បីសិក្សាព្រះពុទ្ធសាសនា។ នៅឆ្នាំ១៩៧៥ សាលាបារាំងចុងបូព៌ាប្រទេសបានបង្កើតនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ស្របពេលការសិក្សាពីព្រះពុទ្ធសាសនាបានរីកចម្រើនឡើងដោយមានការបង្កើតនូវមូនិធិសម្រាប់បោះពុម្ពសាស្រ្តាស្លឹងរឹត។ ដោយឡែកនៅប្រទេសកម្ពុជាវិញ សាលាបារាំងចុងបូព៌ាប្រទេសបានបើទ្វារឡើងនៅឆ្នាំ១៩៩០មក។ បន្ទាប់មកទើបមានបេសកកម្មជាច្រើនរបស់អ្នកជំនាញការឯកទេស បានកំណត់ឡើង ដើម្បីធ្វើស្រាវជ្រាវសាជាថ្មីនៅរមណីយដ្ឋានអង្គរ។ ការចាប់ផ្តើមរៀបចំកម្មវិធីកំណាយបុរាណវិទ្យាស្វែងយល់ពិហេដ្ឋារចនាសម្ព័ន្ធផ្នែកនគរូបនីយកម្មទីក្រុងបុរាណឆ្នាំ១៩៩៦[២]

មជ្ឈមណ្ឌល[កែប្រែ]

បណ្តាញនៃការិយាល័យ សាលាបារាំងចុងបូព៌ាប្រទេស មានមួយចំនួន ១៨ គន្លែងគ្របដណ្តប់ប្រទេសចំនួន ១២ ពី ប្រទេសឥណ្ឌា រហូតដល់ ប្រទេសជប៉ុន

នាយក[កែប្រែ]

  • ១៨៩៨ ៖ លោក ល្វីស៍ ហ្វ៊ីណូត៍
  • ១៩០៥ ៖ លោក Alfred Foucher
  • ១៩០៨ ៖ Claude Eugene Master
  • ឆ្នាំ 1920 ៖ លោក ល្វីស៍ ហ្វ៊ីណូត៍
  • ១៩២៦ ៖ លោក Leonard Aurousseau
  • ១៩២៩ ៖ លោក ហ្សក សឺដែស្ត
  • ១៩៤៧ ៖ Paul Levy
  • ឆ្នាំ 1950 ៖ លោក Louis Malleret
  • ១៩៥៦ ៖ លោក Jean Filliozat
  • ឆ្នាំ ១៩៧៧ ៖ Francois Gros
  • ឆ្នាំ ១៩៨៩ ៖ លោក Leon Vandermeersch
  • ឆ្នាំ ១៩៩៣ ៖ Denys Lombard
  • ឆ្នាំ ១៩៩៨ ៖ លោក Jean-Pierre Drège
  • ២០០៤ ៖ Franciscus Verellen
  • ឆ្នាំ ២០១៤ ៖ Yves Goudineau
  • ឆ្នាំ 2018 ៖ Christophe Marquet
  • ២០២២ ៖ Nicolas Fievé

អ្នកថែរក្សាអង្គរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. សាលាចុងបូព៌ាប្រទេស ឆ្នាំ១៩៩៦ ព្រឹត្តិបត្រទំនាក់ទំនងការសិក្សាស្រាវជ្រាវនៅប្រទេសកម្ពុជា ប្រវត្តិសាលាបារាំងចុងបូព៌ាប្រទេស ទំព័រទី៣-៤
  2. www.efeo.com