Jump to content

ម៉ានីវណ្ណ ផានីវង្ស

ពីវិគីភីឌា
ម៉ម ម៉ានីវណ្ណ-ផានីវង្ស
( ម៉ម លាវ )
ព្រះមហេសីក្រុងកម្ពុជាធិបតីសម័យកាលព្រះរាជាណាចក្រកម្ពុជាទី១
(តំណែងព្រះជាយា)
រជ្ជកាល១៩៣៤ - ១៩ មេសា គ.ស.១៩៧៥
រាជ្យមុនសម្ដេចព្រះរាជកន្និដ្ឋា នរោត្តម ថាវ៉េត នរលក្ខណ៍
រាជ្យបន្តសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ
ស្វាមី/មហេសីព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
បុត្រព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សុជាតិវត្តិយ៉ា
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី
ព្រះនាមពេញ
​ម៉ម ម៉ានីវណ្ណ-ផានីវង្ស
សន្តតិវង្សត្រកូលជាតិឡាវ (ដោយកំណើត)
រាជវង្សនរោត្ដម (ដោយរៀបអភិសេក)
ប្រសូតឆ្នាំ ១៩៣៤
​ទីក្រុង​វៀងចន្ទន៍ អាណាព្យាបាលបារាំងនៃឡាវ
សុគតមេសា ឆ្នាំ១៩៧៥ (៤១ ឆ្នាំ)
រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
សាសនាព្រះពុទ្ធសាសនានិកាយថេរវាទបែបឡាវ
(ជាមួយសាសនាប្រជាប្រិយឡាវ(វិញ្ញាណនិយម)

ម៉ម ម៉ានីវណ្ណ-ផានីវង្ស គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជានិងគឺជាអតីតព្រះមហេសីទីប្រាំរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។ អ្នកម្នាងជាមាតារបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សុជាតិវត្តិយ៉ានិងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី អ្នកម្នាងគឺជាព្រះមហេសីជាតិឡាវនៃព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។[១]

ជីវប្រវត្តិ

[កែប្រែ]

ម៉ម ម៉ានីវណ្ណ-ផានីវង្ស (កើតនៅឆ្នាំ ១៩៣៤-១៩៧៥)គឺជាព្រះមហេសីទីប្រាំនៃព្រះបាទ នរោត្តមសីហនុ អ្នកម្នាងកើត​នៅ​ទីក្រុង​វៀងចន្ទន៍ អាណាព្យាបាលបារាំងនៃឡាវ។ អ្នកម្នាងបាន​រៀប​អភិសេក​ជាមួយ​ព្រះបាទ ​នរោត្តមសីហនុ នៃ​ប្រទេស​ព្រះរាជាណាចក្រកម្ពុជា ក្នុង​ឆ្នាំ១៩៤៩ ហើយបានក្លាយ​ជា​មហេសី​ទី៥របស់​ព្រះបាទ នរោត្តមសីហនុ។  អ្នកម្នាងជាមួយនឹងព្រះបាទ នរោត្តមសីហនុ​មាន​បុត្រី​ពីរ​អង្គ គឺ​ព្រះអង្គម្ចាស់ក្សត្រី​ នរោត្ដម សុជាតិវត្តិយ៉ា និង​ព្រះអង្គម្ចាស់​ក្សត្រី នរោត្តម អរុណរស្មី ដែលបច្ចុប្បន្នមានព្រះគោរម្យងារជា «សម្ដេចរាជបុត្រី ព្រះអនុជ» និងគង់មានព្រះជន្មរហូតដល់សព្វថ្ងៃ។

ក្នុង​អំឡុង​ពេល​នៃ​ការ​ដួល​រលំ​នៃ​ទីក្រុង​ភ្ភ្នំពេញ្ អ្នកម្នាងបាន​ជ្រកកោន​នៅ​ស្ថានទូត​បារាំង។  កាលពីថ្ងៃទី១៨ ខែមេសា ខ្មែរក្រហមបានបញ្ជាឱ្យពលរដ្ឋខ្មែរទាំងអស់ដែលបានភៀសខ្លួននៅក្នុងស្ថានទូតបារាំង ក្រៅពីស្ត្រីដែលរៀបការជាមួយជនជាតិបារាំងឱ្យចាកចេញពីស្ថានទូត ឬពួកគេនឹងចូលកាន់កាប់ស្ថានទូត ព្រះនាងត្រូវបានបដិសេធសិទ្ធិជ្រកកោនណាមួយ។[២]  ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​នោះ មានអ្នកម្នាង ម៉ម ម៉ានីវណ្ណ ផានីវង្ស ជា​មួយ​នឹង​លោក ឃី តាំងលឹម រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​លោក លឿង ណាល់ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល។ ព្រះអង្គត្រូវ​បាន​ខ្មែរក្រហម​សម្លាប់​នៅ​ខែ​មេសា ឆ្នាំ​១៩៧៥។[៣][៤]

ឯកសារយោង

[កែប្រែ]
  1. ↑ The Royal House of Cambodia , Julio A Jeldres, Phnom Penh, 2003, ISBN 974-90881-0-8
  2. ↑ Bizot, François (2003). The Gate. Alfred A. Knopf. p. 166. ល.ស.ប.អ. 978-0375727238. https://archive.org/details/gatebizo00bizo.
  3. ↑ Cambodian Royals Revealed Bangkok Post July 12, 2003
  4. ↑ Cambodian royals revealed

សូមមើលផងដែរ

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
សម្ដេចព្រះរាជកន្និដ្ឋា នរោត្តម ថាវ៉េត នរលក្ខណ៍
ព្រះមហេសីក្រុងកម្ពុជាធិបតី
(សម័យកាលព្រះរាជាណាចក្រកម្ពុជាទី១)

១៩៣៤ - ១៩ មេសា គ.ស.១៩៧៥
តដោយ
សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ