មហាសមុទ្រអាត្លង់ទិក
មហាសមុទ្រអាត្លង់ទិក គឺជាមហាសមុទ្រធំទី២លើពិភពលោកបន្ទាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ វាមានផ្ទៃក្រលាប្រមាណ ១០៦,៤លានគ.ម២ (ប្រហែល១ភាគ៥នៃផ្ទៃផែនដីទាំងមូល។ មហាសមុទ្រនេះលាតមានសណ្ឋានជាអក្សរ S លាតសន្ធឹងតាមរយៈបណ្ដោយ ខណ្ឌដោយទ្វីបអាមេរិកពីខាងលិច និងដោយទ្វីបអ៊ឺរ៉ុបនិងទ្វីបអាហ្វ្រិកពីខាងកើត។ ខ្សែអេក្វាទ័រខណ្ឌចែកមហាសមុទ្រអាត្លង់ទិកជា២គឺ៖ មហាសមុទ្រអាត្លង់ទិកខាងជើង និង មហាសមុទ្រអាត្លង់ទិកខាងត្បូង។
អំពីឈ្មោះ
[កែប្រែ]មហាសមុទ្រអាត្លង់ទិក ជាភាសាអង់គ្លេសថា The Atlantic Ocean។ ឈ្មោះនេះក្លាយមកពីភាសាក្រិច ថា Atlas ដែលជាឈ្មោះរបស់ទេវៈមួយអង្គក្នុងទេវកថាក្រិច។ ហេតុនេះពាក្យថាអាត្លង់ទិក មានន័យថា មហាសមុទ្ររបស់អាត្លាស។
ភូមិវិទ្យា
[កែប្រែ]មហាសមុទ្រអាត្លង់ទិកហ៊ុំព័ទ្ឋពីខាងលិចដោយទ្វីបអាមេរិកខាងជើងនិងអាមេរិកខាងត្បូង។ នៅភាគខាងជើងនិងឦសាន វាត្រូវបានខណ្ឌចែកពីមហាសមុទ្រអាកទិកដោយ កំរងកោះអាកទិកកាណាដា ហ្គ្រីនលែន អាយស្លែន កោះចេនម៉ាយិន កំរងកោះស្វាលបាដ និងទ្វីបអ៊ឺរ៉ុប។ វាភ្ជាប់ទៅមហាសមុទ្រអាកទិកដោយ ច្រកដាណឺម៉ាក សមុទ្រហ្គ្រីនលែន សមុទ្រណរវេយ និង សមុទ្របារិន។ នៅខាងកើត វាត្រូវបានខណ្ឌដោយទ្វីបអ៊ឺរ៉ុបនិងទ្វីបអាហ្វ្រិក។ នៅភាគអាគ្នេយ៍ មហាសមុទ្រអាត្លង់ទិកជាប់ជាមួយមហាសមុទ្រឥណ្ឌា ដោយខណ្ឌដោយខ្សែបណ្ដោយខាងកើតទី ២០០ ចាប់ពីជ្រោយអាហ្គុលហាស។ ទៅទ្វីបអង់តាកទិក។ មានប្រទេសខ្លះកំនត់ថា មហាសមុទ្រអាត្លង់ទិកលាតសន្ធឹងទៅខាងត្បូងទៅទល់នឹងទ្វីបអង់តាកទិកតែម្ដង។ តែមានខ្លះទៀតកំនត់ថាវាលាតសន្ធឹងទៅទល់តែសមុទ្រខាងត្បូងទេ។ នៅភាគនិរតី ច្រកដ្រេក (Drake Passage) តភ្ជាប់វាទៅមហាសមុទ្រប៉ាស៊ីហ្វិក។ តំនភ្ជាប់សាងសង់ដោយមនុស្សដែលតភ្ជាប់វាទៅមហាសុមុទ្រប៉ាស៊ីហ្វិក គឺព្រែកជីកប៉ាណាម៉ា។ តំបន់ដែនទឹកផ្សេងទៀតដែលជាប់ជាមួយមហាសមុទ្រអាត្លង់ទិកមាន សមុទ្រការ៉ាអ៊ីប សមុទ្រមេឌីទែររ៉ានេ ឈូងសមុទ្រម៉ិចស៊ិច ឆកហាត់សុន សមុទ្រខាងជើង សមុទ្របាល់ទិក និង សមុទ្រសែលទិក។
មហាសមុទ្រអាត្លង់ទិកជាមហាសមុទ្រមានទំហំធំទី២បន្ទាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ វាគ្របដណ្ដប់លើផ្ទៃក្រលា ១០៦,៤លានគ.ម២ (ប្រហែល២២%នៃផ្ទៃផែនដីទាំងមូល)។ ជំរៅជាមធ្យមគឺ ៣ ៣៣៩ម។ ជំរៅជ្រៅបំផុតគឺ ៨ ៦០៥ម នៅជ្រលងពឺតូរីកូ។ ទទឹងរបស់វាប្រែប្រួលពី ២៨៤៨គ.ម រវាងប្រេស៊ីលនិងសៀរ៉ាឡេអូន ទៅជាង ៦៤០០គ.ម។
សណ្ឋានដីបាតមហាសមុទ្រ
[កែប្រែ](ហួសពីសមត្ថភាពបកប្រែ)
លក្ខណៈទឹក
[កែប្រែ]មហាសមុទ្រអាត្លង់ទិកមានកំរិតជាតិប្រៃជាមធ្យម ខ្ពស់ជាងគេក្នុងចំនោមហាសមុទ្រទាំង៤។ កំរិតភាពប្រៃនៅផ្ទៃទឹកខាងលើប្រែប្រួលពី ៣.៣% ទៅ ៣.៧%។ កំរិតភាពប្រៃប្រែប្រួលតាមរយៈទទឹងនិងរដូវ។ តំលៃនៃកំរិតភាពប្រៃលើផ្ទៃទឹកខាងលើរងឥទ្ធិពលពី រំហួត កំនរអាកាស កំរិតទឹកហូរចូលពីទន្លេ និង ការរលាយទឹកកកសមុទ្រ។ កំរិតជាតិប្រៃទាបជាងគេគឺនៅតំបន់ខាងជើងអេក្វាទ័រ(ដោយមានទឹកភ្លៀងត្រូពិចធ្លាក់ច្រើន) ។ កំរិតជាតិប្រៃខ្ពស់ជាងគេមាននៅរយៈទទឹងទី ២៥០ ខាងជើងនិងខាងត្បូងអេក្វាទ័រ គឺនៅតំបន់អនុត្រូពិចដែលមានភ្លៀងធ្លាក់តិចនិងមានរំហួតខ្លាំង។
សីតុណ្ហភាពផ្ទៃទឹកខាងលើប្រែប្រួលតាមរយៈទទឹង ប្រព័ន្ឋចរន្តទឹក និងរដូវ។ សីតុណ្ហភាពប្រែប្រួលពី -២០ ទៅ ២៩០។ សីតុណ្ហភាពខ្ពស់ជាងគេគឺនៅខាងជើងអេក្វាទ័រ ហើយសីតុណ្ហភាពទាបជាងគេគឺនៅតំបន់ប៉ូល។