ម្ព្រង់ន្ជង់
បុព្វបុរស ម្ព្រង់ន្ជង់ គាត់គឺជាវីរបុរសក្នុងរឿងនិទានដ៏ល្បីល្បាញ់របស់ជនជាតិដើមភាគតិចឞូន៝ង ដែលនិយាយអំពីបុព្វបុរសជនជាតិដើមយើងម្នាក់ឈ្មោះថា ម្ព្រង់ន្ជង់ ដែលបានប្រើដាវទិព្វសម្លាប់នាគរាជពីទន្លេមេគង្គដ៏សាហាវនិងមានមហិឬទ្ធីគ្មានអ្នកណាប្រៀបផ្ទឹមបាន។ នាគរាជនោះ ដែលតែងផុសចេញពីទន្លេមេគង្គដើម្បីស៊ីមនុស្សនៅតំបន់ទំនាបកណ្តាល បង្ករគ្រោះភ័យដល់អ្នកស្រុកភូមិតាមដងទន្លេ។ ស្តេចផែនដី តែងអំពាវនាវស្វែងរកអ្នកមានស្នាដៃ និងទេពកោសល្យសិល៌សាស្រ្តពីគ្រប់ទិសទីមកសម្លាប់នាគរាជនោះ។ បើមិនដូចនេះទេ គឺត្រូវរៀបចំមនុស្សពី៤ទៅ៥នាក់ដើម្បីទុកឲ្យនាគរាជស៊ីជាចំណី។
ដល់វេនបុត្រីពៅ របស់ស្តេចផែនដីត្រូវឲ្យនាគរាជស៊ី ពេលនោះក៏មានលេចចេញ បុព្វបុរស ម្ព្រង់ន្ជង់ សម្លាប់នាគរាជ បានដោយប្រើដាវទិព្វរបស់ខ្លួន ដែល ព្រះដែលថែរក្សាជនជាតិដើមភាគតិចឞូន៝ងបានប្រគល់ដែកថែបដែលអាចធ្វើជាដាវទិព្វកាត់នាគរាជ ជាច្រើនកំណាត់ ដើម្បីសង្រ្គោះ ព្រះនាងពៅ (បុត្រីស្តេច) និងមនុស្សម្នាពេញមួយនគរ។ ក្រោយពី បុព្វបុរស ម្ព្រង់ន្ជង់ បានសម្លាប់នាគរាជ លោកត្រូវបានស្តេចផែនដីរៀបអភិសេកជាមួយនឹងនាងពៅ និងគ្រងរាជសម្បត្តិតមកពីព្រះអង្គ។
នៅក្នុងរឿងនេះ គឺនិយាយរឿងជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងរវាងឞូន៝ង និងរាជវង្សស្តេចនគរកម្ពុជា។