Jump to content

ភ្នំមេរ៉ាពី

ពីវិគីភីឌា
ភ្នំមេរ៉ាពី

ភ្នំមេរ៉ាពី, ខែកក្កដា ២០០៥
កំពស់ពីផ្ទៃសមុទ្រ ២៩១៤ម៉ែត
ទីតាំង ព្រំប្រទល់ខេត្តជ្វាកណ្ដាលនិងខេត្តយុហ្គយ៉ាហ្គារតា (ឥណ្ឌូនេស៊ី)
កូអរដោនេ 7°32′S 110°26′E / 7.533°S 110.433°E / -7.533; 110.433Coordinates: 7°32′S 110°26′E / 7.533°S 110.433°E / -7.533; 110.433
ប្រភេទ Stratovolcano
អាយុកាល ៤០០ ០០០ ឆ្នាំ
បន្ទុះលើកចុងក្រោយ ២០០៦
បកប្រែ ភ្នំអគ្គី


ភ្នំមេរ៉ាពី ជាភ្នំភ្លើងមានរាងជាកោន ស្ថិតនៅព្រំប្រទល់ខេត្តជ្វាកណ្ដាលនិងខេត្តយុហ្គយ៉ាហ្គារតា (ប្រទេសឥណ្ឌូនេស៊ី)។ វាជាភ្នំភ្លើងដែលមានសកម្មភាពខ្លាំងក្លាមមួយនៅឥណ្ឌូនេស៊ី ដែលបានផ្ទុះជាញឹកញាប់តាំងពីឆ្នាំ ១៥៤៨។ ឈ្មោះរបស់វាបើបកប្រើជាភាសាខ្មែរមានន័យថា ភ្នំអគ្គី។ គេអាចសង្កេតឃើញមានផ្សែងហុយចេញពីកំពូលរបស់វាមិនតិចជាង ៣០០ថ្ងៃក្នុងមួយឆ្នាំទេ។ បន្ទុះជាច្រើនដងរបស់វាបានបង្កជាគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែង ឧស្ម័នក្ដៅដែលកើតពីបន្ទុះដ៏ធំមួយក្នុងឆ្នាំ២០០៤ បានធ្វើអោយមនុស្ស៤៣នាក់បាត់បង់ជីវិត។ បន្ទុះដោយឡែកមួយទៀតក្នុងឆ្នាំ២០០៦ បានបង្កជារញ្ជូយដីនៅខេត្តយុហ្គយ៉ាហ្គារតា។

ភ្នំមេរ៉ាពីជាភ្នំភ្លើងក្មេងជាងគេក្នុងចំនោមបន្ដុំភ្នំភ្លើងនៅភាគខាងត្រូងកោះជ្វា។ វាស្ថិតនៅចំពីលើតំបន់ជំនួបដែលផ្លាកឥណ្ឌូអូស្ត្រាលីរំកិលចូលទៅក្រោមផ្លាកអឺរ៉ាស៊ី។ ការសិក្សាពីថ្មបានបញ្ជាក់ថាវាបានចាប់កំនើតតាំងពី៤០០០០០ឆ្នាំមុន។ ជាធម្មតាមានបន្ទុះតូចៗរៀងរាល់២ទៅ៣ឆ្នាំម្ដង និងបន្ទុះធំៗរៀងរាល់១០ទៅ១៥ឆ្នាំម្ដង។ បន្ទុះដែលបណ្ដាលអោយមានការបាត់បង់ជីវិតមនុស្សមានបន្ទុះឆ្នាំ ១០០៦ ១៧៨៦ ១៨២២ ១៨៧២(បន្ទុះដ៏ខ្លាំងក្លាជាងគេប្រវត្តិសាស្ត្រថ្មីៗនេះ) និងឆ្នាំ ១៩៣០។ បន្ទុះក្នុងឆ្នាំ១០០៦ បានធ្វើអោយកោះជ្វាទាំងមូលគ្របដណ្ដប់ដោយផេះ។ បន្ទុះនេះត្រូវបានគេនិយាយថាបានធ្វើអោយរាជាណាចក្រហីនឌូនៃម៉ាតារ៉ាមដួលរលំ។