Jump to content

ខែមីនា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី មិនា)
The Daffodil, the floral emblem of March

ខែ​​មីនា​(មិនមែន​ ខែមិនា) គឺ​ជា ខែទីបីនៅ ឆ្នាំសាកល ខាងក្រោយ ខែកុម្ភៈ និង មុន ខែមេសា។ ខែមីនា គឺជាខែមួយដែលនៅក្នុងចំណោម ខែទាំងប្រាំពីរ ដែលមានរយៈពេល ៣១ថ្ងៃ ហើយក៏ជាថ្ងៃដែលមានរយៈពេលយូរជាង និងថ្ងៃដែលមានរយៈពេលថ្ងៃតិចជាងគេគឺ ស្ថិតនៅក្នុង ខែកុម្ភៈ មានចំនួន ២៨ថ្ងៃ ប៉ុន្នោះ។ ខែមីនា គឺចាប់ផ្តើមដូចគ្នានឹងថ្ងៃក្នុង សប្តាហ៍ ដូចជា ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ និង ក៏ដូច ខែកុម្ភៈ នៅក្នុង ឆ្នាំ ធម្មតា។ ក្នុងខែនេះដែល គឺនៅថ្ងៃទី ០៨ ខែមីនា ជារៀងរាល់ឆ្នាំ ជាថ្ងៃ ទិវានារីអន្តរជាតិ ដែលប្រទេសទូទាំងសកលលោកប្រារព្ធធ្វើឡើងដើម្បី លើកតម្កើង កម្ពស់សិទ្ធសេរីភាពរបស់នារីគ្រប់រូប ឱ្យមានសិទ្ធស្មើគ្នា ទៅនឹងសិទ្ធបុរស​ ហើយនិង ពាក្យដែលខ្មែរតែង និយាយថា ស្រ្តីគឺជាមាតាពិភពលោក ដូចនេះ ស្រ្តីមានសារៈសំខាន់បំផុត មិនថាការងារសង្គម ឬក៏ការងារក្របខ័ណ្ឌរដ្ឋផ្សេង‌ៗ ក្នុងគោលបំណងរួមគ្នា លើកតម្កើងតម្លៃរបស់ស្រ្តី ជាពិសេស ជំរុញឱ្យមានភាពស្មើគ្នាខាងផ្នែកយេនឌ័រ អោយបម្រីការងារក្នុងសង្គម។​ យេនឌ័រ ​​​គឺជាភាពស្មើគ្នា​រវាងបុរស និង​ស្ត្រីសំដៅលើសិទ្ធិ​ប្រើប្រាស់គ្រប់គ្រង​សម្រេចចិត្តទទួលខុសត្រូវ​ការចូលរួម​ឱកាស ការទទួល​ផលទំនាក់​ទំនង ការផ្ដល់នូវសមភាព​នៃឱកាស​លើគ្រប់វិស័យ និងមានភាពយុត្តិធម៌ចំពោះស្រ្តីជាដើម។